កីឡា

មិន​តិច​លាន​ទេ! ​នេះ​ប្រាក់​រង្វាន់​អ្នក​ឈ្នះ World Cup 2022 ​នៅ​កាតា

  • ការ​ប្រកួត​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​ប្រទេស​កាតា​កាន់​តែ​កៀក​ចូល​មក​ដល់​មែនទែន​ហើយ ពោល​គឺ​បើក​ឆាក​ប្រកួត​នៅ​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០២២​នេះ​ហើយ។

​ព្រឹត្តិការណ៍​៤​ឆ្នាំ​មាន​ម្ដង​នេះ​ដែរ ​នឹង​មាន​ការ​ចូល​រួម​ពី​បណ្ដា​ប្រទេស​៣២​ក្រុម​មក​ពី​បណ្ដា​ទ្វីប​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក​នេះ។ ដោយសារ​តែ​វា​ជា​ការ​ប្រកួត​បាល់ទាត់​ធំ​បំផុត​នេះ​ហើយ ទើប​ប្រាក់​រង្វាន់​ក្រុម​ដែល​នឹង​ឈ្នះ​ក៏​បាន​កើន​ឡើង​ជា​រាល់​ដង​ផង​ដែរ។ ជាក់​ស្ដែង​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ ​ដែល​បារាំង​ជា​ម្ចាស់​ជើង​ឯក​នោះ​ទទួល​បាន​ដល់​ទៅ​៣៨​លាន​ដុល្លារ​ឯ​ណោះ។

​ដោយ​ឡែក​នៅ​ឆ្នាំ​២០២២​នេះ​វិញ ​ប្រាក់​រង្វាន់​ក៏​បាន​កើន​ឡើង​បន្ដិច​ផង​ដែរ។ ​ខាង​ក្រោម​នេះ​ជា​ប្រាក់​រង្វាន់​សរុប​ដែល​នឹង​ទទួល​បាន​ក្នុង​ការ​ប្រកួត៖

  • ​ក្រុម​ឈ្នះ​ជើង​ឯក ​ទទួល​បាន​៤២​លាន​ដុល្លារ
  • ក្រុម​ឈ្នះ​ជើង​ឯក​រង ​ទទួល​បាន ៣០​លាន​ដុល្លារ
  • ក្រុម​លេខ​៣ ​ទទួល​បាន​២៧​លាន​ដុល្លារ
  • ​ក្រុម​លេខ​៤ ​ទទួល​បាន​២៥​លាន​ដុល្លារ​
  • ក្រុម​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ពី​លេខ​៥​ដល់​លេខ​៨ ​ទទួល​បាន​១៧​លាន​ដុល្លារ​ក្នុង​១​ក្រុម​
  • ក្រុម​ស្ថិតនៅ​ចំណាត់​ថ្នាក់​លេខ​៩​ដល់​លេខ​១៦ ទទួល​បាន​១៣​លាន​ដុល្លារ​ក្នុង​១​ក្រុម​
  • ក្រុម​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៧​ដល់​៣២​ទទួល​បាន​៩​លាន​ដុល្លារ​ក្នុង​១​ក្រុម​

ដោយ​ឡែក​កីឡាករ​ដែល​មាន​វត្ដមាន​ចូល​រួម​ប្រកួត​តំណាង​ប្រទេស​នីមួយ​ៗ​ក៏​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ថែម​ទៀត​ពី FIFA ​ហើយ​បណ្ដា​ក្លឹប​ដែល​យល់​ព្រម​ឱ្យ​កីឡាករ​មក​លេង​ក៏​ទទួល​បាន​ប្រាក់​ដូច​គ្នា។ ជា​រួម​ទៅ FIFA ​បាន​ចំណាយ​ប្រាក់​រហូត​ដល់ ១,៧​ពាន់​លាន​ដុល្លារ​ឯ​ណោះ​ដើម្បី​រៀប​ចំ​ការ​ប្រកួត​នេះ​ឡើង។ តែ​សម្រាប់​ចំណួល​វិញ​នៅ​ឆ្នាំ​២០២២​នេះ ​បាន​ប្រមាណ​ជា ៤,៧​ពាន់​លាន​ដុល្លារ​ឯ​ណោះ៕

Most Popular

To Top