ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា បានវាយបំបែកខ្សែការពារទី១ របស់រុស្ស៊ីបានហើយ នៅតំបន់ភាគខាងត្បូងប្រទេស

ប្រភព ៖ AFP

គៀវ ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយដកស្រង់សម្តីមេបញ្ជាការយោធា អ៊ុយក្រែនម្នាក់ថា កងកម្លាំងអ៊ុយក្រែន បានបំបែកខ្សែការពារទីមួយ របស់រុស្ស៊ី នៅជិតទីក្រុង Zaporizhzhia ភាគខាងត្បូងប្រទេស ។

លោក Oleksandr Tarnavsky មេបញ្ជាការ នៃក្រុមប្រតិបត្តិការយុទ្ធសាស្ត្រនៃកងទ័ព “Tavria” បានឲ្យដឹងថា “ឥឡូវនេះយើងស្ថិត នៅចន្លោះខ្សែការពារទីមួយ និងទីពីរ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Tarnavsky បានលើកឡើងថា កងទ័ពអ៊ុយក្រែនឥឡូវនេះកំពុងឈានទៅមុខទាំងសងខាងនៃការរំលោភបំពាន និងការពង្រឹងទីតាំងរបស់ពួកគេ ដោយបន្ថែមថា លោកជឿជាក់ថា ខ្សែការពារទីពីរ គឺខ្សោយជាងខ្សែការពារទីមួយ។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការការពារដែនអាកាសរបស់ខ្លួន បានបំផ្លាញយន្តហោះដ្រូនរបស់អ៊ុយក្រែន នៅលើតំបន់ Belgorod ដោយរារាំងវាពីការវាយប្រហារភេរវកម្ម ទៅលើទីតាំងរបស់រុស្ស៊ី ។

សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ” ទីក្រុងគៀវបានប៉ុនប៉ងធ្វើការវាយប្រហារ ដោយយន្តហោះដ្រូនលើវត្ថុនានា ក្នុងសហព័ន្ធរុស្ស៊ីត្រូវបានរារាំង” ដោយហៅសកម្មភាពនេះថា “ការវាយប្រហារភេរវកម្ម” ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top