បច្ចេកវិទ្យា

iOS 15 អាចប្រើបាន ៖ Appleធ្វើការអាប់ដេត iOS 15 ថ្មីរបស់ខ្លួន ដោយមានការតម្រែតម្រង់ យ៉ាងទូលំទូលាយ ទៅកាន់Maps, Safari, FaceTim និងជាច្រើនទៀត

អាមេរិក ៖ ការអាប់ដេតសូហ្វវែរ iPhone ចុងក្រោយបង្អស់ជាផ្លូវការ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple រួមមានសមត្ថភាព FaceTime ជាមួយប្រព័ន្ធប្រតិបត្តិការ Android និងឧបករណ៍ Live Text ដែលអាចស្គាល់ការ សរសេរដោយដៃលើរូបថត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការអាប់ដេតថ្មី ដែលត្រូវបានបង្ហាញ កាលពីខែមិថុនារួម មានសមត្ថភាពលើ FaceTime ជាមួយប្រព័ន្ធប្រតិបត្តិការ Android និងឧបករណ៍ផ្សាយផ្ទាល់ថ្មី “Live Text”អាចស្គាល់ការសរសេរ ដោយដៃពីរូបថត ។ ការជូនដំណឹងក៏មានរូបរាងថ្មីរួមទាំងរូបថតទំនាក់ទំនង និងរូបតំណាងកម្មវិធីធំជាង មុនដើម្បីងាយស្រួលសម្គាល់ ។

ការចេញផ្សាយ ប្រព័ន្ធប្រតិបត្តិការ iOS ថ្ងៃនេះក៏ដូចជា iPadOS 15 និង WatchOS 8 សម្រាប់ថេប្លេត និងនាឡិកាវៃឆ្លាតបានមកដល់មុនការចេញលក់ iPhone 13 នៅថ្ងៃសុក្រនេះ ។ ទូរស័ព្ទស្មាតហ្វូនចុងក្រោយបង្អស់ របស់ Apple ត្រូវបានបង្ហាញ ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កាលពីសប្តាហ៍មុន ។
ជាជាងត្រូវបានដាក់កម្រិត លើឧបករណ៍ថ្មីប្រព័ន្ធប្រតិបត្តិការ iOS ១៥ ដំណើរការលើទូរស័ព្ទ Apple ទាំងអស់ចាប់ពី iPhone 6S ឆ្នាំ ២០១៥ និងថ្មីជាងនេះ ។ អ្នកប្រើប្រាស់ទូរស័ព្ទ iPhone អាចតំឡើងការអាប់ដេត ដោយចូលទៅកាន់ការកំណត់កម្មវិធី នៅលើឧបករណ៍របស់ពួកគេមុន ពេលប៉ះលើទូទៅហើយបន្ទាប់មក ធ្វើការអាប់ដេតកម្មវិធី ។

នេះគឺជាការមើលរបស់ម៉ែលអនឡាញ អំពីការធ្វើឲ្យទាន់សម័យ គួរឲ្យរំភើបបំផុតដែលភ្ជាប់មក ជាមួយប្រព័ន្ធប្រតិបត្តិការថ្មី “OS” ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ប្រព័ន្ធប្រតិបត្តិការ iOS ១៥ កំពុងកែលម្អ មុខងារ FaceTime ជាមួយនឹងមុខងារថ្មីៗដែលមានគោលបំណង ភ្ជាប់អ្នកប្រើប្រាស់ ឲ្យកាន់តែប្រសើរឡើង ៕ដោយ៖លី ភីលីព

Most Popular

To Top