នៅថ្ងៃទី៧ ខែកញ្ញា បន្ទាប់ពី Apple បានប្រកាសពេលវេលាផ្លូវការ នៃព្រឹត្តិការធំចុងឆ្នាំ Apple Event ដែលគេរំពឹងថា នឹងមានប្រកាសចេញ iPhone 13, iPad, Apple Watch និង AirPod 3 ធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានហក់ឡើងថ្លៃខ្ពស់បំផុត បំបែកកំណត់ត្រា ដោយបិតផ្សារ...
ជប៉ុន៖ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយមួយបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងស្ថិតនៅក្នុងប្រទេសជប៉ុន ដើម្បីជួបជាមួយ នាយកប្រតិបត្តិក្រុមហ៊ុនតូយ៉ូតា អំពីការផលិតរថយន្តអេឡិចត្រូនិក Apple Car ដោយមានពាក្យចចាមអារាម នឹងបង្ហាញវត្តមាននៅឆ្នាំ ២០២៤ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ បើតាមការផ្សាយរបស់ DigiTimesបានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិនៅក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនមានតម្លៃបំផុត នៅលើពិភពលោក...
ទីធ្លាបើកសាករថយន្ត របស់ក្រុមហ៊ុនផលិតរថយន្ត Chrysler នៅទីក្រុង Phoenix រដ្ឋArizona មានទំហំដីប្រមាណ ៥០០០ហិចតា ត្រូវបានលេចឮថា បានប្រើប្រាស់ និងបានលក់ទៅឱ្យ ក្រុមហ៊ុន Apple ក្នុងតម្លៃ ១២៥ លានដុល្លារ កាលពីថ្ងៃទី ២៥ ខែមិថុនា កន្លងទៅ។ នេះបើយោងទៅតាម AZ...
ចិន៖ យោងតាមក្រុមហ៊ុនស្រាវជ្រាវ ទីផ្សារ Canalys បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi Corp បានវ៉ាដាច់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស អាមេរិក Apple Inc ដើម្បីក្លាយជាក្រុមហ៊ុននាំមុខគេ ឧបករណ៍បំពាក់ ដោយការនាំចេញខ្ពស់ជាងគេ នៅត្រីមាសទី ២ ឆ្នាំ ២០២១ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។...
អាមេរិក៖ ក្រុមហ៊ុន Apple កំពុងពន្យាពេល ផែនការស្កេនទូរស័ព្ទ iPhone នៅសហរដ្ឋអាមេរិកដើម្បី រកមើលរូបភាពនៃការ រំលោភបំពានផ្លូវភេទលើកុមារ បន្ទាប់ពីមានការតវ៉ាពីអ្នកជំនាញ ផ្នែកសន្តិសុខនិងឯកជនបានព្រមានថា បច្ចេកវិទ្យានេះអាចត្រូវបាន កេងប្រវ័ញ្ចសម្រាប់គោលបំណង ឃ្លាំមើលផ្សេងទៀតដោយពួក Hacker និងរដ្ឋាភិបាលដែលរំលោភបំពាន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការពន្យារពេលនេះកើតឡើង មួយខែបន្ទាប់ពីក្រុមហ៊ុន Apple បានបង្ហាញថា...
ចិន៖ ប្រភពព័ត៌មានបានប្រាប់ China Daily ថា WeChat ដែលជាវេទិកាសារលេចធ្លោ របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Tencent Holdings នឹងផ្តល់ជូននូវសេវាកម្មផ្ទុក iCloud បង់ប្រាក់នៅប្រទេសចិន កំពុងប្រកួតប្រជែងដោយផ្ទាល់ ជាមួយអាជីវកម្ម iCloud របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ អាជីវកម្មថ្មីនេះនឹងធ្វើឲ្យអ្នកប្រើប្រាស់...
អាមេរិក៖ Apple Watches របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple អាចរួមបញ្ចូល ឧបករណ៍វាស់សម្ពាធឈាម និងឧបករណ៍បង្កកំណើតចាប់ពីដើមឆ្នាំក្រោយជាផ្នែក មួយនៃលក្ខណៈពិសេ សថ្មីៗទាក់ទងនឹងសុខភាព ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះត្រូវបានគេជឿជាក់ថា កំពុងដំណើរការ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ឯកសារលេចធ្លាយក៏បានបង្ហាញថា ក្រុមហ៊ុនកំពុងសម្លឹងរកមើលវិធី ធ្វើឲ្យនាឡិកាឆ្លាតវៃរបស់ខ្លួនតាមដានលំនាំ នៃការគេង និងតាមដានចង្វាក់បេះដូងមិនប្រក្រតី។ វាត្រូវបានគេរំពឹងថានឹងចេញនូវ Apple...
អាមេរិក៖អាយុកាលនៃវ៉ែនតាវៃឆ្លាត គឺជិតដល់ហើយ ដូច្នេះក្រុមហ៊ុន បច្ចេកវិទ្យាយក្សទំាង២ គឺ Facebook និង Apple ត្រូវបានគេរំពឹងថានឹងដាក់លក់ឧបករណ៍ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ដោយការប្រកួតប្រជែង ទីផ្សារយ៉ាងខ្លាំងថា នេះមិនមែនគ្រាន់តែជាម៉ូដផ្សេងនោះទេយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ អ្នកប្រើប្រាស់នៅជុំវិញពិភពលោកបានចំណាយ ប្រាក់រាប់សិបពាន់លានដុល្លាររួចទៅហើយ ក្នុងមួយឆ្នាំលើបច្ចេកវិទ្យាដែលអាចពាក់បានជាពិសេសខោអាវពាក់ ប៉ុន្តែការប៉ុនប៉ងមុនៗ ដើម្បីបើកវ៉ែនតាឆ្លាតវៃបានបញ្ចប់ដោយខកចិត្ត។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងបានកំណត់ថានឹងឃើញមានក្រុមហ៊ុន ជាច្រើនព្យាយាមចូលទីផ្សារនេះ...
អាមេរិក៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានយល់ព្រមបង្កើតមូលនិធិ ១០០ លានដុល្លារសម្រាប់ អ្នកអភិវឌ្ឍន៍តូចតាចនៅសហរដ្ឋអាមេរិកដែលជាផ្នែកមួយ នៃការស្នើសុំដំណោះស្រាយចំពោះបណ្តឹង សកម្មភាពថ្នាក់លើ ជុំវិញការចោទប្រកាន់ថា ជាការអនុវត្តផ្តាច់មុខ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ អ្នកអភិវឌ្ឍន៍បង្កើតកម្មវិធីសម្រាប់ Apple App Store ក៏នឹងអាចផ្តល់ជូនអតិថិជន នូវជម្រើសបង់ប្រាក់ក្រៅកម្មវិធី របស់ពួកគេជាលើកដំបូងជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលជាអាកប្បកិរិយា Apple ធ្លាប់បានហាមឃាត់ពីមុន។...
ក្រុងសេអ៊ូល៖សមាជិកសភាកូរ៉េខាងត្បូង បានអនុម័តច្បាប់មួយ ដែលហាមឃាត់ក្រុមហ៊ុន Apple និង Google ពីការបង្ខំឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ដោយប្រកាសយ៉ាងមានប្រសិទ្ធិភាពនូវកម្មវិធី ផ្តាច់មុខរបស់ App Store និង Play Store ខុសច្បាប់។ ច្បាប់នេះត្រូវបានអនុម័តដោយ សំឡេងគាំទ្រចំនួន ១៨០ នៅក្នុងរដ្ឋសភា ដែលធ្វើឲ្យប្រទេសកូរ៉េខាងត្បូងក្លាយ ជាប្រទេសសេដ្ឋកិច្ចធំដំបូងគេអនុម័តច្បាប់ស្តីពីបញ្ហានេះ...