Guion S. Bluford អតីតវិរៈសេនីយឯក នៅក្នុងកងកម្លាំងជួរទ័ពអាមេរិក និងក៏មានជំនាញជាវិស្វករផងដែរ ហើយលោកត្រូវបានគេគ្រប់គ្នាដឹងថា គឺជាជនជាតិអាមេរិក សញ្ជាតិអាហ្វ្រិកដំបូងបង្អស់ ដែលត្រូវបានអាមេរិក បញ្ជូនឲ្យធ្វើដំណើរ ទៅកាន់ទីអាវកាសតាមរយៈ យានអាវកាស ដែលមានឈ្មោះ Challenger កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៨៣។
វាគឺជាការហោះហើរចេញធ្វើដំណើរ ទៅកាន់ទីអាវកាស លើកទី៣ របស់យានអាវកាសមួយ ហើយក៏ជាការធ្វើដំណើរ ដែលចាកចេញពីផែនដី នៅវេលាយប់ជាលើកទី១ផងដែរ ចេញពីស្ថានីយអាវកាស ក្នុងតំបន់ Cape Canveral រដ្ឋហ្វ្លរីដា គឺនៅម៉ោងប្រមាណ ជា២និង៣២នាទីព្រឹក។
បេសសកម្មគ្រានោះ យានអាវកាស Challenger បានចំណាយពេល ប្រមាណ៦ថ្ងៃ ដោយលោក Bluford និងក្រុមអាវកាសយានិក ៤នាក់ផ្សេងទៀត គឺបានធ្វើការតំឡើងផ្កាយរណប សម្រាប់រដ្ឋាភិបាលឥណ្ឌា ក៏ដូចជាបានធ្វើការធ្វើតេស្ត បែបវិទ្យាសាស្ត្រមួយចំនួន នៅលើលំហអាកាស និងជាពិសេសការសាកល្បង ប្រើប្រាស់ដៃរ៉ូបូត របស់យានអាវកាស Challengerផង៕
![](https://lookingtoday.com/wp-content/uploads/2020/03/256-2.jpg)
![](https://lookingtoday.com/wp-content/uploads/2020/03/255-2.jpg)
ប្រែសម្រួល:ស៊ុនលី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)