ព័ត៌មានអន្តរជាតិ

ប៉ូលីស អាំងទែប៉ូល៖ អាវុធដែលត្រូវបញ្ជូន ឲ្យអ៊ុយក្រែន អាចទៅដល់ខុសគោលដៅ

បរទេស៖​ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមប៉ូលីសអាំងទែប៉ូល Interpol បានធ្វើការលើកឡើង បែបព្រមានថា អាវុធទាំងឡាយ ដែលលោកខាងលិច បញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន អាចនឹងធ្លាក់ចុះទៅដល់ដៃ ឧក្រិដ្ឋជនជំនួសវិញ។

អគ្គលេខាធិការបស់ Interpol លោក Juergen Stock បាននិយាយថា៖ អាវុធដែលរដ្ឋាភិបាលវ៉ាស៊ិនតោន ព្រមទាំងសម្ព័ន្ធមិត្តនៅអឺរ៉ុប នឹងត្រូវបញ្ចូនទៅកាន់ទីក្រុងគៀវ នឹងអាចបញ្ចប់ទៅនៅក្នុង ទីផ្សារងងឹតជំនួសវិញ ពីព្រោះថាឧក្រិដ្ឋជនធំៗជាច្រើន គឺបាននាំគ្នាសម្លឹងឃើញ អាវុធទាំងនោះរួចទៅហើយ។

Stock ក៏បានអំពាវនាវឲ្យសមាជិករដ្ឋ នៃក្រុមមន្ត្រីប៉ូលីសអាំងទែប៉ូល ដើម្បីចូលរួមសហការគ្នា ក្នុងការតាមដានកិច្ចការងារ ដឹកជញ្ជូនអាវុធទាំងនោះ ឲ្យទៅដល់ដៃអ៊ុយក្រែន ពីព្រោះថាជាទីកន្លែងចាំបាច់ ត្រូវការអាវុធទាំងនោះបំផុត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top