បរទេស ៖ ធនាគារពិភពលោក បានប្រកាសផ្តល់ប្រាក់មូលនិធិថ្មី ចំនួនប្រមាណជា១,៥ពាន់លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីអាចពង្រឹងវិស័យ ផ្តល់កំចីឥណទាន នៅក្នុងប្រទេស។ យោងតាមការចេញផ្សាយ របស់ RTថវិការដែលរៃអង្គាស ទាំងនោះនឹងត្រូវយកទៅប្រើប្រាស់ សំដៅឆ្ពោះ ទៅរកការស្តារសេដ្ឋកិច្ច និងការពង្រឹងសន្តិសុខសង្គម សម្រាប់ប្រជាជនអ៊ុយក្រែនឡើងវិញ ហើយមូលនិធិនេះនឹងធ្វើឡើង តាមរយៈរាជរដ្ឋាភិបាលជប៉ុន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អ៊ុយក្រែន លោក...
គៀវ៖ លោក Andriy Pyshnyy ប្រធានធនាគារជាតិនៃប្រទេសអ៊ុយក្រែន (NBU) បានឲ្យដឹងថា អ៊ុយក្រែន នឹងត្រូវការយ៉ាងហោចណាស់ ៣៧ ពាន់លានដុល្លារអាមេរិក នៅក្នុងហិរញ្ញប្បទានខាងក្រៅនៅឆ្នាំក្រោយ ដោយសារតែការចំណាយខ្ពស់លើវិស័យការពារជាតិ។ លោក Pyshnyy ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មានរបស់ធនាគារថា “ការគាំទ្រអន្តរជាតិ នឹងនៅតែមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុក្នុងប៉ុន្មានឆ្នាំខាងមុខនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់អ៊ុយក្រែន...
បរទេស ៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានបើកការវាយប្រហារថ្មីមួយ តាមរយៈការវាយប្រហារ តាមអាកាសជាច្រើនលើក ទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធា របស់អ៊ុយក្រែន ដែលមានទាំងទីតាំងស្តុកអាវុធ ឃ្លាំងមូលដ្ឋាន ទ័ពអាកាស និងគោលដៅយោធាផ្សេងទៀត ។ យោងតាមការចេញ ផ្សាយរបស់ RT ការវាយប្រហារ លើកនេះ បានធ្វើឡើងក្នុងរយៈពេល២៤ម៉ោង ពេញដែលមានរួមទាំង ការវាយប្រហាររយៈចំងាយឆ្ងាយ និងវាយប្រហារចេញ...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក Denys Shmyhal នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ុយក្រែន បានថ្លែងថា ប្រទេសអ៊ុយក្រែន បានបែងចែកថវិកាចំនួន៤០ពាន់លាន hryvnias ស្មើនឹងប្រមាណ១,១ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំនេះ ដើម្បីអភិវឌ្ឍលើការផលិតយន្តហោះគ្មានមនុស្សបើករបស់ខ្លួន ។ លោក Shmyhal បានថ្លែងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែន បានទទួលប្រាក់ចំនួន៣,៨៧ពាន់លានដុល្លារអាមេរិក ពីដៃគូរបស់ខ្លួនសម្រាប់ការងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ។លោក Serhiy Marchenko រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តីទី បានលើកឡើងដូច្នេះ ។ លោក Marchenko បានលើកឡើងថា ទឹកប្រាក់សរុបរួមមាន២,៦ពាន់លានដុល្លារសម្រាប់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយទឹកប្រាក់ចំនួន៨៣៧លានដុល្លារសម្រាប់វិស័យថាមពល...
បរទេស ៖ មន្ត្រីកំពូលក្រសួង ការពារជាតិហូឡង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានអះអងាថា ពីឡុតអ៊ុយក្រែន នឹងចាប់ផ្តើមក្នុងការហ្វឹកហាត់ យន្តហោះចម្បាំង ផលិត នៅអាមេរិក F-16 នៅក្នុងខែសីហាខាងមុខនេះហើយ។ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាមន្ត្រីកំពូលរូបនេះ បានបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំកំពូល នៃអង្គការណាតូនាទីក្រុង Vilnius ប្រទេសលីទុយនេស៊ីហើយ បញ្ជាក់ថា...
គៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខាលើ អនុស្សរណៈជាមួយប្រទេសចំនួន ១១ ដើម្បីបង្កើតក្រុមចម្រុះ សម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ក្នុងការប្រើប្រាស់យន្តហោះចម្បាំងធុន F-16 ។ លោក Reznikov បានសរសេរថា “វាជាផ្លូវការដែលថា សម្ព័ន្ធសម្រាប់ការហ្វឹកហ្វឺនយន្ដហោះចម្បាំងធុន F-16 នៃកងទ័ពអាកាសអ៊ុយក្រែន ត្រូវបានបង្កើតឡើង”។...
បរទេស ៖ ថ្លែងនៅក្នុងបទសំភាស ជាមួយនឹងក្រុមអ្នកកាសែត អាល្លឺម៉ង់ លោករដ្ឋមន្ត្រីការបរទេស Dmitry Kuleba បានលើកឡើងថា ការអញ្ជើញរដ្ឋាភិបាល ក្រុងគៀវ ចូលជាសមាជិក របស់អង្គការណាតូ ជាផ្លូវការនោះនឹងអាចបង្កើត ឲ្យមានសន្តិភាពពាស ពេញអឺរ៉ុបជាមិនខាន។ យោងតាមការចេញផ្សាយ របស់ RT លោក Kuleba បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់...
អ៊ុយក្រែន ៖ អ្នកកាសែតជើងចាស់ ម្នាក់ លោក Seymour Hersh បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ថា អសមត្ថភាពរបស់ទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន សម្រាប់ការជ្រៀតចូលខ្សែការពាររបស់ប្រទេសរុស្ស៊ី គួរតែដើរតួជាការដាស់តឿន នៅទីក្រុងវ៉ាស៊ីនតោន យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ ដោយលើកឡើង ពីស្ថិតិសមរភូមិ ទទួលបានពីប្រភពមិនបញ្ចេញឈ្មោះ លោក Hersh...
ទីក្រុងឡុងដ៍ ៖ នេះបើយោងតាមរបាយការណ៍ របស់អ្នកជំនាញគណនេយ្យកាបូន ដែលបានវាយតម្លៃផលប៉ះពាល់ ជារួមនៃជម្លោះបាននិយាយថា សង្រ្គាមនៅអ៊ុយក្រែន កំពុងធ្វើឲ្យវិបត្តិអាកាសធាតុកាន់តែស៊ីជម្រៅ នៅពេលការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ជាសកលកំពុងដំណើរ ការក្នុងកម្រិតខ្ពស់បំផុត ។ របាយការណ៍ដែលគ្រោង នឹងចេញផ្សាយនៅខាងក្រៅកិច្ចប្រជុំកំពូល អាកាសធាតុរបស់អង្គការ សហប្រជាជាតិ នៅទីក្រុង Bonn ក្នុងសប្តាហ៍នេះ គណនាថា ១២ ខែដំបូង...