យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Sevilla បានសម្រេចចិត្តឈានទៅដល់ការបណ្តេញចេញគ្រូបង្វឹកថ្មីលោក Diego Alonso ក្រោយបានធ្វើការជាមួយគ្នាត្រឹមតែ៦៧ថ្ងៃ។ លោក Alonso បានដឹកនាំក្លឹបបានចំនួនត្រឹមតែ១៣ប្រកួតប៉ុណ្ណោះដែលទទួលបានជ័យជំនះត្រឹមតែ២ប្រកួតហើយចុងក្រោយបរាជ័យក្រោមថ្វីដៃក្លឹប Getafa ក្នុងលទ្ធផល៣ទល់នឹង០យ៉ាងដំណំផងដែរ។ ប៉ុន្មានម៉ោងក្រោយបរាជ័យចុងក្រោយនេះក្លឹបបានប្រកាសចែកផ្លូវគ្នាជាមួយនឹងលោក Alonso តែម្តងខណៈដែលលោកទើបតែបានមកចូលរួមក្លឹបកាលពីខែតុលា។ បច្ចុប្បន្ន Sevilla កំពុងឈរនៅក្បែរទៅនឹងក្រុមដែលត្រូវគេកាត់ចោលទៅរដូវកាលក្រោយដែលចាំបាច់ប្រធានក្លឹបត្រូវធ្វើការសម្រេចចិត្តភ្លាមៗចំពោះបញ្ហានេះនិងស្តារស្ថានភាពឡើងវិញតាមរយៈការស្វែងរកគ្រូបង្វឹកថ្មី៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែការពារសញ្ជាតិ ប្រេស៊ីល Diego Carlos នៅថ្ងៃនេះកំពុងស្ថិតនៅក្នុងដំណាក់ កាលត្រួតពិនិត្យសុខភាព រួចទៅហើយ ដើម្បីធ្វើការផ្លាស់ប្តូរជាផ្លូវការ មកចូលរួមជាមួយនឹងក្លឹប Aston Villa។ ប្រភពដដែលបានអះអាងថា ក្លឹប Aston Villa ក្រោមការដឹកនាំរបស់លោក Steven Gerrad...
ខ្សែបម្រើប្រយុទ្ធ Anthony Martial នឹងត្រលប់មកកាន់ Manchester United វិញ បន្ទាប់ពី Sevilla បដិសេធក្នុងការចុះកុងត្រាផ្ទេរយករូបគេ។ កីឡាករសញ្ជាតិបារាំងចូលរួមជាមួយ Sevilla ក្រោមលក្ខខណ្ឌខ្ចីជើងកាលពីខែមករាកន្លងទៅ។ ប៉ុន្តែគេខកខានមិនបានលេងដល់ទៅ៦ប្រកួតដោយសាររបួស និងរកបានតែ១គ្រាប់គត់ ហើយថែមទាំងត្រូវអ្នកគាំទ្រស្រែកចំអកឲ្យទៀត។ ពេលនេះ Sevilla បានបញ្ជាក់ថា ពួកគេនឹងមិនពិចារណាទិញយក Martial ឡើយ។...
ក្លឹបសេដ្ឋីអង់គ្លេស Newcastle កំពុងបានព្យាយាមយ៉ាងខ្លាំង ដើម្បីអាចទទួលបានកុងត្រាថ្មីមួយ ជាមួយនឹងកីឡាករប្រេស៊ីលម្នាក់ ដែលកំពុងលេងនៅក្លឹប Sevilla នៅឡើយទាំង ដែលធ្លាប់បានបរាជ័យ ម្តងហើយកាលពីខែមករា កន្លងមក។ Sevilla មកដល់សប្តាហ៍នេះបានព្យាយាមបង្កើនតម្លៃ របស់កីឡាករ Diego Carlos រហូតទៅដល់៨០លានអឺរ៉ូ ឬប្រមាណជា៦៧លានផោន ទៅហើយក្រោយទទួលបានដំណឹងថា Newcastle នៅតែមានបំណង ចង់បានកីឡាករឆ្នើមរូបនេះ។...
ក្លឹបតោខៀវ Chelsea ដែលតែងតែចង់បាន និងតាមដានកីឡាករវ័យ២២ឆ្នាំ Jules Kounde នោះនៅពេលនេះគឺមិនអាចបញ្ចុះបញ្ចូលក្លឹប Sevilla ឲ្យលក់កីឡាករ ខ្សែការពាររូបនេះឡើយ។ ក្លឹប Sevilla បានចេញមកប្រកាសបដិសេធហើយថាខ្លួន នឹងបដិសេធរាល់សំណើរទាំងអស់ ដែលបានសុំចរចាទិញ Jules Koundeបូករួមទាំងក្លឹបតោខៀវ Chelsea នេះផងដែរ។ Kounde វ័យ២២ឆ្នាំត្រូវបានសារព័ត៌មាន ចេញផ្សាយព្រោងព្រាតថា...
កីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Sevilla ម្នាក់មកដល់ពេលនេះនៅតែ មិនទាន់អាចប្រាកដទេថានឹងត្រូវបន្ត ឬត្រូវធ្វើការចាកចេញពីក្លឹបទៅចូលរួមជាមួយនឹងក្លឹបថ្មី ខណៈដែលតោខៀវ Chelsea កំពុងតាមចង់បានគាត់ខ្លាំងមែនទែន។ កីឡាករខ្សែការពារសញ្ជាតិបារាំង Jules Kounde ត្រូវបានក្លឹប Sevilla ប្រកាសជាចុងក្រោយហើយថា នឹងទាមទារតម្លៃខ្លួនយ៉ាងហោចណាស់ក៏៨០លានអ៊ឺរ៉ូឬប្រមាណជា ៦៨លានផោនដែរដើម្បីអាចចាកចេញបាន។ ក្លឹបតោខៀវ Chelsea កន្លងមកបានព្យាយាមចរចា ជាមួយនឹង Sevilla ជាច្រើនហើយចុងក្រោយនេះបានថែមទាំង...