បច្ចេកវិទ្យា
យានអវកាស Challenger រកឃើញដោយអ្នកមុជទឹកនៅមហាសមុទ្រអាត្លង់ទិកជិត ៣៧ ឆ្នាំ បន្ទាប់ពីផ្ទុះឡើង ៧៣ វិនាទីនៃការហោះហើរ
អាមេរិក៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា បំណែកនៃយានអវកាស Challenger របស់ណាសាត្រូវបានគេរកឃើញនៅមហាសមុទ្រអាត្លង់ទិកក្បែរឆ្នេរនៃរដ្ឋផ្លរីដា ជិត ៣៧ ឆ្នាំ បន្ទាប់ពីយាននេះបានផ្ទុះឡើង ៧៣ វិនាទីនៃការហោះហើរ និងបានសម្លាប់អវកាសយានិកទាំង ៧ នាក់នៅលើយន្តហោះ។ វាត្រូវបានគេរកឃើញដោយក្រុមអ្នកមុជទឹកថតឯកសារ History Channel បានចែករម្លែកវីដេអូនៃការស្វែងរកជាមួយទីភ្នាក់ងារអវកាសអាមេរិក ដោយសារតែវត្ថុដ៏ធំបង្កើតដោយមនុស្សស្ថិតនៅជិតឆ្នេរអវកាស Florida។អង្គការណាសាបានបញ្ជាក់ថា វាគឺជាផ្នែកមួយនៃខែលការពារកម្ដៅស្ថិតនៅកោណច្រមុះរបស់ Challengerជាការសម្គាល់ការរកឃើញដំបូងនៃបំណែកយន្តហោះពីយានឆ្នាំ ១៩៨៦ក្នុងរយៈពេលជាង...