Toyota ត្រូវបានគេទម្លាយថា បានលួចសម្ងំផលិតរថយន្តដែលបំពាក់បច្ចេកវិទ្យាបង្វិលកង់បាន ៩០ដឺក្រេ អាចបើកចេញពីចំហៀង ពិសេសគឺមានភាពងាយស្រួលចេញចូលនៅកន្លែងចំណត។
មុខងារនេះ នឹងជួយឱ្យអ្នកបើកបរអាចកំណត់ទីតាំងរបស់កង់រថយន្តបាន នូវ២ចំណុច៖
ទី១. កង់ទាំង៤គ្រាប់ អាចបង្វិលតាមការបញ្ជាដែលរថយន្តបើកចូល និងចេញពីចំហៀងបាន។
ទី២. អាចឱ្យតួរថយន្តបង្វិលមុនដោយខ្លួនឯងបាន បន្ទាប់មកអាចបង្វិលកង់ឱ្យស្របតាមតួរថយន្តវិញ។
សូមមើលរូបបន្ថែមខាងក្រោម៖


ការលេចធ្លាយពីដំណឹងនេះ ត្រូវបានប្រទះឃើញក្នុងឯកសារស្នើសុំប៉ាតង់ ដែល Toyota បានដាក់ទៅការិយាល័យប៉ាតង់ និងម៉ាកពាណិជ្ជកម្មអាមេរិក៕
ប្រភព៖http://sabay
