ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ចុះកិច្ចព្រមព្រៀង ទិញឧទ្ធម្ភាគចក្រយោធា និងយន្តហោះចាក់សាំង តម្លៃជាង៣ពាន់លានដុល្លារ

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេស នៅថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រទេសអ៊ីស្រាអ៊ែល បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិក ទិញយកឧទ្ធម្ភាចក្រ CH-53K ចំនួន១២គ្រឿងនិងយន្តហោះ ចាក់សាំងរបស់ប៊ូអ៊ីង KC-46 ចំនួន២គ្រឿងផ្សេងទៀតដែលជឿជាក់ថា នឹងមានតម្លៃសរុបរហូត ទៅដល់៣,១ពាន់លានដុល្លារ។

កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងអ៊ីស្រាអ៊ែល ដើម្បីធ្វើទំនើបកម្មទៅលើសមត្ថភាពរបស់ខ្លួន ហើយក្នុងនោះកុងត្រា ក៏បានសរសេរដែរថាអ៊ីស្រាអ៊ែល មានជម្រើសអាចទិញបន្ថែមឧទ្ធម្ភាគចក្រ បន្ថែម៦គ្រឿងបន្ថែមទៀត។

តាមផែនការឧទ្ធម្ភាគចក្រទាំងនោះ នឹងអាចធ្វើដំណើរមកដល់ប្រទេសអ៊ីស្រាអ៊ែល យ៉ាងយូរបំផុត ក្នុងឆ្នាំ២០២៦ ខណៈដែលយន្តហោះសម្រាប់ចាក់សាំងយន្តហោះនឹងអាចមកដល់ មុននៅឆ្នាំ២០២៥៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top