បច្ចេកវិទ្យា

អ្នកទេសចរ មានរីករាយ នឹងកែវភ្នែកសម្រាប់ជាន់ នៃសង្វៀនស្លាប់ រស់ត្រូវស្តារឡើងវិញ ជាមួយបច្ចេកវិទ្យាខ្ពស់ តម្លៃ ១៦ លានផោន

ទីក្រុងរ៉ូម ៖ ជាន់ក្រោម នៃសង្វៀនស្លាប់រស់របស់ទីក្រុងរ៉ូម នឹងត្រូវបានស្តារឡើងវិញ ដើម្បីបង្ហាញភាពរុងរឿង របស់អតីតកាល ដែលធ្វើឲ្យអ្នកទេសចរ ទស្សនានូវទស្សនីយ ភាពដ៏ស្រស់បំព្រង នៃទីលានរៀងមូល ដ៏មហាអស្ចារ្យនាសម័យ បុរាណនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌អ៊ីតាលី លោក Dario Franceschini កាលពីម្សិលមិញ បានប្រកាសពីកិច្ចសន្យា ចំនួន ១៦ លានផោន ដើម្បីស្តារឡើងវិញ នៅសង្វៀន ដែលអាចឲ្យមនុស្សឈរ នៅកន្លែងដែលអ្នកប្រយុទ្ធរឿង ព្រេងនិទានធ្លាប់ប្រយុទ្ធជាមួយសត្វព្រៃ រហូតដល់ស្លាប់ ។ ក្រុមហ៊ុនវិស្វកម្ម Milan Ingegneria បានឈ្នះការដេញថ្លៃសាងសង់ និងតំឡើងជាន់លើសង្វៀន ធ្វើពីឈើមួយដែលគ្រោង នឹងបញ្ចប់ក្នុងរយៈពេល២ឆ្នាំ ។

គម្រោងនឹងត្រូវ បញ្ចប់ នៅឆ្នាំ ២០២៣ អាចត្រឡប់វិញ បានមានន័យថា វាអាចត្រូវបានលុបចោល ប្រសិនបើមានគម្រោង ផ្លាស់ប្តូរសង្វៀន នៅពេលអនាគត ។ លោក Franceschini បានមានប្រសាសន៍ថា នៅឆ្នាំ ២០២៣ យើងនឹងមានភាពរុងរឿង នៃសង្វៀនរបស់វាម្តងទៀត។ ជាន់ថ្មីនឹងមានបន្ទះឈើ ត្រូវបានជួសជុលទៅជាបណ្តាញផ្លូវដែក និង ស្លាយបង្វិល ៩០ ដឺក្រេ ធ្វើឲ្យពួកវាត្រូវបានបង្កើត ជាបាច់ដើម្បីបង្ហាញផ្នែកខាងក្រោម នៃរចនាសម្ព័ន្ធបុរាណ ។

ប្រព័ន្ធចល័តនឹងអាចបិទ បាំង ឬលាតត្រដាងរចនាសម្ព័ន្ធក្រោមដី យ៉ាងឆាប់រហ័ស ដើម្បីការពារទាំងពីភ្លៀង ឬអនុញ្ញាតឲ្យចាក់ផ្សាយ ចេញ។សង្វៀនត្រូវបានបង្ហាញយ៉ាងល្បីល្បាញនៅក្នុងខ្សែភាពយន្តឆ្នាំ ២០០០ អ្នកប្រយុទ្ធដោយសម្តែង ដោយលោក Russell Crowe ត្រូវបានបើកឲ្យភ្ញៀវ ចូលទស្សនាវិញ ។

រចនាសម្ព័ន្ធរូបសំណាក ត្រូវបានសាងសង់ឡើង ក្នុងរជ្ជកាលព្រះចៅអធិរាជVespasian គ.ស ៧២ និង ត្រូវបានបញ្ចប់ក្រោម ការគ្រប់គ្រង របស់អ្នកស្នងរាជ របស់លោក គឺTitus នៅឆ្នាំ ៨០ គ.ស ។ ដំណាក់កាលដើមមានរហូត ដល់ទសវត្សឆ្នាំ ១៨០០ នៅពេលទីនេះត្រូវបានរកឃើញ ផ្នែកបុរាណវិទ្យា នៅលើផ្ទៃ ក្រោមដី នៃរចនាសម្ព័ន្ធបុរាណ ។
តំបន់ផ្ទៃស្មើមានជាន់ឈើមួយ ដែលគ្របដណ្ដប់ដោយខ្សាច់ នៅខាងលើ បណ្តាញផ្លូវរូងក្រោមដី និងបន្ទប់រង់ចាំ របស់អ្នកប្រយុទ្ធ។ ជាន់នេះត្រូវបានរុះរើនៅសតវត្សរ៍ទី ១៩ ដូច្នេះស្ថាបត្យករអាចជីកកម្រិតខាងក្រោម ៕

Most Popular

To Top