បច្ចេកវិទ្យា

ការសិក្សា ព្រមាន ៖ iPhone 12 និង Apple Watch 6 អាចជ្រៀតជ្រែក ជាមួយ ឧបករណ៍ បង្កើនវាស់ចង្វាក់ បេះដូង និងប្រព័ន្ធរំញោចបេះដូង ខណៈអ្នកជំនាញជំរុញ ឲ្យអ្នកជំងឺរក្សាឧបករណ៍យ៉ាងតិច ៦ អ៊ីញ

អាមេរិក ៖ ការសិក្សាបានព្រមានថា ស្មានហ្វូនថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple គឺ iPhone 12 និងនាឡិកាវៃឆ្លាតចុងក្រោយ បង្អស់ របស់ខ្លួនគឺ Apple Watch 6 អាចជ្រៀតជ្រែក ជាមួយឧបករណ៍ វាស់ចង្វាក់បេះដូង ឧបករណ៍ ជំនួយបេះដូង និងឧបករណ៍ សង្គ្រោះបេះដូងផ្សេងទៀត ដែលអាចជួយ សង្គ្រោះជីវិតមនុស្សបាន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវ ជ្រាវ នៅរដ្ឋបាលចំណី អាហារ និងឱសថអាមេរិក បានធ្វើការស៊ើបអង្កេត លើឧបករណ៍ របស់ក្រុមហ៊ុន បច្ចេកវិទ្យា យក្ស អាមេរិក Apple ដែលត្រូវបានចេញ ផ្សាយកាលពីរដូវស្លឹក ឈើជ្រុះឆ្នាំមុន ។ អ្នកជំនាញបានរកឃើញ ថា ពួកគេបញ្ចេញនូវដែន ម៉ាញ៉េទិចដ៏មាន ឥទ្ធិពល អាចផ្លាស់ប្តូរ របៀបដែល ឧបករណ៍ ដាក់បញ្ចូលដំណើរការ ហើយអាចបណ្តាល ឲ្យមានស្ថានភាពគំរាមកំហែង ដល់អាយុជីវិត ។

ប្រជាជនគួររក្សា ឧបករណ៍ អេឡិចត្រូនិកដែលអាចបង្កើត ការជ្រៀតជ្រែក ម៉ាញេទិក រួមទាំងទូរស័ព្ទដៃ និងនាឡិកា ឆ្លាតវៃយ៉ាងតិចចម្ងាយ ៦អ៊ីញ ពីឧបករណ៍វេជ្ជសាស្ត្រ ជាពិសេសឧបករណ៍វាស់ចង្វាក់បេះដូង និងឧបករណ៍ការពារបេះដូង ។ ការសិក្សានេះធ្វើតាមដំបូន្មាន ផ្ទាល់របស់ Apple សម្រាប់អ្នកប្រើប្រាស់ ដែលបានកត់សម្គាល់ដំបូង នៅខែមករា ដើម្បីរក្សា iPhone 12 យ៉ាងតិច៦អ៊ីញ ពីការផ្សាំបែបនេះ។

អ៊ីម៉ែលអនឡាញបាន ទាក់ទងក្រុមហ៊ុន បច្ចេកវិទ្យាយក្ស អាមេរិក Apple ដើម្បីសុំយោបល់ទាក់ទង នឹងការសិក្សាថ្មីនេះដែលបង្ហាញថា បច្ចេកវិទ្យាទំនើបរបស់ Apple អាចកើតឡើងក្នុងសភាពធ្ងន់ធ្ងរ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនគាំទ្រការណែនាំរបស់ FDA ដើម្បីរក្សា គ្រឿង អេឡិចត្រូនិក របស់អ្នកប្រើប្រាស់ ឲ្យមានចម្ងាយឆ្ងាយពីឧបករណ៍ បេះដូងដែលបានតំឡើង ស្របតាមការណែនាំ របស់វាដល់អតិថិជន ។
ការស៊ើបអង្កេតនេះ ត្រូវបានធ្វើឡើងដោយអ្នកជំនាញ នៅមជ្ឈមណ្ឌលឧបករណ៍ និងសុខភាពវិទ្យុសកម្ម (CDRH) របស់ FDA ហើយត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិចង្វាក់បេះដូង។ លោក Seth J. Seidman ប្រធានផ្នែក ស៊ើបអង្កេតនៅ CDRH មានប្រសាសន៍ថា ការធានាសុវត្ថិភាពឧបករណ៍ វេជ្ជសាស្ត្រ របស់ប្រទេសយើង គឺជាមូលដ្ឋានគ្រឹះ នៃបេសកកម្មការពារ អ្នកប្រើប្រាស់របស់យើង ជាពិសេសដោយសារ បច្ចេកវិទ្យា នៅតែបន្តជឿនលឿន ៕ ដោយ៖លី ភីលីព

Most Popular

To Top