បរទេស៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រទេសលោកខាងលិច បានបង្ខំរុស្ស៊ីឱ្យចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដោយសារតែការពង្រីកអង្គការណាតូ ចូលរួមក្នុងការបោកបញ្ឆោត និងបដិសេធ មិនចាត់ទុកទីក្រុងម៉ូស្គូជាដៃគូស្មើគ្នា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងជាមួយសារព័ត៌មាន ATV អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូបានព្យាយាមគ្រប់យ៉ាងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ...
បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ លោកខាងលិចថា ចក្រភពអង់គ្លេស បានផ្គត់ផ្គង់មីស៊ី Storm Shadow មួយចំនួនដល់អ៊ុយក្រែន។ ទីក្រុងគៀវបានស្នើសុំសព្វាវុធជាយូរមកហើយសម្រាប់អាវុធបាញ់បានចម្ងាយឆ្ងាយដើម្បីផ្តល់ឱ្យខ្លួននូវសមត្ថភាពវាយប្រហារគោលដៅរុស្ស៊ីនៅឆ្ងាយពីជួរមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់អាមេរិក ម្នាក់បានប្រាប់ CNN ដោយធ្វើអត្ថាធិប្បាយលើការដឹកជញ្ជូន ដែលបណ្តាញព័ត៌មានបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា...
បរទេស៖ ក្រសួងការបរទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ បានចោទប្រកាន់មេដឹកនាំនៃ អតីតសាធារណរដ្ឋសូវៀតចំនួន៦ ដែលបានទៅទីក្រុងមូស្គូដើម្បី ទស្សនាក្បួនដង្ហែរទិវាជ័យជំនះ ដោយអ៊ុយក្រែនថា ការចូលរួមនេះ បង្ហាញពីអាកប្បកិរិយា ដែល “អសីលធម៌និងមិនរួសរាយរាក់ទាក់” មកលើអ៊ុយក្រែន និងត្រូវបានប្រើប្រាស់ដោយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀពូទីន សម្រាប់ “សកម្មភាពក្លែងក្លាយ” មិនទាក់ទងទៅនឹងជ័យជម្នះនៅក្នុងសង្គ្រាមលោកលើកទីពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានសរសេរថា ប្រទេសរុស្សីបានបើកការវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់កាល ពីព្រឹកថ្ងៃអង្គារម្សិលមិញសំដៅរដ្ឋធានីក្រុងគៀវ។ សេចក្តីប្រកាសអះអាងដែលបានធ្វើឡើងដោយភាគីអ៊ុយក្រែន បានបញ្ជាក់ទៀតថាយន្តហោះទំលាក់គ្រាប់បែក ប្រភេទ Tu-95 ចំនួន៤គ្រឿងបានបើកការបាញ់មីស៊ីល ចំនួនដល់ទៅ១៥គ្រាប់ពីតំបន់សមុទ្រ Caspian ដែលមីស៊ីលទាំងនោះ ត្រូវបានគេស្គាល់ថាជាប្រភេទមីស៊ីល Kh-101។ ការវាយប្រហារដោយមីស៊ីលសាជាថ្មីម្តងទៀតនេះបានធ្វើឡើង នៅក្រោយពេលដែលមានការវាយ ប្រហារដោយ យន្តហោះ ដ្រូនរបស់រុស្សីកាលពីថ្ងៃចន្ទមុននេះមួយថ្ងៃជាមួយ នឹងចំនួននៃការវាយប្រហារកើនឡើង...
គៀវ៖ អ៊ុយក្រែនបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញមីស៊ីលចំនួន ១៥ ក្នុងចំណោម ១៨ គ្រាប់ដែលត្រូវបានបាញ់ដោយកងកម្លាំងរុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូ បានបង្កើនការវាយប្រហារលើប្រទេសជិតខាង របស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធលោក Valeriy Zaluzhnyi បាននិយាយនៅលើប៉ុស្តិ៍ Telegram របស់លោកថា “នៅម៉ោងប្រហែល២ និង ៣០នាទីព្រឹកថ្ងៃច័ន្ទនេះ រុស្ស៊ី បានឈ្លានពានដោយវាយប្រហារអ៊ុយក្រែន ពីយន្តហោះអាកាសចរណ៍យុទ្ធសាស្ត្រ”...
បរទេស ៖ អនុរដ្ឋមន្ត្រី ការពារជាតិអាមេរិក លោកស្រី Kathleen Hicks បាននិយាយថា មន្ទីរបញ្ចកោណ នឹង ប្រើប្រាស់មេរៀន ដែលទទួលបានពីការ ផ្គត់ផ្គង់ ជំនួយយោធាដល់អ៊ុយក្រែន ដើម្បីជួយកោះតៃវ៉ាន់ ក្នុងជម្លោះដ៏មានសក្តានុពល ជាមួយប្រទេសចិន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា...
គៀវ ៖ មេបញ្ជាការកងទ័ពអាកាស អ៊ុយក្រែន Mykola Oleshchuk បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Oleshchuk បានសរសេរនៅក្នុងសារ Telegram ថា “ចាប់ពីខែមេសា ឆ្នាំ២០២៣ ប្រព័ន្ធការពារដែនអាកាស Patriot...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានប្រកាសកញ្ចប់អាវុធបន្ថែម សម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៣២៥ លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមបញ្ជីរបស់ក្រសួងការពារជាតិ (DoD) ជំនួយសន្តិសុខថ្មីរួមមានគ្រាប់រំសេវបន្ថែមសម្រាប់ប្រ័ព័ន្ធបាញ់រ៉ុក្កែត HIMARS ដែលផ្តល់ដោយសហរដ្ឋអាមេរិក កាំភ្លើងធំ ប្រព័ន្ធប្រឆាំងពាសដែក គ្រាប់រំសេវអាវុធធុនតូចជាង ៩លានគ្រាប់ យានជំនិះជំនួយដឹកជញ្ជូនចំនួន ៤គ្រឿង ក្នុងចំណោមសម្ភារៈផ្សេងៗទៀត។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony...
គៀវ៖ លោក Sergiy Nikolaychuk អនុប្រធានធនាគារជាតិ នៃអ៊ុយក្រែន (NBU) បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន គ្រោងនឹងទាក់ទាញ ជំនួយហិរញ្ញវត្ថុចំនួន ៤២ ពាន់លានដុល្លារ នៅឆ្នាំនេះ ដោយលោក Nikolaychuk បាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកនៅសហរដ្ឋអាមេរិកជាកន្លែង ដែលលោក បានជួបជាមួយមន្ត្រី IMF ។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានប្រាប់ CNN កាលពីថ្ងៃសៅរ៍ថា ទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា ប្រទេសរុស្ស៊ីគួរតែចំណាយលើការចំណាយលើការកសាងឡើងវិញរបស់អ៊ុយក្រែន។ លោកស្រីបានអះអាងថា សហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីមធ្យោបាយ ដ៏មានសក្តានុពលក្នុងការប្រើប្រាស់ ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែល ត្រូវបានបង្កកនៅលោកខាងលិច ប៉ុន្តែនៅតែទទួលស្គាល់ថា មានការរឹត បន្តឹងផ្លូវច្បាប់មួយចំនួន លើអ្វីដែលអាចធ្វើបានជាមួយទ្រព្យដែល បានបង្កកទាំងនោះ ក្នុងពេលដែលប្រទេស...