ព័ត៌មានអន្តរជាតិ

សង្គ្រាមអ៊ុយក្រែន ៖ លោក Sir Richard Branson អំពាវនាវ ឲ្យបន្ថយល្បឿន និងស្នើឲ្យកាត់បន្ថយ ការហោះហើរ ពឹងផ្អែករបស់លោកខាងលិច លើថាមពលរុស្ស៊ី

អាមេរិក ៖ ស្ថាបនិកនៃក្រុមហ៊ុន Virgin Group លោក Sir Richard Branson បាននិយាយថា បុគ្គល និងអាជីវកម្មទាំងអស់ត្រូវធ្វើបន្តិចបន្តួចរបស់ពួកគេ ហើយបានអំពាវនាវ ឲ្យគ្រួសារកាត់បន្ថយកម្ដៅ និងម៉ាស៊ីនត្រជាក់ចំនួន១ភាគរយ ដើម្បីគាំទ្រដល់ប្រទេស អ៊ុយក្រែន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

លោកបានអំពាវនាវ ឲ្យមានការកំណត់ ល្បឿនទាបដើម្បីកាត់បន្ថយការ ពឹងផ្អែក របស់លោកខាងលិចលើថាមពលរុស្ស៊ី ហើយបានស្នើថា ក្រុមហ៊ុន អាកាសចរណ៍ អាចកាត់បន្ថយជើងហោះហើរមួយ ចំនួនដើម្បីជួយអ៊ុយក្រែន ។ ស្ថាបនិកក្រុមហ៊ុន Virgin Group បានស្នើឲ្យ រដ្ឋាភិបាល ទម្លាក់ល្បឿន កំណត់លើផ្លូវហាយវេត្រឹម ១0 ម៉ាយក្នុងមួយម៉ោង ដើម្បីគាំទ្រអ៊ុយក្រែន ។

លោកបានប្រាប់ CNBC ថា វិធានការនេះ នឹងមានផលប៉ះពាល់យ៉ាងខ្លាំង ប្រសិនបើវាត្រូវបានអនុម័តដោយប្រទេសទាំង ៣១ ជាផ្នែកមួយ នៃទីភ្នាក់ងារថាមពល អន្តរជាតិ រួមទាំងអង់ គ្លេសផងដែរ ។ លោក Branson បាននិយាយថា នេះគឺជាជំហានមួយក្នុងចំណោម ជំហានជាច្រើន នឹងកាត់បន្ថយតម្រូវការប្រេងឥន្ធនៈ រួមមានក្រុមហ៊ុននានាត្រូវបានតម្រូវឲ្យប្រើប្រាស់ ប្រេងឥន្ធនៈតិចជាង ៥-១0ភាគយ ។

លោកបានបន្តថា គ្រប់អាជីវកម្ម និងបុគ្គលត្រូវ តែធ្វើបន្តិចម្តងៗ ដោយអំពាវនាវឲ្យគ្រួសារកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនកម្ដៅ និងម៉ាស៊ីនត្រជាក់ ១ ភាគរយ។ លោកបានបន្ថែមថា ប្រសិនបើអ្នកជាក្រុមហ៊ុន អាកាសចរណ៍ប្រហែលជាកាត់ផ្លូវ២ឬ៣ ដែលមិនរកប្រាក់បានច្រើន។
ប្រសិនបើអ្នកផ្សព្វផ្សាយ វាទៅគ្រប់ អាជីវកម្មទាំងអស់ និងមនុស្សគ្រប់គ្នាជុំវិញពិភពលោក តម្លៃប្រេងនឹងធ្លាក់ចុះយ៉ាងខ្លាំង ហើយយើងនឹងមិនចាំ បាច់បន្តផ្ញើមូលប្បទាន ប័ត្រទៅលោកពូទីនទេ៕

Most Popular

To Top