បច្ចេកវិទ្យា

បច្ចេកវិទ្យា3D ធ្វើឲ្យគ្រូពេទ្យអាចរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺបេះដូង បានលឿនជាងមុន ដល់ទៅ៥ដង

អង់គ្លេស ៖ ជំងឺបេះដូងគឺ ជាប្រភេទជំងឺដែលគំរាមកំហែង ដល់អាយុជីវិតមនុស្សជាច្រើននាក់ រៀងរាល់ឆ្នាំ ប៉ុន្តែពេលក្រុមគ្រូពេទ្យ អាចធ្វើការរោគវិនិច្ឆ័យ និងព្យាបាលបានលឿន ជាងមុនចំនួន ៥ ដងដោយមានជំនួយពីបច្ចេកវិទ្យា 3D ថ្មីយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

NHSចក្រភពអង់គ្លេស បាននិយាយថា បច្ចេកវិទ្យានេះបំប្លែងស្កេនបេះដូង ទៅជារូបភាព 3D អាចឲ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យបានក្នុងរយៈពេលតែ ២០ នាទីប៉ុណ្ណោះ ។ កាលពីមុនការធ្វើរោគវិនិច្ឆ័យ តម្រូវឲ្យមានការប្រើថ្នាំអាមីហ្គូក្រាម និងចំណាយពេលច្រើន នៅមន្ទីរពេទ្យ ។

មនុស្ស ១០០.០០០ នាក់នឹងអាចប្រើបច្ចេកវិទ្យាថ្មី ដែលហៅថា HeartFlow ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ មានន័យថា ពួកគេត្រូវបានគេមើលឃើញ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានលឿនជាងមុន ៥ ដង ។ ការព្យាបាលរួមមានការវះកាត់ ការប្រើថ្នាំ ឬការតឹងរឹង ខណៈអ្នកដែលមានស្ថានភាពមិនសូវធ្ងន់ធ្ងរ អាចទទួលបានការណែនាំអំពីរ បៀបរស់នៅ ឬការប្រើថ្នាំដើម្បីបន្ថយកូលេស្តេរ៉ុល ។

HeartFlow ត្រូវបានបង្កើតឡើង កាលពីខែមុនហើយជាផ្នែកមួយ នៃផែនការ NHS ដើម្បីកាត់ បន្ថយចំនួន នៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរ ក្បាលចំនួន ១៥០,០០០ ។ ប្រធានមន្ទីរច្នៃប្រឌិត និងវិទ្យាសាស្ត្រ ជីវិតសម្រាប់ NHS អង់គ្លេសបាននិយាយថា HeartFlow ជាជោគជ័យដ៏ធំធេងមួយ នៅក្នុងការសាកល្បង គ្លីនិក ហើយនឹងជួយមនុស្សរាប់ម៉ឺននាក់ ក្នុងមួយឆ្នាំទទួលបានការ ធ្វើរោគវិនិច្ឆ័យ និងការព្យាបាលយ៉ាងឆាប់រហ័ស ព្រមទំាងជួយ សង្គ្រោះជីវិត ៕ដោយ៖លី ភីលីព

Most Popular

To Top