បច្ចេកវិទ្យា

បង្កើតគំរូ3 Dលម្អិត នៃផ្ទាំង ទឹកកក កំពុងរួញតូច នៅប៉េរូ ខណៈអ្នកស្រាវជ្រាវមាន គោលបំណងស្វែងយល់ពីមូលហេតុ រលាយយ៉ាងឆាប់រហ័ស 

ស្កុតឡែន៖ក្រុមអ្នកស្រាវជ្រាវ មកពីស្កុតឡែន បានបង្កើតគំរូ 3D នៃផ្ទាំងទឹកកក នៅប្រទេសប៉េរូដោយប្រើយន្តហោះគ្មាន មនុស្សបើកដ្រូនមាន កម្ពស់ខ្ពស់ដែលត្រូវបាន រចនាឡើងជាផ្នែកនៃការខិតខំប្រឹងប្រែងដើម្បីសិក្សាទំនាក់ទំនងរវាង អត្រារលាយនៃផ្ទាំងទឹកកក និងសីតុណ្ហភាពផ្ទៃនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

គម្រោងនេះដឹកនាំដោយលោកស្រី Rosie Bisset និស្សិតថ្នាក់បណ្ឌិតមកពីសាកលវិទ្យាល័យ Edinburgh បានធ្វើដំណើរទៅប្រទេសប៉េរូដោយមានជំនួយការផ្នែក Callum Reay ដើម្បីប្រមូលទិន្នន័យនេះដោយខ្លួនឯង។ ផ្ទាំងទឹកកកនៅប៉េរូមានប្រហែល ៧០ ភាគរយនៃតំបន់ផែនទឹកកកនៅលើពិភពលោកត្រូពិច ហើយទឹកអាចផលិតដោយពួកវាផលិតតាមរយៈការរលាយតាមរដូវបានជួយដល់ទីប្រជុំជន និងភូមិក្នុងតំបន់មានថាមពលកសិកម្ម និងវារីអគ្គិសនី។

យោងតាមរបាយការណ៍ របស់ BBC លើគម្រោងនេះថា ក្នុងរយៈពេល២ទសវត្សចុងក្រោយផ្ទាំងទឹកកករបស់ប្រទេស ប៉េរូបានធ្លាក់ចុះជិត៣០ភាគរយដែលគំរាមកំហែង ដល់អាយុជីវិត និងជីវភាពរស់នៅរបស់ ប្រជាជនជាច្រើន ក្នុងតំបន់។

លោកស្រីBisset ចង់បង្កើតផែនទី 3D នៃផ្ទាំងទឹកកកក្នុងតំបន់ដែល នឹងអនុញ្ញាត ឲ្យអ្នកស្រាវជ្រាវតាមដានការផ្លាស់ប្តូរ យ៉ាងជាក់លាក់ពីមួយឆ្នាំទៅមួយឆ្នាំក៏ដូចជា វាស់សីតុណ្ហភាព ផ្ទៃនៅចំណុចផ្សេងៗគ្នានៃផ្ទាំងទឹកកក៕ ដោយ៖លី ភីលីព

Most Popular

To Top