បរទេស ៖ ប្រទេសអ៊ុយក្រែននិងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមសមយុទ្ធ យោធាមួយ ដែលមានការចូលរួមដោយ ប្រទេសជាង៣០ នៅតំបន់សមុទ្រខ្មៅ និងនៅប្រទេសអ៊ុយក្រែន ភាគខាងត្បូង បើទោះជាប្រទេសរុស្ស៊ី បានស្នើឲ្យលុបចោល សមយុទ្ធនានា ក៏ដោយ ។ សមយុទ្ធយោធា Sea Breeze 2021 នេះ គឺត្រូវបានធ្វើឡើង ក្រោយមានការកើនឡើង...
បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សមយុទ្ធទ័ពជើងទឹក Sea Breeze 2021 ដែលចាប់ផ្តើមនៅសប្ដាហ៍ក្រោយ នៅសមុទ្រខ្មៅ នឹងមានការចូលរួមដោយកងទ័ព ជាង៥.០០០នាក់ នាវាចំនួន ៣២គ្រឿង និងយន្តហោះចំនួន ៤០គ្រឿង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយធ្វើការរៀបចំរួមគ្នាពីសំណាក់...
បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះ ភ្នាក់ងារសារព័ត៌មា នក្នុងស្រុកបានចេញផ្សាយថាអង្គភាពប្រឆាំង អំពើភេវរកម្មរបស់អ៊ុយក្រែន ឬហៅកាត់ថា SBU បានបើកដំណើរការសមយុទ្ធយោធា ដ៏ធំមួយរបស់ខ្លួននៅក្នុងតំបន់ Nikolaev ភាគខាងត្បូងនៃប្រទេស។ ប្រភពដដែលបានឲ្យដឹងទៀតថាគោលបំណងសំខាន់ នៃការរៀបចំសមយុទ្ធយោធានេះធ្វើឡើង ដើម្បីអាចពង្រឹងកម្រិតនៃការប្រយុទ្ធដើម្បីប្រឈមមុខនិងប្រឆាំងទៅនឹងសកម្មភាព ភេវរកម្មទាំងឡាយនៅក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ផងដែរ។ អង្គភាពសំខាន់ៗ ដែលបានចូលរួមនៅក្នុងសមយុទ្ធនេះមានដូចជា កងកម្លាំងយោធារបស់អ៊ុយក្រែន កងកម្លាំងប៉ូលីសកងកម្លាំងឃ្លាំមើលសន្តិសុខនិងសន្តិសុខកងកម្លាំងបម្រើឲ្យការងារ ព្រំដែនភ្នាក់ងារស៊ើបការណ៍ពិសេស ក៏ដូចជាអង្គភាពនិងអជ្ញាធរមានសមត្ថកិច្ចជាច្រើន ទៀតផងដែរ។...
បរទេស៖អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបដិសេសសេចក្តីប្រកាសរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដែលថា ថ្នាក់ដឹកនាំណាតូ ទើបបានបញ្ជាក់ថា ប្រទេសអ៊ុយក្រែន នឹងក្លាយជាសមាជិកមួយរបស់ខ្លួន។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Jens...
បរទេស ៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារនេះ បានធ្វើការបដិសេធ ច្រានចោលសំណើ សុំឲ្យបញ្ជូនអាវុធ ឲ្យទីក្រុងគៀវ ក្រោយប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើសុំកាំភ្លើងវែង វិទ្យុទាក់ទង និងរថយន្តពាសដែក ពីទីក្រុងប៊ែកឡាំង ។ នៅមុនសន្និសីទ តាមវីដេអូមួយ ជាមួយសមភាគីណាតូ នានារបស់លោកនោះ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានដាក់សំណើ ជាបន្ទាន់មួយទៅកាន់ សភាជាតិ ក្នុងការស្នើសុំបង្កើន ចំនួនយោធាប្រមាណជា ១១ ០០០នាក់ទៀត។ សេចក្តីព្រាង ច្បាប់ថ្មីនេះ ត្រូវបានដឹងថា ធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឲ្យបានមុខងារដាច់...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានចោទប្រកាន់អ៊ុយក្រែន ជាប្រទេសជិតខាងខ្លួន ពីបទធ្វើការប្រឆាំងរុស្ស៊ី និងបានព្រមានថា ទីក្រុងមូស្គូនឹងត្រៀមខ្លួន ដើម្បីធ្វើប្រតិកម្មចំពោះអ្វីដែលលោកនិយាយថា ជាការគម្រាមកំហែង ចំពោះសន្តិសុខរុស្ស៊ីផ្ទាល់ ស្របពេលដែលមានតានតឹង កំពុងតែកើនកម្តៅខ្លាំងឡើង ជាមួយទីក្រុងកៀវ។ ការថ្លែងបែបនេះនៅថ្ងៃសុក្ររបស់លោក ពូទីន គឺត្រូវបានធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីតុលាការអ៊ុយក្រែន បានសម្រេចឃុំខ្លួនលោក...
បរទេស ៖ ប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានជំរុញសម្ពន្ធមិត្តលោកខាងលិច របស់ខ្លួនឲ្យបង្ហាញថា ពួកគេត្រៀមខ្លួន ធ្វើការពិន័យទីក្រុងមូស្គូ ដោយទណ្ឌកម្មថ្មី ដោយរួមទាំងការដកប្រទេសរុស្ស៊ី ចេញ ពីប្រព័ន្ធទូទាត់ប្រាក់ SWIFT ដើម្បីរារាំងវិមានក្រឹមឡាំង មិនឲ្យប្រើកងកម្លាំងយោធាបន្ថែម ប្រឆាំងអ៊ុយក្រែន ។ នៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើឲ្យអង្គការណាតូ បើកផ្លូវឲ្យប្រទេស អ៊ុយក្រែន ចូលរួមជាមួយសម្ពន្ធមិត្តយោធា លោកខាងលិច ក្រោយប៉ុន្មានថ្ងៃ ដែលរុស្ស៊ីបានបង្កើនយោធាខ្លួន នៅជិតតំបន់ Donbass ដែលមានជម្លោះ ។ លោក Volodymyr Zelenskiy បានមានប្រសាសន៍ប្រាប់អគ្គលេខាធិការ អង្គការណាតូ...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភពីការបង្កើនភាពតានតឹង របស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Price បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងមានការ ព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងនូវសកម្មភាពឈ្លានពាន និងបង្កហេតុរបស់ រុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន រួមទាំងការរំលោភបទឈប់បាញ់នៅខែកក្កដា ឆ្នាំ២០២០ ដែលបណ្តាលឱ្យទាហានអ៊ុយក្រែន...