បច្ចេកវិទ្យា

ក្រុមហ៊ុន Toyota ការពារការមិនចុះហត្ថលេខា លើការសន្យានៃ ការបំភាយឧស្ម័ន COP26

តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp កាលពីថ្ងៃពុធបានការពារ ការសម្រេចចិត្តមិនចុះហត្ថលេខា លើការសន្យានៃការបំភាយឧស្ម័ន ដែលត្រូវបានស្នើឡើង ក្នុងអំឡុងពេលកិច្ចពិភាក្សា ស្តីពីអាកាសធាតុ COP26 ដោយនិយាយថា អាជីវកម្មសកលរបស់ខ្លួននឹង ធ្វើឲ្យការប្តេជ្ញាចិត្តមានការពិបាកយ៉ាងខ្លាំង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Ford, Mercedes-Benz, General Motors និង Volvo Cars ស្ថិតក្នុងចំណោមក្រុមហ៊ុន រថយន្តយក្សបាននិយាយថា ពួកគេនឹងធ្វើការឆ្ពោះ ទៅរកការឈានដល់ ១០០ភាគរយសូន្យការបំភាយរថយន្តថ្មី និងការលក់រថយន្ត Van លើទីផ្សារឈានមុខគេ នៅឆ្នាំ២០៣៥ឬមុននេះ។
រដ្ឋាភិបាលជាតិ និងក្នុងស្រុកនានា ក្រុមហ៊ុន និងអ្នកវិនិយោគក្នុងវិស័យដឹកជញ្ជូន ក៏បានចុះហត្ថលេខាលើ ក្រដាសគោលនយោបាយដែល ចេញផ្សាយដោយចក្រភពអង់គ្លេស មុនពេលការប្រកាសនៅកិច្ចប្រជុំកំពូល Glasgow ។

ប៉ុន្តែ Toyota ជាក្រុមហ៊ុនផលិតរថយន្តលក់ ដាច់បំផុតរបស់ពិភពលោក មិនបានចុះហត្ថលេខា លើការសន្យានេះទេ ដោយមាន Volkswagen, Hyundai-Kia, Stellantis និងសម្ព័ន្ធ Renault-Nissan ក៏អវត្តមានពីបញ្ជីផងដែរ។ សម្រាប់បទសម្ភាសន៍ លោក Kohei Yoshida អ្នកគ្រប់គ្រងទូទៅនៅរោងចក្រ Toyota ZEV ជាផ្នែករថយន្តគ្មានការបំភាយឧស្ម័នពុល របស់ក្រុមបាននិយាយថា យើងមានវិធីជាច្រើនដើម្បីទាក់ទង អព្យាក្រឹតភាពកាបូនក្រៅ ពីកិច្ចព្រមព្រៀងនេះ។

លោកបានបន្តថា វាមានសារសំខាន់ខ្លាំងណាស់ ក្នុងការធ្វើឲ្យប្រាកដថា យើងមានប្រទេស និងតំបន់ទាំងអស់ បរិយាកាសខុសៗគ្នា និងទីកន្លែងផ្សេងៗគ្នានៅក្នុងចិត្ត។ លោក Yoshida បានពន្យល់ថា វានឹងត្រូវការពេលវេលា ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធ សម្រាប់រថយន្តអគ្គិសនី អាគុយ និងឥន្ធនៈសម្រាប់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍ដូចជានៅអាហ្វ្រិក និងអាមេរិកឡាទីន។

ក្រុមហ៊ុន Toyota បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា វាពិតជាលំបាកសម្រាប់ពួកយើង ក្នុងការប្តេជ្ញាចិត្តចំពោះ សេចក្តីថ្លែងការណ៍រួមនៅដំណាក់កាលនេះ ។ ប៉ុន្តែ Yoshida បានសង្កត់ធ្ងន់ថាក្រុមហ៊ុន គោរពការពិភាក្សា COP26 ៕

ដោយ៖ លី ភីលីព

Most Popular

To Top