បច្ចេកវិទ្យា

យន្តហោះចម្បាំង F-15EX ពីរគ្រឿងដំបូង ចូលរួមសមយុទ្ធ នៅអាឡាស្កា

បរទេស៖កងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ក្រោយប៉ុន្មានសប្ដាហ៍ បន្ទាប់ពីការបញ្ជូននោះ យន្តហោះចម្បាំង F-15EX ពីរគ្រឿងដំបូងរបស់កងទ័ពជើងអាកាសអាមេរិក កំពុងតែចូលរួមក្នុងសមយុទ្ធហ្វឹកហាត់មួយនៅអាឡាស្កា។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន កងទ័ពជើងអាកាសបានបញ្ជាក់ថា យន្តហោះម៉ូដែលថ្មីទាំងពីរគ្រឿងនោះ គឺទើបផលិតឡើង ហើយទាំងពីរគឺជាផ្នែកដ៏សំខាន់នៃសមយុទ្ធ Northern Edge 21 ដែលកំពុងតប្រព្រឹត្តទៅ រហូតដល់ថ្ងៃទី១៤ ខែឧសភា នៅមូលដ្ឋានទ័ពចម្រុះ Elmendorf-Richardson រដ្ឋអាឡាស្កា។

យោងតាមក្រុមហ៊ុន Boeing ដែលជាអ្នកផលិតយន្តហោះនេះ យន្តហោះចម្បាំង F-15EX នេះ គឺជាប្រភេទថ្មីនៃយន្តហោះចម្បាំង F-15C និងមានបំពាក់ដោយកម្លាំងធ្វើឲ្យប្រសើរឡើង សន្ទុះល្បឿន ភាពធន់ អំណាចបច្ចេកវិទ្យាកុំព្យូទ័រ និងអាវុធយុទ្ធភ័ណ្ឌនានា។

វត្តមានយន្តហោះចម្បាំងថ្មីទាំងពីរគ្រឿងនេះ គឺជាការអនុញ្ញាតសម្រាប់ការតេស្តសាកល្បងដ៏ស៊ីជម្រៅភ្លាមៗ ក្នុងបរិយាកាសកក់ស្ទះស្មុគស្មាញ ដើម្បីប្រមូលយកទិន្នន័យសម្រាប់ការងារនិងភាពចាំបាច់បែបណា ដែលត្រូវធ្វើឲ្យប្រសើរឡើង៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top