ម៉ូស្គូ ៖ រុស្ស៊ីបានព្រមានអាមេរិក និងសម្ព័ន្ធមិត្តម្តងហើយម្តងទៀតថា ការផ្តល់អាវុធដល់ក្រុងគៀវ នឹងអូសបន្លាយជម្លោះអ៊ុយក្រែន បន្ថែមទៀត ។កាសែតអាមេរិក មួយបានដកស្រង់ប្រភព មិនបញ្ចេញឈ្មោះថា ជាមួយនឹងគ្រាប់ច្រើនជាងពីរលាន ១៥៥មីលីម៉ែត្រ ត្រូវបានបញ្ជូនទៅអ៊ុយក្រែន រួចហើយ សហរដ្ឋអាមេរិកប្រឈមនឹងបញ្ហានៃការស្តុកទុកឃ្លាំងអាវុធរបស់ខ្លួនឡើងវិញ និងការកសាងខ្សែផលិតកម្មថ្មី ។ ប្រភពបានព្រមានពីបញ្ហាប្រឈមចម្បង ក្នុងការទ្រទ្រង់ទិន្នផលសព្វាវុធ និងបរិក្ខារ ដែលកើនឡើង ដែលត្រូវការមិនត្រឹមតែជួយអ៊ុយក្រែនប៉ុណ្ណោះទេ...
បរទេស ៖ ក្រុមពីឡូតអ៊ុយក្រែនដំបូង ដែលនឹងត្រូវធ្វើដំណើរ ទៅចូលរួមហ្វឹកហាត់ ក្នុងការហោះហើរ យន្តហោះចម្បាំង F-16 នៅតាមបណ្តាប្រទេស លោកខាងលិចត្រូវបានគេព្យាករណ៍ថា នឹងមិនអាចបញ្ចប់ការហ្វឹកហាត់ និងអាចហោះហើរបានឡើយ រហូតដល់ឆ្នាំ២០២៤ ។ យោងតាមការចេញ ផ្សាយ របស់ RT បានឲ្យដឹងទៀតដែរថា ពីឡុតដំបូងដែលមានចំនួន៦នាក់ នឹងត្រូវធ្វើដំណើរសម្រាប់ជុំទី១ នៃការហ្វឹកហាត់...
= បរទេស៖ មន្ត្រីអេហ្ស៊ីប តាមសេចក្តីរាយការណ៍បានសម្រេចចិត្ត មិនចូលរួមក្នុងការបំពាក់អាវុធឱ្យអ៊ុយក្រែន ដោយបានច្រានចោលសំណើម្តងហើយម្តងទៀត របស់សហរដ្ឋអាមេរិក ក្នុងការផលិតគ្រាប់កាំភ្លើងធំ និងអាវុធផ្សេងទៀតដែលត្រូវការសម្រាប់ការវាយលុករបស់ទីក្រុងគៀវ ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយបានដកស្រង់សម្តីមន្ត្រីអាមេរិក...
បរទេស៖ អ៊ុយក្រែនបានប្រើប្រាស់ទូកគ្មានមនុស្សបើកល្បឿនលឿន វាយប្រហារលើនាវាយោធារុស្ស៊ីមួយទៀត ដែលអមដំណើរនាវាស៊ីវិលនៅសមុទ្រខ្មៅ ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃពុធ និងបានកត់សម្គាល់ឧបទ្ទវហេតុបែបនេះលើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមមន្ត្រីការពារជាតិម្នាក់បានអះអាងថា ឧបទ្ទវហេតុវាយប្រហារនៅពេលយប់បានកើតឡើងនៅភាគនិរតីនៃសមុទ្រ ប៉ុន្តែបានបញ្ចប់ទៅដោយបរាជ័យសម្រាប់ទីក្រុងគៀវ ខណៈដែលយោធារុស្ស៊ីបានរកឃើញ និងបំផ្លាញទូកប្រើសម្រាប់វាយប្រហារនោះ។ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ពីការវាយប្រហារស្រដៀងគ្នានេះកាលពីថ្ងៃអង្គារដោយនិយាយថា វាពាក់ព័ន្ធនឹងទូកគ្មានមនុស្សបើករបស់កងទ័ពជើងទឹកចំនួនបីគ្រឿង ដែលកំណត់គោលដៅលើនាវាស៊ីវិលរបស់រុស្ស៊ី...
គៀវ៖ ទូរទស្សន៍ជាតិអ៊ុយក្រែន Suspilne បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរអ៊ុយក្រែន បានដកនិមិត្តសញ្ញា “ញញួរ និងកណ្ដៀវ” សម័យសូវៀតចេញពីវិមាន Motherland ក្នុងទីក្រុងគៀវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងវប្បធម៌ និងគោលនយោបាយព័ត៌មានអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា និមិត្តសញ្ញាសូវៀត នៅលើវិមាននេះនឹងត្រូវបានជំនួសដោយអាវធំផ្លូវការរបស់អ៊ុយក្រែន នៅថ្ងៃទី២៤ ខែសីហា នៅពេលដែលប្រទេសនេះប្រារព្ធពិធីបុណ្យឯករាជ្យជាតិ។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងបាននិយាយថា អ្នកជំនាញបានអនុវត្តការងារត្រៀមមួយចំនួន...
បរទេស ៖ កន្លងមកសារព័ត៌មាន លោកខាងលិច បានអះអាងហើយថា រថក្រោះផលិត នៅអាមេរិកប្រភេទ Abrams ដែលបានសន្យាផ្តល់ឲ្យប្រទេស អ៊ុយក្រែននោះគឺសុទ្ធតែជារថក្រោះទំនើប និងមានបច្ចេកវិទ្យា ចុងក្រោយបំផុត។ ប៉ុន្តែយោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ នូវរបាយការណ៍នានាពីលោកខាងលិច បានឲ្យដឹងថារថក្រោះ Abrams ទាំងឡាយដែលនឹងត្រូវបញ្ជូន មកឲ្យប្រទេសអ៊ុយក្រែននោះ នឹងត្រូវដកចេញនូវបច្ចេកវិទ្យាទំនើបៗ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានអះអាងកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់រុស្ស៊ី បានរារាំងពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែន ដែលបានសំដៅមកលើទីតាំងនានានៅក្នុងតំបន់ម៉ូស្គូ ។ ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសារ Telegram ថា “នៅពេលព្រឹក កងកម្លាំងរបស់ប្រទេសរុស្ស៊ី បានរារាំងការប៉ុនប៉ងរបស់របបដឹកនាំក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារដោយភេរវករ នឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកមកលើទីតាំងនានានៅក្នុងតំបន់ម៉ូស្គូ” ។ ក្រសួដដែលនេះបានឲ្យដឹងទៀតថា គ្មាននរណាម្នាក់រងរបួស...
បរទេស ៖ ធនាគារពិភពលោក បានប្រកាសផ្តល់ប្រាក់មូលនិធិថ្មី ចំនួនប្រមាណជា១,៥ពាន់លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីអាចពង្រឹងវិស័យ ផ្តល់កំចីឥណទាន នៅក្នុងប្រទេស។ យោងតាមការចេញផ្សាយ របស់ RTថវិការដែលរៃអង្គាស ទាំងនោះនឹងត្រូវយកទៅប្រើប្រាស់ សំដៅឆ្ពោះ ទៅរកការស្តារសេដ្ឋកិច្ច និងការពង្រឹងសន្តិសុខសង្គម សម្រាប់ប្រជាជនអ៊ុយក្រែនឡើងវិញ ហើយមូលនិធិនេះនឹងធ្វើឡើង តាមរយៈរាជរដ្ឋាភិបាលជប៉ុន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អ៊ុយក្រែន លោក...
គៀវ៖ លោក Andriy Pyshnyy ប្រធានធនាគារជាតិនៃប្រទេសអ៊ុយក្រែន (NBU) បានឲ្យដឹងថា អ៊ុយក្រែន នឹងត្រូវការយ៉ាងហោចណាស់ ៣៧ ពាន់លានដុល្លារអាមេរិក នៅក្នុងហិរញ្ញប្បទានខាងក្រៅនៅឆ្នាំក្រោយ ដោយសារតែការចំណាយខ្ពស់លើវិស័យការពារជាតិ។ លោក Pyshnyy ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មានរបស់ធនាគារថា “ការគាំទ្រអន្តរជាតិ នឹងនៅតែមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុក្នុងប៉ុន្មានឆ្នាំខាងមុខនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់អ៊ុយក្រែន...
បរទេស ៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានបើកការវាយប្រហារថ្មីមួយ តាមរយៈការវាយប្រហារ តាមអាកាសជាច្រើនលើក ទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធា របស់អ៊ុយក្រែន ដែលមានទាំងទីតាំងស្តុកអាវុធ ឃ្លាំងមូលដ្ឋាន ទ័ពអាកាស និងគោលដៅយោធាផ្សេងទៀត ។ យោងតាមការចេញ ផ្សាយរបស់ RT ការវាយប្រហារ លើកនេះ បានធ្វើឡើងក្នុងរយៈពេល២៤ម៉ោង ពេញដែលមានរួមទាំង ការវាយប្រហាររយៈចំងាយឆ្ងាយ និងវាយប្រហារចេញ...