បរទេស៖ អ្នកនាំពាក្យរបស់គណកម្មការសភាអឺរ៉ុបលោក Christina Wigand កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថាសហភាពអឺរ៉ុប គាំទ្រពេញទំហឹងសម្រាប់ការសម្រេចចិត្ត របស់ប្រទេសអេស្តូនី ក្នុងការបង្កើតឲ្យបានទៅជា យន្តការស្របច្បាប់មួយ ដែលអាចធ្វើការបង្កកទ្រព្យសម្បតិ្ត របស់រុស្សីបាន។ លោក Wigand ក៏បានធ្វើការអំពាវណាវ ឲ្យមានការកាត់ក្តីប្រឆាំង លើសកម្មភាពអំពើហិង្សារបស់រុស្សី នៅក្នុងទឹកដីអ៊ុយក្រែន ព្រមទាំងការបន្ថែមទណ្ឌកម្ម ប្រឆាំងប្រទេសរុស្សីផងហើយជាពិសេសគឺការបង្កើនល្បឿន នៃការបង្កកទ្រព្យសម្បត្តិរបស់រុស្សី នៅតាមបណ្តាប្រទេសជាសមាជិក។...
ព្រុចសែល ៖ បណ្តាប្រទេសសហភាព អឺរ៉ុបនឹងព្យាយាមម្តងទៀត នៅថ្ងៃពុធដើម្បីបង្កើតវិធីសាស្រ្ត សម្របសម្រួលមួយថា តើអាជ្ញាធរ គួរពិនិត្យមើលអ្នកដំណើរ តាមយន្តហោះ ចូលមកពីប្រទេសចិន ដោយរបៀបណា សម្រាប់វ៉ារ្យ៉ង់ COVID-19 ថ្មី បន្ទាប់ពីប្រទេស សមាជិកជាច្រើន បានប្រកាសពីកិច្ចខិតខំប្រឹងប្រែងរៀងៗ ខ្លួនកាលពីសប្តាហ៍មុន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ បែលហ្ស៊ិកបាននិយាយ...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុបសង្ស័យថា ទីផ្សារ Facebook គឺបំពានលើច្បាប់ប្រឆាំង ការទុកចិត្តរបស់សហភាពអឺរ៉ុប នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ ។ លោកស្រី Margrethe Vestager អនុប្រធានប្រតិបត្តិ នៃគណៈកម្មការទទួលបន្ទុកគោលនយោបាយ ប្រកួតប្រជែងបានឲ្យដឹងថា “ការព្រួយបារម្ភបឋមរបស់យើង គឺថា (ម្ចាស់ Facebook) Meta ភ្ជាប់បណ្តាញ...
ប្រ៊ុចស៊ែល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា មេដឹកនាំអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ បានបើកភ្លើងខៀវ យល់ព្រមរបស់ពួកគេ ចំពោះកញ្ចប់ទណ្ឌកម្មទី៩ ប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីនេះ ។ ក្រុមប្រឹក្សាអឺរ៉ុប បានលើកឡើង នៅក្នុងសេចក្តីប្រកាសចុងក្រោយ របស់ខ្លួននៃកិច្ចប្រជុំកំពូលថា មេដឹកនាំបានពិភាក្សា អំពីរបៀបបង្កើនសម្ពាធសមូហភាព បន្ថែមទៀតលើរុស្ស៊ី ដើម្បីបញ្ចប់ប្រតិបត្តិការ...
បរទេស ៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានចាប់ផ្តើមបេសកកម្ម ជំនួយផ្នែកយោធា របស់សហភាព អឺរ៉ុប (EUMAM) , នេះបើយោង តាមសេចក្តីថ្លែងការណ៍ របស់សាធារណរដ្ឋឆេក ដែលបច្ចុប្បន្នកាន់តំណែង ជាប្រធាននៃស្ថាប័ននេះ ។ បេសកកម្ម គឺនឹងឃើញប្លុកនេះផ្តល់ការហ្វឹកហ្វឺន ដល់ទាហានអ៊ុយក្រែនប្រមាណ ១៥ ០០០ នាក់ ខណៈជម្លោះយោធារវាងក្រុងម៉ូស្គូ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានស្វាគមន៍ការសម្រេចចិត្ត របស់គណៈកម្មការអឺរ៉ុប ក្នុងការស្នើសុំកញ្ចប់ជំនួយ សម្រាប់អ៊ុយក្រែនរហូតដល់ ១៨ ពាន់លានអឺរ៉ូ (ប្រហែល ១៨ ពាន់លានដុល្លារ) សម្រាប់ឆ្នាំក្រោយ។ លោក ហ្សេឡិនស្គី បានសរសេរថា “សូមថ្លែងអំណរគុណ ចំពោះគណៈកម្មការអឺរ៉ុប និងប្រធានលោកស្រី Ursula von...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា បណ្តាប្រទេសនៅអឺរ៉ុប រួមទាំងប្រទេសអង់គ្លេសកំពុង ជំរុញ FIFA ឲ្យចម្លើយជាក់ស្តែង លើបញ្ហាទាក់ទងនឹង ពលករចំណាកស្រុក នៅមុនព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” ។ ប្រទេសទាំង ១០ និយាយ កាលពីថ្ងៃអាទិត្យថា រួមមានក្រុមចំនួន...
ប៉ារីស៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា អឺរ៉ុប អាចប្រឈមនឹងការខ្វះខាត ឧស្ម័នធម្មជាតិរហូតដល់ ៣០ ពាន់លានម៉ែត្រគូប (bcm) ក្នុងអំឡុងពេលរដូវក្តៅដ៏សំខាន់ សម្រាប់ការបំពេញកន្លែង ស្តុកឧស្ម័នរបស់ខ្លួននៅឆ្នាំ 2023 ។ ប្រភពពី IEA បានឲ្យដឹងថា “អឺរ៉ុប ចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីជៀសវាងហានិភ័យនៃ កង្វះឧស្ម័នធម្មជាតិនៅឆ្នាំក្រោយ”...
បរទេស៖ យោងតាមការបញ្ជាក់ ដោយមន្ត្រីជាន់ខ្ពស់របស់ គណកម្មការសហភាពអឺរ៉ុបលោក Thierry Breton កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងថា នៅក្នុងអំឡុងពេលនៃ ការវិវត្តផ្លាស់ប្តូរការប្រើប្រាស់ រថយន្តអគ្គិសនីនៅទូទាំងប្លុកនោះ អឺរ៉ុបនឹងអាចបាត់បង់ការងារ សរុបដល់ទៅជាង ៦០ម៉ឺននាក់។ មន្ត្រីជាន់ខ្ពស់រូបនេះបានថ្លែងដែរថា វាគឺជាផែនការដែលត្រូវតែ សម្រេចឲ្យបានរបស់ប្លុកអឺរ៉ុប ដោយធ្វើយ៉ាងណាឲ្យការ កាត់បន្ថយការប្រើប្រាស់កាបូន នឹងធ្វើទៅបាន ១០០ភាគរយ នៅត្រឹមឆ្នាំ២០៣៥...
បរទេស៖ ប្រធានប្រតិបត្តិ នៃក្រុមហ៊ុនឥន្ធនៈ Shell លោក Ben van Beurden បានថ្លែងទៅកាន់សន្និសិទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទម្សិលមិញនេះថា អឺរ៉ុប អាចនឹងប្រឈមមុខ ទៅនឹងកង្វះខាតហ្គាសរយៈពេលជាច្រើនដង នៃរដូវរងារដោយសារតែ ការកាត់បន្ថយការផ្គត់ផ្គង់របស់រុស្សី។ លោក van Beurden បានបន្តថា៖ ខ្ញុំមិនគិតទេថាបញ្ហាដ៏គ្រោះថ្នាក់ ដោយសារកង្វះខាតថាមពល នៅរដូវរងារនឹងកើតឡើងត្រឹមតែឆ្នាំនេះ...