ព័ត៌មានអន្តរជាតិ
អ៊ីស្រាអ៊ែល ចុះកិច្ចព្រមព្រៀង ទិញឧទ្ធម្ភាគចក្រយោធា និងយន្តហោះចាក់សាំង តម្លៃជាង៣ពាន់លានដុល្លារ
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេស នៅថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រទេសអ៊ីស្រាអ៊ែល បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិក ទិញយកឧទ្ធម្ភាចក្រ CH-53K ចំនួន១២គ្រឿងនិងយន្តហោះ ចាក់សាំងរបស់ប៊ូអ៊ីង KC-46 ចំនួន២គ្រឿងផ្សេងទៀតដែលជឿជាក់ថា នឹងមានតម្លៃសរុបរហូត ទៅដល់៣,១ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងអ៊ីស្រាអ៊ែល ដើម្បីធ្វើទំនើបកម្មទៅលើសមត្ថភាពរបស់ខ្លួន ហើយក្នុងនោះកុងត្រា ក៏បានសរសេរដែរថាអ៊ីស្រាអ៊ែល មានជម្រើសអាចទិញបន្ថែមឧទ្ធម្ភាគចក្រ បន្ថែម៦គ្រឿងបន្ថែមទៀត។ តាមផែនការឧទ្ធម្ភាគចក្រទាំងនោះ...