បច្ចេកវិទ្យា

កន្លែងបញ្ចុះសព Anglo-Saxon រកឃើញនៅលើដីឡូតិ៍ដែលគ្រោងធ្វើកន្លែងស្នាក់នៅ របស់និស្សិតសាកលវិទ្យាល័យ Cambridge

អង់គ្លេស៖ ក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យា បាននិយាយថា ផ្នូរជាង៦០ត្រូវបានរកឃើញនៅទីបញ្ចុះសព Anglo-Saxon ដែលលាក់ខ្លួននៅក្រោមកន្លែងស្នាក់នៅរបស់និស្សិតសាកលវិទ្យាល័យ Cambridgeដោយលាយឡំជាមួយនឹងវត្ថុបុរាណជាច្រើនដូចជាកន្លាស់ក ខ្សែក និងគ្រឿងស្មូននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការជីកនៅកន្លែងនោះបានបង្ហាញពីផ្នូរជាង៦០ដែលមានអាយុកាលប្រហាក់ប្រហែលនឹងតំបន់Sutt on Hoo មានអាយុកាលប្រហែល ៤០០-៦៥០គ.ស។ ការបញ្ចុះសពដែលបានរកឃើញថ្មីៗមានរបស់របរជាច្រើនដូចជាលង្ហិនស្ពាន់ ខ្សែក អង្កាំ កែវ សាស្រ្តាវុធ និងគ្រឿងស្មូន។
ក្រុមអ្នកជំនាញបានអះអាងថា វត្ថុបុរាណគឺជាវត្ថុមួយក្នុងចំណោមការរកឃើញដ៏សំខាន់របស់បុរាណវិទ្យារបស់ចក្រភពអង់គ្លេសចាប់តាំងពីកន្លែងបញ្ចុះសពSutton Hooត្រូវបានរកឃើញនៅឆ្នាំ១៩៣៨ចំពោះវាក៏មានភស្តុតាងនៃរចនាសម្ព័ន្ធយុគសម័យដែកក៏ដូចជាវត្ថុមានតាំងពីសម័យរ៉ូម៉ាំង។

ការវិភាគអំពីវត្ថុបុរាណត្រូវបានថែរក្សាយ៉ាងល្អបង្ហាញថា ទីបញ្ចុះសពត្រូវបានប្រើជាចម្បងក្នុងសតវត្សទី ៥ និងទី ៦ និងអាចចូលដល់សតវត្សទី៧។ លោកបណ្ឌិត Caroline Goodson សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ Cambridge បាននិយាយថា ការជីករូងភ្នំនេះផ្តល់នូវឱកាសដ៏ល្អមួយដើម្បីស្វែងយល់ពីចក្រភពអង់គ្លេសនៅយុគសម័យមជ្ឈិមសម័យការប្រាស្រ័យទាក់ទងគ្នារវាងកោះនិងទ្វីប ព្រមទាំងការផ្លាស់ប្តូររបៀបរស់នៅជុំវិញការបាក់បែកនៃ Cambridge សម័យរ៉ូម៉ាំង។

Most Popular

To Top