បច្ចេកវិទ្យា

Apple រាយការណ៍ពីការលក់ដ៏អស្ចារ្យប្រចាំត្រីមាស ប៉ុន្តែមិនគ្រប់គ្រាន់ការបន្ធូរបន្ថយការភ័យខ្លាច នៃការផ្គត់ផ្គង់ឡើយ

រដ្ឋកាលីហ្វ័រញ៉ា៖ការលក់ iPhone របស់ក្រុមហ៊ុន Apple បានកើនឡើងម្តងទៀតនាត្រីមាសមុន ប៉ុន្តែមិនបានកើនឡើងយ៉ាងឆាប់រហ័សដូចដែលអ្នកវិភាគបានរំពឹងទុកនោះទេ សញ្ញាមួយបង្ហាញថាសន្ទុះរបស់ក្រុមហ៊ុនអាចនឹងធ្លាក់ចុះចំពេលមានការខ្វះខាតការផ្គត់ផ្គង់ធ្វើឲ្យវាកាន់តែពិបាកក្នុងការបំពេញតម្រូវការផលិតផលដ៏ធំទូលាយយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

រហូតមកដល់ពេលនេះ កង្វះខាតបានកាត់បន្ថយការផលិតគ្រប់យ៉ាងចាប់ពីរថយន្តរហូតដល់ម៉ាស៊ីនហ្គេមវីដេអូ មិនមែនជាបញ្ហាធំសម្រាប់ Apple នោះទេ ទោះបីជាលទ្ធផលប្រចាំត្រីមាសរបស់ក្រុមហ៊ុនបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបម្រើជាភស្តុតាងនៃការបន្តជោគជ័យនៃផលិតផលរបស់ខ្លួនក៏ដោយ ក៏ពួកគេបានបង្ហាញថា Apple មិនមានភាពស៊ាំនឹងការឈឺក្បាលផ្នែកផ្គត់ផ្គង់នោះទេ។

ក្រុមហ៊ុនរកបាន ២០,៦ពាន់លានដុល្លារ ឬ ១,២៤ដុល្លារក្នុងមួយហ៊ុន ក្នុងអំឡុងពេលខែកក្កដាដល់ខែកញ្ញា កើនឡើង ៦២ភាគរយធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលបានកើនឡើង២៩ភាគរយធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៨៣,៤ ពាន់លានដុល្លារ។

បើយោងតាម FactSet Research បានឲ្យដឹងថា សម្រាប់ប្រាក់ចំណូលត្រូវគ្នានឹងការប៉ាន់ស្មានរបស់អ្នកវិភាគ Wall Street ទាក់ទាញអ្នកវិនិយោគ ប្រាក់ចំណូលបានធ្លាក់ចុះក្រោមការព្យាករណ៍របស់អ្នកវិភាគប្រហែល ៨៥ពាន់លានដុល្លារសម្រាប់ត្រីមាសនេះ ។ ការធ្លាក់ចុះនោះអាចជាកត្តាមួយក្នុងការធ្លាក់ចុះជិត ៤ ភាគរយនៃតម្លៃភាគហ៊ុនរបស់ Apple ក្នុងការពង្រីកការជួញដូរបន្ទាប់ពីតួលេខចេញមក។

ជាធម្មតា iPhone នៅតែជាម៉ាស៊ីនហិរញ្ញវត្ថុរបស់ Apple ដោយការលក់ឧបករណ៍នេះបានកើនឡើង ៤៧ភាគរយពីឆ្នាំមុនដល់ ៣៨,៩ពាន់លានដុល្លារសម្រាប់ត្រីមាសនេះប៉ុន្តែក្រុមអ្នកវិភាគបានព្យាករថាការលក់ iPhone មានប្រហែល ៤១ ពាន់លានដុល្លារសម្រាប់ត្រីមាសនេះ៕ដោយ៖លី ភីលីព

Most Popular

To Top