បច្ចេកវិទ្យា

បញ្ហាកង្វះខាតបន្ទះឈីប របស់ពិភពលោក នឹងបន្តរហូតដល់ ឆ្នាំ២០២៣

បរទេស៖ យោងតាមការលើកឡើង របស់ប្រធានក្រុមហ៊ុន នៅក្នុងវិស័យផលិតរថយន្តដ៏ល្បីល្បាញ និងនាំមុខគេមួយរូប បានបញ្ជាក់ថា បញ្ហាកង្វះខាតបន្ទះឈីប របស់សកលលោក កំពុងបានបន្តរំខានទៅដល់ផលិតកម្ម ផលិតរថយន្ត ហើយនឹងបន្តប៉ះពាល់បែបនេះថែមទៀត រហូតដល់ឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខ។

លោក Ola Kallenius ប្រធាននៃក្រុមហ៊ុន ផលិតឧបករណ៍ និងគ្រឿងបន្លាស់រថយន្តដ៏ល្បី Daimler បានបញ្ជាក់ថាបញ្ហាកូវីដ គឺជាកត្តាធំដែលបានធ្វើឲ្យប៉ះពាល់ធ្ងន់ មកលើឧស្សាហកម្មមួនេះ ហើយទាមទារឲ្យមាន ការវាស់វែងសាជាថ្មី ចំពោះសង្វាក់ផលិតកម្មទាំងឡាយលើលោក។

គួរឲ្យដឹងដែរថា មកដល់ពេលនេះការផ្គត់ផ្គង់បន្ទះឈីប កំពុងមានកម្រិតតិចតួចធៀប ទៅនឹងតម្រូវការ ក្នុងទីផ្សារទាំងមូល ខណៈដែលក្រុមហ៊ុនផលិតរថយន្តជាច្រើន រំពឹងទុកថា នឹងអាចងើបចេញពីវិបត្តិ។

លោកបន្តថា បញ្ហានេះនឹងបន្តផ្តល់ផលលំបាក ដល់គ្រប់គ្នាដែលពាក់ព័ន្ធ រហូតដល់ឆ្នាំ២០២៣ ប៉ុន្តែទោះបីជាយ៉ាង វានឹងមិនឡើង ដល់កម្រិតអាក្រក់ពេក ដែលយើងធ្លាប់មាន កាលពីប៉ុន្មានខែមុននោះទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top