កីឡាករ Timothy Weah ទីបំផុតបានសម្រេចចិត្ត ឈានទៅដល់ការយល់ព្រម ក្នុងការផ្ទេរទៅចូលរួម ជាមួយនឹងក្លឹប Juventus ហើយដើម្បីដើរតាមដានផ្លូវចាស់ របស់ឪពុករបស់គាត់ លោក George ក្រោយការចាកចេញពីក្លឹប Lille។ យោងតាមការ ចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករវ័យ២៣ឆ្នាំរូបនេះ នឹងចុះកុងត្រា ដែលមានរយៈពេល៥ឆ្នាំ...
បរទេស ៖ កាសែត Financial Times បានរាយការណ៍ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធមិនយល់ព្រមលើគម្រោងបើកការិយាល័យ ទំនាក់ទំនងណាតូក្នុងប្រទេសជប៉ុន ដោយលើកហេតុផលថា ប្លុកនេះមិនគួរពង្រីកខ្លួនវាលើសពីមហាសមុទ្រអាត្លង់ទិកខាងជើង នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការជំទាស់របស់លោក Macron...
ប៉ារីស៖ ប្រទេសបារាំង បានសន្យាថា នឹងបញ្ជូនរថក្រោះធុនស្រាល និងរថពាសដែករាប់សិបគ្រឿងបន្ថែមទៀត ទៅកាន់អ៊ុយក្រែន និងផ្តល់ការបណ្តុះបណ្តាលចាំបាច់ សម្រាប់ទាហានរបស់ប្រទេសនេះ ដើម្បីប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានហោះចូលទៅក្នុងប្រទេសបារាំង កាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីចូលរួមជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង សម្រាប់អាហារពេលល្ងាចធ្វើការនៅវិមាន Elysee ក្នុងទីក្រុងប៉ារីស។ មេដឹកនាំទាំងពីរបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍...
នៅប្រទេសណា ក៏ដោយសុទ្ធតែមានគ្រឿងសព្វាវុធ ក៏ដូចជាយានជំនិះយោធា សម្រាប់ការការពារ ពីការឈ្លានពានរបស់សត្រូវ ។ ប៉ុន្តែវាមិនមែនមានន័យថា គ្រប់ប្រទេសទាំងអស់មានឧបករណ៍យោធាទំនើបៗ ដូចគ្នាឡើយ ពោលគឺប្រទេស ខ្លះជឿនលឿនខ្លាំង តួយ៉ាងដូចជាបារាំង ។ សុំរម្លឹកពីរថក្រោះ Char 2C របស់ប្រទេសបារាំង ដែលជាយានជំនិះយោធាដ៏ធំបំផុតចំនួន៥ ដែលធ្លាប់បង្កើតឡើង ក្នុងអំឡុងរយៈពេល១សតវត្សចុងក្រោយ។ បារាំងបានអភិវឌ្ឍរថក្រោះដ៏ធ្ងន់ និងធន់បំផុតនេះ...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងប៉ារីសនឹងផ្ទេររថក្រោះធុនស្រាល ប្រភេទ AMX-10 ផលិតក្នុងស្រុករបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន ដោយក្លាយជាសមាជិកណាតូដំបូងគេ ដែលបញ្ជូនរថពាសដែក មិនមែនសូវៀតទៅឱ្យទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មាននៃការផ្ទេរនេះ ត្រូវបានទម្លាយដោយប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ដែលបានសរសេរនៅលើ...
ទីក្រុង Montpellier ៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្មេងប្រុសម្នាក់ត្រូវបាន សម្លាប់នៅទីក្រុង Montpellier ចំពេលមានការប៉ះទង្គិចគ្នា រវាងអ្នកគាំទ្របារាំង និងម៉ារ៉ុក ក្នុងទីក្រុង ចំពោះការប្រកួត World Cup ពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ សេចក្តីថ្លែងការណ៍មួយ ចេញដោយការិយាល័យរដ្ឋាភិបាល ក្នុងតំបន់បាននិយាយថា ក្មេងប្រុសនេះត្រូវបានរថយន្តបុកយ៉ាងមួយទំហឹងក្នុងទីក្រុង ភាគខាងត្បូង...
ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមការពារជើងឯកពិភពលោក និងក្រុមជើងឯកពិភពលោកបារាំង ត្រូវប្រឈមមុខ នឹងក្រុមអ្នកបង្កើតប្រវត្តិសាស្ត្រអាហ្រ្វិក ម៉ារ៉ុក នៅថ្ងៃពុធ នឹងធ្វើឲ្យវាក្លាយជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នៅកីឡដ្ឋាន Al Baytយ៉ាងសំខាន់ សម្រាប់អ្នកគាំទ្រ ។ បារាំងបានយកឈ្នះអង់គ្លេស កាលពីថ្ងៃសៅរ៍កំពុងសម្លឹង រកការក្លាយជាក្រុមដំបូង...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ លោក Emmanuel Macron ប្រកាសថា ប្រទេសបារាំង នឹងផលិតស្រោមអនាម័យ និងចែកជូនដោយឥតគិតថ្លៃ នៅក្នុងឱសថស្ថាន សម្រាប់នរណាម្នាក់ ដែលមានអាយុរហូតដល់២៥ឆ្នាំ នៅក្នុងឆ្នាំថ្មីនេះ ។ ការផ្លាស់ប្តូរនេះកើតឡើងនៅគ្រា...
ប៉ូឡូញទីបំផុតក៏នឹងអាចវិលត្រឡប់ទៅផ្ទះវិញដែរហើយក្រោយការប្រកួតវគ្គ១៦ក្រុមចុងក្រោយប៉ះនឹងក្រុមខ្លាំងបារាំងកាលពីយប់មិញនេះក្នុងលទ្ធផល៣ទល់នឹង១។ ១គ្រាប់ដំបូងកើតឡើងនៅតង់ទី១ដោយកីឡាករខ្សែប្រយុទ្ធ Olivier Giroud នៅនាទីទី៤៤ហើយការប្រកួតអូសបន្លាយដល់តង់ទី២ទើបអាចមានគ្រាប់បាល់ថ្មី ដោយកីឡាករខ្សែប្រយុទ្ធ Mbappe នាទីទី៧៤និងមួយគ្រាប់ទៀតដោយកីឡាករ Mbappe ដដែលនៅនាទីទី៩០បូក១។ ប៉ូឡូញតាមវិញបាន១គ្រាប់គិតនៅនាទីទី៩០បូក៩បញ្ចប់ការប្រកួតទៅហើយដោយកីឡាករខ្សែប្រយុទ្ធ Lewandowski បញ្ចប់ការប្រកួតមុនត្រឡប់ទៅប្រទេសវិញ។ ប្រែសម្រួល៖ស៊ុនលី
ការប្រកួតនៅក្នុងពូល D រវាងក្រុមមាន់គកបារាំង ជាមួយនឹងក្រុមកង់គូរូអូស្ត្រាលី ខណៈដែលបើកឆាកមិនដល់១០នាទីផង អូស្ត្រាលីបានស៊ុតបញ្ចូលទី នាំមុខមុនដោយកីឡាករ Craig Goodwin នៅនាទីទី៩ ធ្វើឲ្យអ្នកគាំទ្របារាំងខកចិត្តយ៉ាងខ្លាំង ក្នុងការប្រកួតតង់ទី១នេះ ប៉ុន្តែមិនបានប៉ុន្មានផងក៏ត្រូវបាន Rabiot តែតបញ្ចូលទីមួយគ្រាប់ តាមពីក្រោយមកវិញនៅនាទីទី២៧។ ការប្រកួតបានអូសបន្លាយដល់នាទីទី៣២ ទើបបារាំង អាចបន្ថែមបាន១គ្រាប់ទៀត ជាគ្រាប់បាល់នាំមុខមកវិញ ដោយកីឡាករខ្សែប្រយុទ្ធលេខ៩គឺ Olivier...