តូក្យូ៖ ក្រុមហ៊ុនToyota បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងវិនិយោគទឹកប្រាក់ ១៣,៦ ពាន់លានដុល្លារ លើអាគុយសម្រាប់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ នៅឆ្នាំ ២០៣០ ខណៈក្រុមហ៊ុនផលិតរថយន្តធំបំផុត របស់ពិភពលោក ជំរុញឲ្យការផលិតកាបូនអព្យាក្រឹត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនផលិតរថយន្តធំរបស់ជប៉ុន បាននិយាយនៅក្នុងបទបង្ហាញមួយថា ខ្លួនមានគម្រោងចាយលុយ ក្នុងការអភិវឌ្ន៍និងការផ្គត់ផ្គង់អាគុយ សម្រាប់រថយន្តអគ្គិសនី ហើយថា ខ្លួនមានបំណងកាត់បន្ថយ ការចំណាយលើថ្មពាក់កណ្តាល ក្នុងមួយរថយន្តត្រឹមឆ្នាំ ២០៣០ ។ ក្រុមហ៊ុនToyota បាននិយាយកាលពីខែមិថុនាថា ខ្លួនមានបំណងផលិតកាបូនអព្យាក្រឹតនៅឆ្នាំ ២០៣៥ ដោយជំនួសគោលដៅមុនឆ្នាំ ២០៥០ ។
វិធីមួយដែលក្រុមហ៊ុនសង្ឃឹមថា នឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ដោយណែនាំនូវបច្ចេកវិទ្យាថ្មី សម្រាប់ការគូរគំនូរយានយន្ត ជានីតិវិធីមួយក្នុងចំណោមដំណើរការ ដែលមានភាពស្វាហាប់បំផុត របស់ផលិតកម្មរថយន្ត ដូចជាការជំនួសថ្នាំលាប ដោយប្រើក្រដាសជ័រ។
Toyota គឺជាអ្នកត្រួសត្រាយផ្លូវ នៃរថយន្តកូនកាត់ និងរថយន្តប្រើប្រេងឥន្ធនៈអ៊ីដ្រូសែន ហើយក៏កំពុងបង្កើនការអភិវឌ្ន៍រថយន្តអគ្គិសនី ដើរដោយថាមពលថ្មផងដែរ។ នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga កាលពីខែតុលា បានកំណត់ថ្ងៃផុតកំណត់ថា ឆ្នាំ ២០៥០ សម្រាប់ប្រទេស ដែលមានសេដ្ឋកិច្ចធំទី ៣ របស់ពិភពលោកមួយនេះ ដើម្បីក្លាយជាអព្យាក្រឹតកាបូន បានពង្រឹងយ៉ាងខ្លាំង នូវការប្តេជ្ញាចិត្ត ក្នុងការផ្លាស់ប្តូរអាកាសធាតុរបស់ប្រទេស។
ប្រទេសនេះ បានតស៊ូដើម្បីកាត់បន្ថយ ការបញ្ចេញកាបូន បន្ទាប់ពីបានបិទរ៉េអាក់ទ័រ ក្រោយពីការរលំនៅឆ្នាំ ២០១១ នៅរោងចក្រ ថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ កាលពីខែវិច្ឆិកាក្រុមហ៊ុនវិស្វកម្ម Toshiba បាននិយាយថា ខ្លួននឹងបញ្ឈប់ការសាងសង់រោងចក្រ ថាមពលដើរដោយធ្យូងថ្មថ្មី ហើយប្តូរទៅជាថាមពល កកើតឡើងវិញ ក្នុងគោលបំណងកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៕ ដោយ៖លី ភីលីព