ញូវយ៉ក ៖ កម្មវិធីចែករម្លែកវីដេអូខ្លី ដែលកំពុងរីកចម្រើន យ៉ាងឆាប់រហ័ស TikTok បានតែងតាំង នាយកប្រតិបត្តិថ្មី ដែលនឹងរក្សាការទទួលខុសត្រូវ របស់ខ្លួននៅក្រុមហ៊ុនមេចិន ByteDance យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
សេចក្តីថ្លែងការណ៍មួយបាន និយាយថា លោក Shouzi Chew ប្រធានមន្រ្តីហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ByteDance នឹងក្លាយជានាយកប្រតិបត្តិថ្មី របស់ក្រុមហ៊ុន TikTok ផងដែរ។ ក្រុមហ៊ុនបាន និយាយថា លោកស្រី Vanessa Pappas ដែលមានតួនាទីជាប្រធាន បណ្តោះអាសន្ននឹងចូលរួមជាផ្លូវការ ជាប្រធានប្រតិបតិ្ត នៃ ប្រតិបត្តិការ TikTok ។
ការប្រកាសនេះ ត្រូវបានពិពណ៌នាថា ជាការរៀបចំឡើងវិញ ជាយុទ្ធសាស្ត្រដើម្បីបង្កើនប្រសិទ្ធភាព ក្រុមសកល របស់ TikTok និងគាំទ្រដល់ការរីកចម្រើន មិនធ្លាប់មានរបស់ក្រុមហ៊ុន។ លោក Yiming Zhang ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ByteDance បានមានប្រសាសន៍ថា ក្រុមថ្នាក់ដឹកនាំរបស់ Shou និង Vanessa កំណត់ដំណាក់កាលសម្រាប់កំណើន ប្រកបដោយចីរភាព ។
លោក Shou បាននាំមកនូវចំណេះដឹងជ្រៅជ្រះដល់ក្រុមហ៊ុន និងឧស្សាហកម្មដោយបានដឹកនាំក្រុម ស្ថិតក្នុងចំណោមវិនិយោគិនដំបូងបំផុតរបស់យើង និងបានធ្វើការនៅក្នុងវិស័យ បច្ចេកវិទ្យាអស់រយៈពេលមួយទសវត្សរ៍លើគំនិតផ្តួចផ្តើម អាជីវកម្មរយៈពេល ។
វិធានការនេះធ្វើឡើង បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលលោកអតីតប្រធានាធិបតី Donald Trump ការហាមឃាត់ ក្រុមហ៊ុន TikTok នៅសហរដ្ឋអាមេរិក ឬបង្ខំឲ្យលក់ទៅក្រុមហ៊ុនគ្រប់គ្រង ដោយជនជាតិអាមេរិក លើការអះអាងថា កម្មវិធីនេះអាចបង្កហានិភ័យ ដល់សន្តិសុខជាតិ។ យ៉ាងហោចណាស់មានរបាយការណ៍មួយបាននិយាយថា រដ្ឋបាល Biden បានបោះបង់ចោលការខិតខំប្រឹងប្រែងរបស់លោក Trump មានបំណងលក់ TikTok ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Oracle និងក្រុមហ៊ុនលក់រាយ WalMart ។
TikTok ត្រូវបានគេជឿជាក់ថា មានអ្នកប្រើប្រាស់ប្រមាណ មួយលានកោដិនាក់ នៅទូទាំងពិភពលោកក្នុងនោះមានជាង ១០០ លាននាក់នៅសហរដ្ឋអាមេរិក និងទទួលបានការពេញនិយម ជាពិសេសពីអ្នកប្រើប្រាស់ ស្មាតហ្វូនវ័យក្មេង ៕ដោយ៖លី ភីលីព

