បច្ចេកវិទ្យា

បណ្តាញផ្គត់ផ្គង់ឆ្លាតវៃ ជួយទ្រទ្រង់ការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល របស់ប្រទេសចិន

ទីក្រុងប៉េកាំង ៖បណ្តាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានរាយការណ៍ថា ខ្សែសង្វាក់ផ្គត់ផ្គង់វៃឆ្លាតជំនាន់ថ្មី របស់ប្រទេសចិន បានទ្រទ្រង់ដល់ការប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតមេរោគ COVID-១៩ និងការបន្តការងារ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

លោក Zhou Bowen ប្រធានគណៈកម្មាធិការ JD Cloud & AI និងគណៈកម្មាធិការបច្ចេកវិទ្យា JD Group បាននិយាយថា ការបង្កើតថ្មីនៃប្រព័ន្ធវៃឆ្លាតសិប្បនិម្មិត (AI) កំពុងដើរតួនាទីរបស់ខ្លួន ដោយសារការខិតខំ រួមគ្នារបស់អាជ្ញាធរ និងសហគ្រាសរដ្ឋាភិបាល។ ខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លាតវៃ ដែលកំពុងរីកចម្រើនយ៉ាងលឿនបង្ហាញពីអំណាចរបស់ AI និងបច្ចេកវិទ្យាឌីជីថលប្រកបដោយភាពច្នៃប្រឌិតថ្មីៗដោយសារ ការខិតខំប្រឹងប្រែង ឥតឈប់ឈររបស់ប្រទេសក្នុងការជំរុញវិស័យ។

កាលពីខែសីហាកន្លងទៅ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនបានប្រកាសពីបញ្ជីនៃ ការបង្កើតថ្មីនៃបច្ចេកវិទ្យា AI ថ្នាក់ជាតិរួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លាតវៃ ដែលគាំទ្រដោយក្រុមហ៊ុន បច្ចេកវិទ្យាយក្សចិននិងក្រុមហ៊ុន លក់រាយតាមអ៊ីនធើណេត JD.com ។

បន្ទាប់ពីការផ្ទុះឡើងនៃ COVID-១៩ រដ្ឋាភិបាល និងស្ថាប័នវេជ្ជសាស្ត្របានមើលឃើញ នូវតម្រូវការកើនឡើងនៃ ការផ្គូរផ្គងព័ត៌មានច្បាស់លាស់ និងការផ្គត់ផ្គង់យ៉ាងឆាប់រហ័ស។ យោងទៅតាមចូវពួកគេបានណែនាំយ៉ាងឆាប់រហ័សនូវ “ការបោះពុម្ពផ្សាយព័ត៌មាន និងកម្មវិធីផ្គូរផ្គងធនធានបន្ទាន់” ដោយផ្អែកលើវេទិកាខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លាតវៃនៅថ្ងៃទី ២៩ ខែមករា៕

ដោយ៖ លី ភីលីព

Most Popular

To Top