យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្រោយមានព័ត៌មានអំពីការផ្ទេរកីឡាករ Greenwood ទៅចូលរួមក្លឹប Barcelona រួចមកនៅពេលនេះព័ត៌មាននេះកាន់តែមានកំដៅហើយដោយសារតែក្លឹបយក្សអេស្បាញនេះបានចាប់ផ្តើម ទាក់ទងក្លឹប Man UTD ដើម្បីសុំធ្វើការចរចាទៀតផង។ Greenwood ដែលកំពុងបង្ហាញខ្លួនបានយ៉ាងល្អនៅលីគកំពូលអេស្បាញក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងក្លឹប Getafe នោះ បានក្លាយជាគោលដៅថ្មីរបស់ Barcelona ហើយខណៈដែលកីឡាកររូបនេះក៏កំពុងមានជម្លោះជាមួយនឹង Jude Bellingham ដែលជាកីឡាកររបស់...
The Goal នៅថ្ងៃនេះបានចេញផ្សាយថាទីបំផុតក្លឹបអ៊ីតាលី Lazio បានចេញមកបញ្ជាក់ច្បាស់ហើយថា ក្លឹបនឹងមិនចរចាដើម្បីទិញយកកីឡាករ Mason Greenwood ពីក្លឹបបិសាចក្រហម Man UTD នោះឡើយ។ កាលពីខែមុនក្លឹបបិសាចក្រហម Man UTD បានអះអាងហើយថា កីឡាកររូបនេះនឹងត្រូវចាកចេញពីក្លឹបក្រោយការសម្រេចចិត្តរួមគ្នា រវាងថ្នាក់ដឹកនាំក្លឹបនិងកីឡាករជាច្រើនទៀត ដែលបានបង្ហាញការមិនសប្បាយចិត្តចំពោះទោសកំហុសរបស់គាត់នាពេលកន្លងមក។ ទោះបីជាយ៉ាងណាក្តីក្លឹបបិសាចក្រហម Man UTD...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ទីបំផុតកីឡាករ Mason Greenwood នឹងមិនអាចមានអនាគតលេងជាមួយនឹងក្លឹបបិសាចក្រហម Man UTD និងនៅក្នុងប្រទេសអង់គ្លេសទៀតឡើយ។ ប្រភពដដែលបានឲ្យដឹងទៀតថាក្លឹបបិសាចក្រហម Man UTD បានសម្រេចចិត្តកាត់ផ្តាច់កុងត្រាជាមួយនឹងកីឡាករអង់គ្លេស រូបនេះក្រោយបើកការស៊ើបអង្កេតផ្ទៃក្នុងរបស់ក្លឹបរួចមក។ គួររំលឹកដែរថាកាលពីឆ្នាំ២០២២កីឡាករខ្សែប្រយុទ្ធរូបនេះត្រូវបានប៉ូលីសចាប់ឃាត់ខ្លួន ក្នុងករណីប្តឹងផ្តល់ករណីរំលោភបំពានផ្លូវភេទ និងប្រើប្រាស់អំពើហិង្សាលើនារីដែលជាមិត្តស្រី និងត្រូវបានសម្រេចកាត់ទោសជាប់គុកកាលពីខែតុលា និងទើបតែត្រូវបានដោះលែងកាលពីខែកុម្ភៈដើមឆ្នាំកន្លងមកនេះប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
កីឡាករខ្សែប្រយុទ្ធអង់គ្លេសវ័យក្មេងសំបូររឿងអាស្រូវ Mason Greenwood ត្រូវបាន The Goal ចេញផ្សាយថាបានចាប់ផ្តើមធ្វើការហ្វឹកហាត់ជាមួយនឹងក្លឹបបិសាចក្រហម Man UTD វិញហើយក្រោយខកខានអស់រយៈពេលជាច្រើនឆ្នាំដោយសារបញ្ហារឿងអាស្រូវផ្លូវភេទ។ ប្រភពដដែលបានបន្តទៀតថា កីឡាកររូបនេះត្រូវបានគេមើលឃើញថាបានខិតខំ ក្នុងការហ្វឹកហាត់ខ្លាំងណាស់ក្នុងពេលនៃការត្រឡប់មកវិញលើកនេះ ទាំងដែលបច្ចុប្បន្នគាត់នៅស្ថិតនៅក្នុងការស៊ើបអង្កេតផ្ទៃក្នុងបន្ថែមទៀតពីសំណាក់ក្លឹបក្តី។ កីឡាករ Greenwood បានខកខានក្នុងការប្រកួតជូនក្លឹបតាំងតែពីខែមករាឆ្នាំ២០២២នៅពេលដែលគាត់ត្រូវបានគេចោទប្រកាន់អំពីការប្រើប្រាស់អំពើហិង្សាដាក់សង្សាររបស់គាត់។់ ទោះបីជាយ៉ាងណាក្តីបទចោទប្រកាន់ និងការជាប់ចោទត្រូវបានបញ្ចប់រួចរាល់ហើយកីឡាករវ័យក្មេងរូបនេះក៏បានវិលត្រឡប់មកវិញដោយហ្វឹកហាត់ ជាមួយនឹងកីឡាករមិត្តរួមក្លឹបផ្សេងទៀតដូចជា Elanga ជាដើមផង៕...
នាថ្ងៃនេះខ្សែប្រយុទ្ធ Manchester United កីឡាករ Mason Greenwood ត្រូវបានតុលាការអង់គ្លេសដោះលែងជាបណ្ដោះអាសន្ន ហើយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ កីឡាកររូបនេះនឹងឡើងសាវនាការជាថ្មីនៅថ្ងៃទី ២១ ខែវិច្ឆិកាខាងមុខនេះ ទាក់ទងនឹងសំណុំក្ដីសង្ស័យរំលោភសេពសន្ថេវៈ និងការចោទប្រកាន់ផ្សេងទៀត។ តាមពិតទៅ Greenwood ត្រូវបានចាប់ខ្លួនតាំងពីខែមករាដើមឆ្នាំនេះមកម៉្លេះ ពាក់ព័ន្ធសំណុំក្ដីខាងលើ។ មិនយូរប៉ុន្មាន រូបគេក៏ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ហើយឡើងតតាំងក្ដីនៅតុលាការ។ ក៏ប៉ុន្តែនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ...
កីឡាករខ្សែប្រយុទ្ធវ័យ២១ឆ្នាំ Mason Greenwood ដែលកន្លងមកបានជាប់ឃុំ ក្នុងករណីរំលោភបំពានផ្លូវភេទនោះ នៅតែបន្តស្ថិតនៅក្នុងឃុំបន្តទៀត ក្រោយការចូលរួមស្តាប់ការសម្រេចចិត្ត របស់តុលាការកាលពីថ្ងៃចន្ទម្សិលមិញ ដោយសារតែអាកប្បកិរិយាមិនសមរម្យរបស់គាត់។ កីឡាកររូបនេះត្រូវបានចាប់ខ្លួនដំបូង តាំងតែពីខែកុម្ភៈនិងត្រឡប់ដោះលែងវិញ ក្រោមការឃ្លាំមើលប៉ុន្តែត្រូវបានចាប់ខ្លួនម្តងទៀតកាលពីថ្ងៃសៅរ៍ ក្រោយរកឃើញសកម្មភាព ដែលល្មើសទៅនឹងលក្ខខណ្ឌ សម្រាប់នៅក្រៅឃុំ។ នេះមានន័យថាគាត់នឹងត្រូវបន្តស្ថិតនៅជាប់ឃុំ រហូតដល់ថ្ងៃទី២១ខែវិច្ឆិកា មុនពេលមានការសម្រេចចិត្ត សាជាថ្មីពីតុលាការ។ គួរឲ្យដឹងដែរថាករណីចាប់រំលោភ ដែលបានកើតឡើងតាំងតែពីខែតុលា ឆ្នាំ២០២១មកម្ល៉េះ...
កីឡាករវ័យ២០ឆ្នាំ Mason Greenwood ដែលត្រូវបានក្លឹបបោះបង់ចោល ជាបណ្តោះអាសន្ន ដោយសារករណី រំលោភបំពានផ្លូវភេទ នាពេលកន្លងមកនិងត្រូវបានចាប់ខ្លួន ដោយប៉ូលីសនោះមក ដល់សប្តាហ៍នេះត្រូវបានប៉ូលីស សម្រេចដាក់ទោស ឲ្យបន្តនៅក្រៅឃុំ នៅដដែលនៅឡើយ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង តាំងតែពីខែមេសា ដើម្បីស្នើសុំបន្តដាក់ទោស កីឡាករអង់គ្លេសរូបនេះនិង ដាក់ឲ្យគាត់នៅក្រៅឃុំ ស្ថិតក្រោមការឃ្លាំមើល ពីប៉ូលីស ដដែលទើបនឹង...
លោក Ralf Rangnick បានជំរុញឲ្យកីឡាករ Manchester United ទាំងអស់រួបរួមគ្នាឡើងវិញ បន្ទាប់ពី Mason Greenwood ត្រូវចាប់ខ្លួនសង្ស័យពីបទរំលោភ ប្រើអំពើហិង្សា និងគំរាមសម្លាប់លើមិត្តស្រី។ United បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា Greenwood នៅតែត្រូវព្យួរការប្រកួត ត្បិតត្រូវដោះលែងឲ្យនៅក្រៅឃុំ ដើម្បីបន្តការស៊ើបអង្កេត ក្រោយឃុំខ្លួន នៅប៉ុស្តិ៍ប៉ូលិសរយៈពេល៣ថ្ងៃ។ ក្លឹបក៏បានបញ្ឈប់ការលក់អាវ...
ក្លឹប Manchester United បានបញ្ជាក់ថា អ្នកគាំទ្រចង់ប្ដូរអាវរបស់ពួកគេដែលមានឈ្មោះ Mason Greenwood គឺអាចមកប្ដូរបានដោយគ្មានការគិតថ្លៃ។ ខ្សែបម្រើប្រយុទ្ធវ័យ២០ឆ្នាំត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទ ប្រើហិង្សា រំលោភផ្លូវភេទ និងគំរាមសម្លាប់។ មន្ត្រីប៉ូលិសទីក្រុង Manchester បានឃុំខ្លួន Greenwood រយៈពេល៣ថ្ងៃ ហើយទើបតែដោះលែងឲ្យនៅក្រៅឃុំនាពេលថ្មីៗនេះឯង។ អ្នកតំណាងរបស់ក្លឹប Man United បានបញ្ជាក់ថា...
Mason Greenwood ត្រូវបានចាប់ខ្លួនជាថ្មីទៀត ពីបទសង្ស័យរំលោភផ្លូវភេទ និងគំរាមសម្លាប់ ដោយតារាឆ្នើម Manchester United រូបនេះត្រូវបានគេចោទប្រកាន់រួចហើយ ពីបទហិង្សាលើមិត្តស្រីរបស់ខ្លួន។ ក្រុមអ្នកសើបអង្កេត ត្រូវបានផ្ដល់ពេលវេលាបន្ថែមទៀត ដើម្បីសាកសួរទៅលើ Greenwood ដែលបានចំណាយពេលនៅក្នុងគុក៣យប់មកហើយ ក្រោយពីចាប់ខ្លួន កាលពីថ្ងៃអាទិត្យកន្លងទៅ។ ការចាប់ខ្លួននៅថ្ងៃអាទិត្យ កើតឡើងដោយសារតែមិត្តស្រីរបស់គេ អាយុ២០ឆ្នាំដែលកំពុងសិក្សានោះ បានបង្ហោះវីដេអូ ពីការវាយធ្វើបាបពីសំណាកកីឡាករអង់គ្លេសខាងលើ...