ព័ត៌មានអន្តរជាតិ
នាយកប្រតិបត្តិក្រុមហ៊ុន Microsoft និង Meta កំពុងការពារការចំណាយ AI យ៉ាងច្រើន បន្ទាប់ពី DeepSeek ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល
ចិន៖ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុន DeepSeek របស់ប្រទេសចិនបានបង្ហាញពីការរកឃើញសម្រាប់កុំព្យូទ័រប្រព័ន្ធ AI ដែលមានតម្លៃថោកបានអង្រួនឧស្សាហកម្មបច្ចេកវិទ្យារបស់អាមេរិក ខណៈនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft និង Meta បានការពារការចំណាយដ៏ធំដែលពួកគេបាននិយាយថា ជាគន្លឹះក្នុងការរក្សាការប្រកួតប្រជែងលើវិស័យថ្មី។នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times វឌ្ឍនភាពរហ័សរបស់ DeepSeek បានធ្វើឲ្យមានការសង្ស័យអំពីការនាំមុខ ដែលអាមេរិកមានប្រព័ន្ធ AI ជាមួយនឹងម៉ូដែល ដោយខ្លួនអះអាងថា អាចផ្គូផ្គង ឬសូម្បីតែដំណើរការជាងគូប្រជែងលោកខាងលិចក្នុងតម្លៃមួយចំណែក...