គៀវ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ukrinform បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសាទរ ចំពោះដំណើរទស្សនកិច្ច របស់ប្រធានគណៈកម្មការ អឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell...
គៀវ៖ ទូរទស្ស៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា អ៊ុយក្រែន បានឲ្យដឹងថា មនុស្សជាង៣០នាក់បានស្លាប់ និង១០០នាក់រងរបួស បន្ទាប់ពីគ្រាប់រ៉ុក្កែត បានវាយប្រហារស្ថានីយរថភ្លើងក្នុងទីក្រុង Kramatorsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ។ មនុស្សរាប់ពាន់នាក់នៅស្ថានីយ៍នៅពេលនោះ ខណៈដែលពួកគេព្យាយាមរត់គេចពីការវាយប្រហាររបស់រុស្ស៊ី នេះបើយោងតាមអភិបាលតំបន់ Donetsk បានឲ្យដឹងដូច្នេះ ។ រុស្ស៊ីត្រូវបានគេជឿថា...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថា ការពិភាក្សារវាងអ៊ុយក្រែន និងរុស្ស៊ីនឹងបន្ត ទោះបីជាមានភស្តុតាងនៃ “អំពើឃោរឃៅធ្វើឡើងដោយយោធារុស្ស៊ី” ។ លោក Zelensky ត្រូវបានដកស្រង់សម្តីដែលបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Haberturk របស់ប្រទេសតួកគីថា “ក្នុងករណីណាក៏ដោយ យើងត្រូវតែស្វែងរក សូម្បីតែឱកាសតិចតួចសម្រាប់ដំណើរការចរចា។ ខ្ញុំគិតថាវាពិបាកក្នុងការបញ្ចប់សង្រ្គាម”។...
គៀវ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនលោក Yulia Svyrydenko បានលើកឡើងថា ការនាំចូល និងការនាំចេញរបស់អ៊ុយក្រែន បានធ្លាក់ចុះយ៉ាងខ្លាំងបំផុតនៅក្នុងខែមីនា។ ការ នាំ ចូល របស់ អ៊ុយក្រែន បាន ធ្លាក់ ចុះ ពី ៥,៩ ពាន់ លាន ដុល្លារ...
តូក្យូ៖ ភាពតក់ស្លុត និងការថ្កោលទោស បានរីករាលដាល ពាសពេញពិភពលោក ខណៈដែលអាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា ពួកគេបានរកឃើញសាកសពជនស៊ីវិលចំនួន ៤១០នាក់នៅក្នុងតំបន់គៀវ បន្ទាប់ពីការដកទ័ពរបស់រុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់ទីក្រុងមូស្គូ ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើកម្មវិធីព័ត៌មានអាមេរិក ប៉ុន្ដែក្រសួងការពារជាតិរុស្ស៊ី បានបដិសេធការចោទប្រកាន់នេះ។ វីដេអូ និងរូបភាពបង្ហាញពីសាកសព ដែលរាយប៉ាយនៅតាមដងផ្លូវនៃទីក្រុង Bucha ទីក្រុងមួយនៅជិតទីក្រុងគៀវ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក...
អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ថា ប្រហែលពាក់កណ្តាលនៃក្រុមហ៊ុនកាណាដាដែលរំពឹងថា នឹងរងផលប៉ះពាល់ដោយជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ដែលលទ្ធផលបានពីការស្ទង់មតិអាជីវកម្មពិសេសនៅក្នុងខែមីនាដែលបានបង្ហាញឲ្យដឹងកាលពីថ្ងៃចន្ទ ។ នៅក្នុងបទសម្ភាសន៍ ដែលធ្វើឡើងដោយការិយាល័យប្រចាំតំបន់ របស់ធនាគារកាណាដាជាមួយនឹងអ្នកគ្រប់គ្រង ជាន់ខ្ពស់នៃក្រុមហ៊ុនជាង១០០ ដែលត្រូវបានជ្រើសរើសដើម្បីឆ្លុះបញ្ចាំងពីសមាសភាព នៃផលិតផលក្នុងស្រុកសរុបនៃវិស័យធុរកិច្ចរបស់ប្រទេសកាណាដា គឺក្រុមហ៊ុនចំនួន៧៧ ក្នុងចំណោមក្រុមហ៊ុន១៥២ រំពឹងថា ពួកគេនឹងរងផលប៉ះពាល់ដោយជម្លោះនេះ ។ ធនាគារកណ្តាលបានឲ្យដឹងថា ផលប៉ះពាល់ដែលគេរំពឹងទុកជាទូទៅបំផុត...
រុស្ស៊ី ៖ ដោយចាត់ទុកស្ថានភាពនេះថា មិនអាចទទួលយកបាន លោក Dmitry Rogozin ប្រធានទីភ្នាក់ងារ អវកាស Roscosmos របស់ប្រទេសនេះ បាននិយាយថា វានឹងលែងដំណើរការ ជាមួយដៃគូនានា រួមទាំង អង្គការ អវកាសណាសា “NASA” និងទីភ្នាក់ងារអវកាសអឺរ៉ុប នៅលើស្ថានីយគន្លងគោចរ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ...
គៀវ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Hanna Maliar បានឲ្យដឹងនៅលើ បណ្ដាញសង្គមហ្វេសប៊ុក ឲ្យដឹងថា អ៊ុយក្រែន បានគ្រប់គ្រងមកវិញនូវ “តំបន់គៀវ ទាំងមូលវិញហើយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Maliar បានលើកឡើងថា ប្រទេសអ៊ុយក្រែន បានដណ្តើមយកមកវិញនូវតំបន់ “Irpin, Bucha,...
អ៊ុយក្រែន៖យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ទាហានអ៊ុយក្រែន បានពិពណ៌នាអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ទូរស័ព្ទចល័តនៅជួរមុខ ក្នុងជម្លោះជាមួយអ្នកបំបែកខ្លួនដែលគាំទ្រ ដោយប្រទេសរុស្ស៊ីក្នុងប៉ុន្មានឆ្នាំនាពេលថ្មីៗនេះ។ នៅពេលអ្នកឮយន្តហោះគ្មានមនុស្សបើក អ្នកមានពេលប្រហែល ៥ វិនាទីដើម្បីចាកចេញពីទីតាំងរបស់អ្នក ហើយរ៉ុក្កែតនឹងហោះហើរក្នុងល្បឿនលឿនបំផុត។ ភ័ស្តុតាងថ្មីបង្ហាញថា បណ្តាញទូរស័ព្ទចល័តឥឡូវនេះកំពុងត្រូវបានបំពាក់ដោយអាវុធជាឧបករណ៍នៃសង្គ្រាមនៃជម្លោះបច្ចុប្បន្ន ខណៈភាគីនីមួយៗតាមដានទូរស័ព្ទរបស់ទាហាន។ វាក៏អាចទៅរួចថា ប្រព័ន្ធមួយចំនួនអាចកំណត់អត្តសញ្ញាណដោយផ្ទាល់នូវទីតាំងរបស់ទូរសព្ទ នៅពេលឧបករណ៍ក្លែងធ្វើភ្ជាប់ទៅពួកគេ ឧទាហរណ៍ដោយការចូលទៅកាន់ប្រព័ន្ធ GPS ខាងក្នុងរបស់ទូរសព្ទ។ វិធីសាស្រ្តណាក៏ដោយត្រូវបានប្រើប្រាស់ ហើយព័ត៌មានលម្អិតត្រូវបានការពារយ៉ាងដិតដល់នូវអាថ៌កំបាំងយោធា...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានជំរុញសហគមន៍សកលលោក ឱ្យហាមឃាត់និមិត្តសញ្ញា ដែលប្រើដោយយោធារុស្ស៊ី ពីព្រោះតាមទស្សនៈ របស់ទីក្រុងគៀវ ដែលវាតំណាងឱ្យការវាយប្រហារយោធា ដែលកំពុងបន្តរបស់ទីក្រុងមូស្គូ មកលើប្រទេសនេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...