តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងសមភាគីវៀតណាមលោក Pham Minh Chinh បានអះអាងពីការគោរពចំពោះអធិបតេយ្យភាពរបស់រដ្ឋ និងបានព្រមានប្រឆាំងនឹងការប្រើប្រាស់អាវុធប្រល័យលោក នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត។ ទោះជាយ៉ាងណាក៏ដោយលោក Kishida និង Chinh មិនបានបង្ហាញពីការឈ្លានពានខាងយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពី កិច្ចប្រជុំរបស់ពួកគេនៅទីក្រុងហាណូយ ជាក់ស្តែងដោយគិតគូរពីទំនាក់ទំនងប្រពៃណីរបស់វៀតណាម ជាមួយរុស្ស៊ីតាំងពីសម័យសហភាពសូវៀត។ លោក Kishida...
លោក ពូទីន អាចនឹងត្រូវបង្ខំចិត្តប្រគល់កិច្ចការគ្រប់គ្រងប្រទេសរុស្ស៊ី ទៅឱ្យអ្នកផ្សេងនៅពេលដែលលោក ត្រូវចំណាយពេលដើម្បីធ្វើការវះកាត់ជំងឺមហារីក។ នេះបើតាមការអះអាងរបស់ប្រភពចេញពីអ្នកនៅក្នុងវិមានក្រឹមឡាំង។ លោកពូទីន គ្រោងតែងតាំងលោក Nikolai Patrushev អាយុ ៧០ឆ្នាំ ជាលេខាក្រុមប្រឹក្សាសន្តិសុខ ឱ្យចូលកាន់តំណែង នៅពេលមេដឹកនាំរុស្សីវ័យ ៦៩ឆ្នាំរូបនេះត្រូវចំណាយពេលដើម្បីវះកាត់ព្យាបាលជំងឺ។ ប្រភពបានអះអាងថាលោក Patrushev ដែលនឹងត្រូវចូលកាន់តំណែងជំនួសលោកពូទីន ជាតួអង្គសំខាន់ក្នុងការវាយប្រហារដ៏ឃោរឃៅលើអ៊ុយក្រែន។ មានពាក្យចចាមអារ៉ាមជាច្រើន ពាក់ព័ន្ធជុំវិញសុខភាពមិនល្អរបស់លោកពូទីន។...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងអគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ បានជួបពិភាក្សាគ្នា អំពីការជម្លៀសប្រជាជន ចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងស្វែងរកលទ្ធភាព ក្នុងការទទួលបានប្រាក់ប្រមាណជា ៥ពាន់លានដុល្លារ ពីមូលនិធីរូបិយវត្ថុអន្តរជាតិ IMF ជារៀងរាល់ខែ ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោកនាយករដ្ឋមន្ត្រី Denys Shmyhal ដោយបានបញ្ជាក់ទៀតថា៖ពួកយើងគឺកំពុងពិភាក្សាគ្នាអំពីកញ្ចប់ប្រាក់ ៥ពាន់លានដុល្លារក្នុងមួយខែ ហើយយើងកំពុងរងចាំការ សម្រេចចិត្តដោយភាគីចំនួន២...
បរទេស៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍ពិសេសរបស់រុស្សីលោក Sergey Naryshkin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានអះអាងថា តាមរយៈកិច្ចការងារស៊ើបអង្កេតកន្លងមករបស់ខ្លួន បានរកឃើញថាប្រទេសប៉ូឡូញនិងសហរដ្ឋ អាមេរិក កំពុងសហការគ្នាទៅលើផែនការសំងាត់មួយ ដើម្បីឲ្យរដ្ឋាភិបាលប៉ូឡូញអាចក្តោបក្តាប់យក ទឹកដីមួយចំនួនដែលកន្លងមកប៉ូឡូញតែងតែចាត់ទុកថា ជាទឹកដីក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ពីប្រទេសអ៊ុយក្រែនវិញ។ ការចេញផ្សាយដែលត្រូវបានធ្វើឡើងដោយ rt.com បានឲ្យដឹងទៀតថាផែនការសំងាត់នេះនៅជំហ៊ានដំបូងគឺតាមរយៈការស្ថិតនៅក្រោមពាក្យថា reunification ឬមានន័យថាបង្រួមបង្រួមដែលនឹងអាចមើលឃើញថា ក្រុមរក្សាសន្តិសុខ របស់ប៉ូឡូញនឹងត្រូវដាក់ពង្រាយនៅតាមតំបន់ភាគខាងលិច នៃប្រទេសអ៊ុយក្រែន ហើយស្ថិតនៅក្រោមឡេសដើម្បីទប់ទល់ទៅនឹងការលុកលុយរបស់រុស្សី...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងទៅកាន់សភាព័រទុយហ្គាល់ថា តាមរយៈតំណភ្ជាប់វីដេអូ ដោយបានអំពាវនាវឱ្យប្រទេសព័រទុយហ្គាល់ បញ្ជូន “អាវុធធុនធ្ងន់” និងពង្រឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ។ លោកបានថ្លែងថា “ខ្ញុំដឹងគុណចំពោះឱកាសក្នុងគ្រាដ៏លំបាកនេះ ពីព្រោះអ្នកដឹងពីអារម្មណ៍របស់យើង តស៊ូដើម្បីឯករាជ្យភាពរបស់យើង ប៉ុន្តែក៏ជាការរស់រានមានជីវិតរបស់យើងដែរ” ដោយសំអាងលើអ្វីដែលព័រទុយហ្គាល់បានជួបប្រទះក្នុងប្រវត្តិសាស្ត្រ...
គៀវ ៖ មន្ត្រីអ៊ុយក្រែន បានជួបជាមួយមេដឹកនាំនៅបរទេស ដើម្បីអំពាវនាវ ឱ្យមានការគាំទ្រ ផ្នែក ហិរញ្ញវត្ថុបន្ថែម ខណៈដែលប្រទេស របស់ពួកគេបានវិលត្រលប់ ពីការវាយប្រហារដ៏បំផ្លិចបំផ្លាញ ពីកងកម្លាំងរុស្ស៊ី និង ការរំខានដល់សេដ្ឋកិច្ច។ ខណៈដែលអ៊ុយក្រែន ទទួលរងនូវអ្វីដែលលោកបានពិពណ៌នាថាជា “បានបំផ្លាញទាំងស្រុង នូវទំនាក់ទំនង សេដ្ឋកិច្ចធម្មតា” និងការបំផ្លិចបំផ្លាញ យ៉ាងទូលំទូលាយ ប្រធានាធិនតីលោក...
អាមេរិក ៖ ស្ថាបនិកនៃក្រុមហ៊ុន Virgin Group លោក Sir Richard Branson បាននិយាយថា បុគ្គល និងអាជីវកម្មទាំងអស់ត្រូវធ្វើបន្តិចបន្តួចរបស់ពួកគេ ហើយបានអំពាវនាវ ឲ្យគ្រួសារកាត់បន្ថយកម្ដៅ និងម៉ាស៊ីនត្រជាក់ចំនួន១ភាគរយ ដើម្បីគាំទ្រដល់ប្រទេស អ៊ុយក្រែន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ លោកបានអំពាវនាវ ឲ្យមានការកំណត់...
គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា អ៊ុយក្រែនបានស្នើកិច្ចពិភាក្សា ជាមួយទីក្រុងម៉ូស្គូ ជុំវិញការជម្លៀសកងទ័ព និងជនស៊ីវិលចេញពីទីក្រុង Mariupol បន្ទាប់ពីឱសានវាទ នៃការចុះចាញ់ ឬស្លាប់របស់រុស្ស៊ី បានផុតកំណត់ កាលពីថ្ងៃពុធ ដោយបន្សល់ទុកមនុស្ស ជាច្រើនជាប់គាំង នៅរោងចក្រផលិតដែក...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានព្យាយាមចាប់ផ្តើម ដំណាក់កាលសកម្ម នៃការវាយលុកនៅភាគខាងកើតអ៊ុយក្រែន។ យោងតាមលោក Danilov បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះថា នៅតាមខ្សែបន្ទាត់ជួរមុខ ស្ទើរតែទាំងស្រុង នៅក្នុងតំបន់ Donetsk...