បច្ចេកវិទ្យា

Apple ដាក់បង្ហាញ iPhone 13 និងiPhone 13 mini ដែលមាន៥ពណ៌បង្អួត ភ្នែកអតិថិជននារដូវកាលCOVID-19

សាន់ហ្វ្រាន់ស៊ីស្កូ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានបង្ហាញវត្តមាន ស្មាតហ្វូនស៊េរីថ្មី iPhone 13 និងiPhone 13 mini មាន ៥ ពណ៌ជាមួយបន្ទះឈីប A15 Bionic, អេក្រង់ Super Retina XDR ភ្លឺជាង ប្រព័ន្ធកាមេរ៉ាពីរថ្មី បទពិសោធន៍ ៥G កម្រិតការពារទឹក IP68 និងកាន់ថាមពលថ្មបានយូរជាងមុន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

យោងតាមក្រុមហ៊ុន Apple បានឲ្យដឹងថា iPhone 13 និងiPhone 13 mini តំណាងឲ្យការបោះជំហានដ៏ធំ ក្នុងការរចនាកាមេរ៉ា ជាមួយនឹងការវិវត្តផ្នែករឹង និងការថតរូបបែបកុំព្យូទ័រ ។ កាមេរ៉ាធំថ្មីមានទំហំ ១.៧ មីក្រូម៉ែត្រ បានភ្ជាប់មកជាមួយ ឧបករណ៍ចាប់សញ្ញាធំបំផុត ដែលមិនធ្លាប់មានក្នុង ប្រព័ន្ធកាមេរ៉ា ភ្លោះរបស់ទូរស័ព្ទ iPhone ហើយមានសមត្ថភាពប្រមូលពន្លឺបាន ៤៧ ភាគរយ ដើម្បីមានសម្លេងរំខានតិច និងលទ្ធផលភ្លឺជាងមុន ។

Sensor-shift OIS ជាបច្ចេកវិទ្យា ដែលបានណែនាំពីមុន នៅក្នុងទូរស័ព្ទ iPhone 12 Pro Max ក៏មកដល់កាមេរ៉ាធំទូលាយ នៃម៉ូដែលថ្មីទាំង២នេះដែរ។ ម៉ូដែលទាំង២ ផ្តល់ជូនការថតវីដេអូ HDR ជាមួយ Dolby Vision ឥឡូវនេះគាំទ្រដល់ 4K រហូតដល់ ៦០ ហ្វ្រេមក្នុងមួយវិនាទី លើកាមេរ៉ាទាំងអស់។លោក Greg Joswiak អនុប្រធានជាន់ខ្ពស់ ផ្នែកទីផ្សារទូទាំងពិភពលោក របស់ Apple បានមានប្រសាសន៍ថា ទូរស័ព្ទទាំង២មានការរចនា ស្រស់ស្អាតដំណើរការឈានមុខគេ ក្នុងឧស្សាហកម្ម និងប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ ជាមួយនឹងមុខងារថតរូបគួរឲ្យចាប់ អារម្មណ៍ទាំងអស់ជាមួយនឹងភាពធន់ មិនគួរ្យជឿភាពធន់នឹងទឹក និងការបង្កើនថាមពលថ្ម ។

iPhone 13 និង iPhone 13 mini នឹងមានពណ៌ផ្កាឈូក ខៀវ ពណ៌ក្រម៉ៅ ពន្លឺផ្កាយ និងពណ៌ក្រហម ជាមួយនឹងការបញ្ជាទិញ ជាមុនចាប់ពីថ្ងៃសុក្រទី ១៧ ខែកញ្ញា និងអាចរកបានចាប់ពីថ្ងៃសុក្រទី ២៤ ខែកញ្ញា។ ទំហំ ១២៨GB ជាមួយជម្រើស ២៥៦GB និង ៥១២GB ៕ដោយ៖លី ភីលីព

Most Popular

To Top