កីឡា
មិនតិចលានទេ! នេះប្រាក់រង្វាន់អ្នកឈ្នះ World Cup 2022 នៅកាតា
ការប្រកួតពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតាកាន់តែកៀកចូលមកដល់មែនទែនហើយ ពោលគឺបើកឆាកប្រកួតនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២នេះហើយ។ ព្រឹត្តិការណ៍៤ឆ្នាំមានម្ដងនេះដែរ នឹងមានការចូលរួមពីបណ្ដាប្រទេស៣២ក្រុមមកពីបណ្ដាទ្វីបទាំងអស់នៅទូទាំងពិភពលោកនេះ។ ដោយសារតែវាជាការប្រកួតបាល់ទាត់ធំបំផុតនេះហើយ ទើបប្រាក់រង្វាន់ក្រុមដែលនឹងឈ្នះក៏បានកើនឡើងជារាល់ដងផងដែរ។ ជាក់ស្ដែងនៅឆ្នាំ២០១៨កន្លងទៅ ដែលបារាំងជាម្ចាស់ជើងឯកនោះទទួលបានដល់ទៅ៣៨លានដុល្លារឯណោះ។ ដោយឡែកនៅឆ្នាំ២០២២នេះវិញ ប្រាក់រង្វាន់ក៏បានកើនឡើងបន្ដិចផងដែរ។ ខាងក្រោមនេះជាប្រាក់រង្វាន់សរុបដែលនឹងទទួលបានក្នុងការប្រកួត៖ ក្រុមឈ្នះជើងឯក ទទួលបាន៤២លានដុល្លារ ក្រុមឈ្នះជើងឯករង ទទួលបាន ៣០លានដុល្លារ ក្រុមលេខ៣...