បរទេស៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោក Melanie Jolie តាមសេចក្តីរាយការណ៍ នឹងធ្វើទស្សនកិច្ចទីក្រុងគៀវ នៅសប្ដាហ៍ក្រោយនេះ ដើម្បីធ្វើការបញ្ជាក់ជាថ្មី នូវការគាំទ្រចំពោះអធិបតេយ្យភាព របស់ប្រទេសអ៊ុយក្រែន និងពង្រឹងកិច្ចខិតខំប្រឹងប្រែង ធ្វើការទប់ស្កាត់ទង្វើដ៏គឃ្លើន ធ្វើឡើងដោយរុស្ស៊ី។ លោក Melanie Jolie បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការប្រមូលផ្តុំកងទ័ព និងសម្ភារៈរបស់ប្រទេសរុស្ស៊ី នៅក្នុងនិងជុំវិញ...
បរទេស៖សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សលទ្ធិប្រជាធិបតេយ្យ នឹងធ្វើការបង្ហាញនូវច្បាប់មួយ ដែលនឹងដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរលើមន្ត្រីរដ្ឋាភិបាលនិងយោធាជាន់ខ្ពស់រុស្ស៊ី ដោយរួមទាំងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងស្ថាប័នធនាគារសំខាន់ៗ ប្រសិនបើទីក្រុងមូស្គូធ្វើការឈ្លានពានលើប្រទេសអ៊ុយក្រែន នេះបើតាមសម្តីសមាជិកព្រឹទ្ធសភា លោក Robert Menendez។ ច្បាប់ដែលស្នើឡើងនោះ រួមទាំងបទបញ្ញត្តិជួយជំរុញបង្កើនសន្តិសុខរបស់ប្រទេសអ៊ុយក្រែន និងលើកទឹកចិត្តសហរដ្ឋអាមេរិក ឲ្យពិចារណាលើវិធានការសមស្របដែលមានទាំងអស់ ដើម្បីធានាបំពង់ទុយោបង្ហូរប្រេងពីរុស្ស៊ីទៅអាល្លឺម៉ង់ Nord Stream 2 ដែលជាឧបករណ៍នៃឥទ្ធិពលអាក្រក់របស់សហព័ន្ធរុស្ស៊ីនោះ មិនត្រូវបានដំណើរការ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប៉ូឡូញ នាពេលថ្មីៗនេះ បានព្រមានថា អឺរ៉ុបខិតចូលទៅជិតសង្គ្រាមខ្លាំងឡើង ជាងពេលណាៗទាំងអស់ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ស្របពេលដែលរុស្ស៊ី បានផ្តល់ការវាយតម្លៃដ៏អាក្រក់ ចំពោះកិច្ចប្រឹងប្រែងការទូត នៅក្នុងសប្ដាហ៍នេះ ដើម្បីរំសាយភាពតានតឹង ជុំវិញបញ្ហាអ៊ុយក្រែន។ ប្រទេសរុស្ស៊ីបាននិយាយប្រាប់ថា វាកំពុងតែឈានដល់ទីបញ្ចប់ ទន្ទឹមនឹងការព្យាយាម ជំរុញលោកខាងលិច ឲ្យរារាំងប្រទេសអ៊ុយក្រែន មិនឲ្យចូលរួមជាសមាជិក របស់អង្គការសម្ពន្ធមិត្តយោធា ណាតូ...
បរទេស៖មន្ត្រីជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន នៅសប្តាហ៍នេះបានធ្វើការព្រមានថាបរាជ័យ ក្នុងការផ្គត់ផ្គង់និងគាំទ្រសព្វាវុធដល់ប្រទេសរបស់ខ្លួនពីសំណាក់ប្រទេស អាល្លឺម៉ង់វានឹងផ្តល់ផលលំបាកជាបន្តបន្ទាប់ព្រមទាំងបញ្ហា ធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីផងដែរ។ អគ្គរដ្ឋទូតរបស់អ៊ុយក្រែនប្រចាំនៅក្នុងទីក្រុងប៊ែរឡាំងបានធ្វើការអះអាងថា អាល្លឺម៉ង់មានទំនួលខុសត្រូវប្រកបដោយសមធម៍សម្រាប់អនាគតរបស់អ៊ុយក្រែននៅពេលនេះដូចនេះវា គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្រុងប៊ែរឡាំង ក្នុងការសម្រេចចិត្តលក់អាវុធមកឲ្យអ៊ុយក្រែនដែលអាចយកមកប្រើប្រាស់ ក្នុងការការពារខ្លួនចេញពីប្រទេសរុស្សី។ ថ្លែងនៅក្នុងបទសំភាសមួយនឹងបណ្តាញ សារព័ត៌មាន Funke media group លោក Andrey Melnik បានបញ្ជាក់បែបនេះថា៖ពួកយើងបានអំពាវនាវឲ្យអាល្លឺម៉ង់ក្នុងការសម្រេចចិត្តនិងប្តូរចិត្ត ឡើងវិញក្នុងការលក់សព្វាវុធ ទៅតាមផែនការរបស់អ៊ុយក្រែនដែលវាគឺជាសិទ្ធការពារខ្លួន របស់អ៊ុយក្រែន។...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយដកស្រង់សម្ដី នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Denys Shmyhal ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានទទួលគ្រឿងសព្វាវុធ និងសម្ភារៈយោធាជាង ៣០០០យូនីត ក្នុងឆ្នាំ២០២១ ។ ថ្លែងនៅសភា លោក Shmyhal បានលើកឡើងថា កាំជ្រួច និងគ្រាប់រំសេវប្រមាណ...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ុយក្រែនថា រដ្ឋបាលលោកប្រធានាធិបតី Joe Biden កំពុងពិចារណាបញ្ជូនសម្ភារៈយោធាទៅកាន់អ៊ុយក្រែន ដែលពីមុនគឺទុកសម្រាប់បញ្ជូណទៅប្រទេសអាហ្វហ្គានីស្ថាន មុនពេលប្រទេសនេះដួលរលំ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍បាននិយាយថា មន្ត្រីអ៊ុយក្រែនកំពុងដាក់សម្ពាធលើរដ្ឋាភិបាលអាមេរិក...
បរទេស៖ ប្រធានអង្គការណាតូនៅក្រោយជំនួបជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃពុធបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថាមកដល់ពេលនេះនៅមិនទាន់មានសញ្ញាណា មួយដែលអាចបញ្ជាក់ថារុស្សី បានបញ្ចប់ឬបន្ថយល្បឿននៃការបង្កើន ចំនួនទ័ពនៅក្បែរអ៊ុយក្រែននោះ ដែរតែផ្ទុយទៅវិញរុស្សីគឺកំពុងតែបន្តសកម្មភាពនេះនៅឡើយ។ ជាការឆ្លើយតបរបស់វិមានក្រមឡាំងគឺនៅតែបាន ធ្វើការបដិសេធជារឿយៗចំពោះផែនការលុកលុយប្រទេសអ៊ុយក្រែន ដោយនិយាយថា រុស្សីមានសិទ្ធគ្រប់គ្រាន់ក្នុងការថែរក្សា សន្តិសុខក្នុងតំបន់និងក្នុងប្រទេស ហើយកាលពីថ្ងៃពុធដដែលនេះរុស្សី ក៏បានបញ្ជាក់ប្រាប់ទៅកាន់ សហរដ្ឋអាមេរិកថាណាតូមិន គួរបង្កើនកម្លាំងរបស់ខ្លួន នៅភាគខាងលិចនោះឡើយឬទាំងសព្វាវុធថ្មីៗ។ ក្នុងពេលជាមួយគ្នានេះមេដឹកនាំរបស់អ៊ឺរ៉ុប ដែលបានជួបប្រជុំគ្នានៅក្នុងទីក្រុងប៊្រូស៊ែលឯណោះ វិញបានធ្វើការព្រមានចំៗទៅកាន់ប្រទេស រុស្សីថានឹងទទួលបានផលលំបាកផ្ទួនៗជាមិនខានប្រសិន បើខ្លួននៅតែរក្សាជំហក្នុងការវាយប្រហារមកលើ...
ម៉ុស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដែលគ្រាន់តែធ្វើឱ្យជម្លោះផ្ទៃក្នុងកាន់តែកើនឡើងក្នុងប្រទេសប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរបស់ក្រសួងលោកស្រី Maria Zakharova បានលើកឡើងថា “បណ្តាប្រទេសណាតូ កំពុងបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បណ្តុះបណ្តាលបុគ្គលិកយោធារបស់ខ្លួន ហើយមិនធ្វើបែបនេះក្នុងគោលបំណងរក្សាស្ថិរភាព និងសន្តិសុខនោះទេ ប៉ុន្តែគ្រាន់តែបន្ថែមប្រេងទៅក្នុងភ្លើងតែប៉ុណ្ណោះ” ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោកស្រីបានសម្តែងការព្រួយបារម្ភថា សកម្មភាពទាំងនេះអាចជំរុញប្រទេសអ៊ុយក្រែនចូលទៅក្នុងសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំ។ យោងតាមការលើកឡើងរបស់លោកស្រីបានឲ្យដឹងថា...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅសៅរ៍សប្ដាហ៍នេះ បាននិយាយថា លោកបាននិយាយប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីនថា ប្រទេសរុស្ស៊ីនឹងបង់តម្លៃខ្ពស់ និងប្រឈមមុខផលវិបាកសេដ្ឋកិច្ចដ៏អាក្រក់ ប្រសិនបើ រុស្ស៊ីហ៊ានបំពានប្រទេសអ៊ុយក្រែន។ លោក បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មាន ពីភាពអាចទៅរួចនៃការបញ្ជូនកងកម្លាំងប្រយុទ្ធជើងគោកអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងករណីប្រទេសរុស្ស៊ីធ្វើការឈ្លានពាន គឺមិនធ្លាប់លើកយកមកពិភាក្សាគ្នាទេ ប៉ុន្តែសហរដ្ឋអាមេរិកនិងអង្គការណាតូ...
គៀវ៖ ក្រសួងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន បាននិយាយនៅថ្ងៃសៅរ៍ថា សេវាព្រំដែនរបស់ប្រទេសអ៊ុយក្រែន និងស្ថានទូតអាមេរិកនៅទីក្រុងគៀវ បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយដើម្បីពង្រឹងព្រំដែនភាគខាងកើត និងខាងជើងរបស់ប្រទេសអ៊ុយក្រែន ដែលនឹងទទួលបានថវិកាចំនួន 20 លានដុល្លារពីទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមក្រសួងកិច្ចការផ្ទៃក្នុងអ៊ុយក្រែន លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើហ្វេសប៊ុកថា «សេវាការពារព្រំដែនរដ្ឋនៃប្រទេសអ៊ុយក្រែន និងស្ថានទូតសហរដ្ឋអាមេរិក Kyiv Ukraine បានចាប់ផ្តើមគម្រោងដើម្បីពង្រឹងសន្តិសុខនៃផ្នែកខាងជើង...