បច្ចេកវិទ្យា

ចិន បាញ់បង្ហោះផ្កាយរណប សង្កេតផែនដី ដែលមានគុណភាពខ្ពស់

ចិន៖ យោងតាមសាជីវកម្មវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិនបានឲ្យដឹងថា ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែត ផ្ទុកយន្តហោះ Kuaizhou 1A ដើម្បីដាក់ផ្កាយរណបអង្កេតផែនដី ដែលមានគុណភាពបង្ហាញខ្ពស់ នៅក្នុងលំហកាលពីរសៀលថ្ងៃច័ន្ទ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

ក្រុមហ៊ុនអវកាសគ្រប់គ្រងដោយរដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រ៉ុក្កែតមានកម្លាំងខ្លាំងបានផ្ទុះឡើង នៅវេលាម៉ោង ២ និង ១៩ នាទីរសៀលនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន ហើយភ្លាមៗនោះបានបញ្ជូនផ្កាយរណប ឈ្មោះ Jilin-1 Gaofen-02D ចូលទៅក្នុងគន្លងកំណត់ជាមុនរបស់វា។ បេសកកម្មនេះបានកត់សំគាល់ ពីការហោះហើរលើកទី ១១ របស់ Kuaizhou 1A។
Kuaizhouគឺជាគ្រួសាររ៉ុក្កែត ដែលមានកម្លាំងខ្លាំងបំផុត នៅប្រទេសចិនផ្ទុយពី Long March ភាគច្រើនពឹងផ្អែកលើឥន្ធនៈរាវ។នេះបើយោងតាម CASICបាននិយាយថា Kuaizhou 1Aប្រវែង ២០ ម៉ែត្រមានទម្ងន់លើកប្រហែល ៣០ តោន។

វាមានសមត្ថភាពបញ្ជូនបន្ទុក ២០០ គីឡូក្រាមចូលទៅក្នុងគន្លងព្រះអាទិត្យ ដែលធ្វើសមកាលកម្មឬ ៣០០ គីឡូក្រាមផ្ទុកទៅក្នុងគន្លងផែនដីទាប ។ ចាប់តាំងពីការហោះហើរលើកដំបូងរបស់ខ្លួន នៅខែមករាឆ្នាំ ២០១៧ រ៉ុក្កែតបានលើកផ្កាយរណបចំនួន ២០ ទៅក្នុងលំហ៕ ដោយ៖លី ភីលីព

Most Popular

To Top