Hampden Park៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់អ៊ុយក្រែន បានយកឈ្នះក្រុមបាល់ទាត់ស្កុតឡែន ៣-១ នៅ Hampden Park ដើម្បីរក្សាក្តីសុបិនព្រឹត្តិការណ៍ ការប្រកួតកីឡា World Cup របស់ពួកគេឲ្យនៅរស់ នៃការប្រកួតជម្រុះ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដ៏រំជើបរំជួលនៅទីក្រុង Glasgow ។ ដោយលេងប្រឆាំងនឹងផ្ទៃខាងក្រោយ...
បរទេស៖ ទូតតំណាងអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងច្បាស់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងមិនក្លាយទៅជាភាគី នៃជម្លោះរវាងអ៊ុយក្រែន និងរុស្សីជាដាច់ខាត។ លោកស្រីបន្តថា៖ ក្នុងពេលដែលអាមេរិក នៅតែមានបំណងចង់បញ្ចូនអាវុធ ទៅជួយដល់អ៊ុយក្រែនក៏ពិតមែន ប៉ុន្តែអាវុធនិងប្រព័ន្ធអាវុធទាំងនោះ គឺមិនអាចឲ្យអ៊ុយក្រែន ប្រើប្រាស់ដើម្បីយកទៅវាយប្រហារ លើប្រទេសរុស្សីវិញនោះទេ។ លោកស្រីបញ្ជាក់បន្ថែមថា៖ នេះគឺជាដំណើរការយ៉ាងងាយស្រួលយល់។...
បរទេស៖ យោងតាមការប្រភពមិនបញ្ចេញឈ្មោះ និងត្រូវបានយកមកចេញផ្សាយដោយ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសប៉ូឡូញបានសម្រេចចិត្តក្នុងការបញ្ជូនអាវុធ ជាជំនួយប្រភេទកាំភ្លើងធំ howitzers ចំនួនច្រើនគ្រឿងទៀតមក ឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានបន្តទៀតថា បន្ថែមពីលើអាវុធទាំង១៨គ្រឿង ចុងក្រោយនេះប៉ូឡូញក៏បានផ្តល់នូវ វគ្គហ្វឹកហាត់ទៅដល់យោធាអ៊ុយក្រែន ចំនួន១០០នាក់ ផងដែរដើម្បីអាចប្រើប្រាស់អាវុធទាំងនេះ ហើយជឿជាក់ថាអាវុធដែលមានទំហំកាណុងដល់ទៅ១៥៥មីលីម៉ែត្ រប្រភេទនេះនឹង ធ្វើឲ្យកងអនុសេនាធំទាំង៣ របស់អ៊ុយក្រែនកាន់តែមានកម្លាំងខ្លាំង។ គួរឲ្យដឹងដែរអាវុធទាំងនោះបានបញ្ជូនមក ដល់ប្រទេសអ៊ុយក្រែន...
បរទេស៖ លោកស្រី Kateryna Rozhkova អនុប្រធានទីមួយនៃធនាគារជាតិ នៃអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនបានទទួលជំនួយចំនួន 6,5 ពាន់លានដុល្លារ ពីបណ្តាប្រទេសលោកខាងលិច ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធារបស់រុស្ស៊ី កាលពីចុងខែកុម្ភៈ។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី29 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា លោកស្រី Rozhkova...
វិមានក្រឹមឡាំងថា ខ្លួនរំពឹងថារដ្ឋាភិបាលទីក្រុងគៀវ នឹងបំពេញតាមការទាមទាររបស់ខ្លួន នៅកិច្ចពិភាក្សាស្វែងរកសន្តិភាព។ លក្ខខណ្ឌដែលរុស្ស៊ី កំពុងទាមទារអ៊ុយក្រែន គឺទទួលស្គាល់គ្រីម៉េ ជាទឹកដីរុស្ស៊ី និងទទួលស្គាល់ផ្នែកបំបែកខ្លួននៅភាគខាងកើត ប្រទេសជារដ្ឋឯករាជ្យពីរ តែអ៊ុយក្រែន បានបដិសេធដាច់ខាត មិនព្រមកាត់ទឹកដីខ្លួនអោយរុស្ស៊ីនិងក្រុមផ្តាច់ទឹកដី ដែលរុស្ស៊ីគាំទ្រទេ។ កងកម្លាំងរុស្ស៊ីកំពុងបាញ់ផ្លោងដាក់ទីប្រជុំជន ជាង៤០នៅតំបន់ដុនបាស់ ដើម្បីចាប់យកភាគខាងកើតអ៊ុយក្រែន។ ក្រៅពីនោះរដ្ឋបាលក្រុងមូស្គូ កំពុងបញ្ជូនទាហានរាប់ពាន់នាក់ ចូលក្នុងតំបន់នេះក្នុងគោលបំណងឡោមព័ទ្ធកងកម្លាំងអ៊ុយក្រែន នៅក្នុងទីក្រុង Sievierodonetsk...
កាលពីពេលថ្មីៗនេះ អ៊ុយក្រែន បានដាក់តាំងបង្ហាញ ខ្មោចរថក្រោះជាច្រើនគ្រឿង របស់រុស្ស៊ី នៅរដ្ឋធានីគៀវ ដើម្បីឲ្យប្រជាជនអ៊ុយក្រែន បានឃើញ ខណៈរដ្ឋធានីមួយនេះ បានកំពុងវិលមករក សភាពប្រក្រតីឡើងវិញ បន្ទាប់ពីកងទ័ពរុស្ស៊ី ដកថយចេញ។ សញ្ញាល្អនៃសភាពរដ្ឋធានីគៀវទាំងមូល បានវិលមករកភាពធម្មតាឡើងវិញ ហើយកាលពីចុងសប្តាហ៍កន្លងទៅ ពលរដ្ឋអ៊ុយក្រែនជាច្រើននាក់ បាននាំគ្នាមកផ្តិតយកទិដ្ឋភាពខ្មោចរថក្រោះ ដែលត្រូវបានដាក់តាំងពិព័រណ៍ ឲ្យមលើនៅទីលាន Saint Michael...
បរទេស៖ ការចូលជាសមាជិកសហភាពអឺរ៉ុបរបស់រដ្ឋាភិបាលទីក្រុងគៀវ នឹងចំណាយពេល “យូរណាស់” នេះបើយោងតាមរដ្ឋមន្ត្រីកិច្ចការអឺរ៉ុបរបស់ប្រទេសបារាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីកិច្ចការអឺរ៉ុបរបស់បារាំង លោក Clement Beaune បាននិយាយកាលពីថ្ងៃអាទិត្យថា គ្មានការចូលជាសមាជិករបស់អ៊ុយក្រែនទៅកាន់សហភាពអឺរ៉ុប យ៉ាងឆាប់រហ័សនោះទេ ហើយដំណើរការនេះនឹងចំណាយពេល “យូរណាស់” ។ លោក...
KYIV/SLATYNE ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ថា ក្រុម G7 បានព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍ ផ្តល់ឱ្យអ៊ុយក្រែន នូវទឹកប្រាក់ចំនួន១៨,៤ពាន់លានដុល្លារ ដែលជាមូលនិធិ ដែលនាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Denys Shmyhal...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឲ្យដឹងថា ទាហានរុស្ស៊ី “ដល់ទីបញ្ចប់ហើយ” នៅក្នុងជម្លោះជាមួយអ៊ុយក្រែន នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។ លោក Zelenskyy បានលើកឡើងថា “ពេលវេលាពិតជានឹងមកដល់នៅពេល ដែលប្រជាជនអ៊ុយក្រែន បង្ខំឱ្យ”...
អ៊ីតាលី៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថាក្រុមតន្រ្តីអ៊ុយក្រែន Kalush Orchestra បានឈ្នះការប្រឡងចម្រៀង Eurovision ក្នុងការបង្ហាញយ៉ាងច្បាស់អំពីការគាំទ្រសម្រាប់ប្រទេសដែលរងគ្រោះដោយសង្រ្គាម។ ក្រុមតន្រ្តីបុរស៦នាក់លាយបញ្ចូលគ្នានូវបទភ្លេងប្រពៃណី និងហ៊ីបហបសហសម័យក្នុងគោលបំណងការពារវប្បធម៌អ៊ុយក្រែនគឺជាមនោសញ្ចេតនាដ៏គួរឲ្យចាប់អារម្មណ៍ និងជាទីពេញចិត្តរបស់អ្នកក្នុងចំណោមក្រុមតន្ត្រី និងអ្នកសម្ដែងចំនួន ២៥ នាក់ប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រដ៏ធំ ហើយការបោះឆ្នោតសាធារណៈពីផ្ទះគឺជាការសម្រេចចិត្តក្នុងការធានាជ័យជម្នះរបស់ពួកគេ។ លោក leg Psiuk ជាបុរសជួរមុខរបស់ក្រុមតន្រ្តីនេះបានទាញយកអត្ថប្រយោជន៍ពីទស្សនិកជនទូទាំងពិភពលោកដ៏ធំសម្បើមដើម្បីធ្វើការអង្វរយ៉ាងអន្ទះអន្ទែងចំពោះអ្នកប្រយុទ្ធដែលមានសេរីភាពនៅតែជាប់នៅក្រោមរោងចក្រដែកដ៏ធំក្នុងទីក្រុងកំពង់ផែភាគខាងត្បូងនៃ Mariupol...