ព័ត៌មានអន្តរជាតិ

យន្តហោះ មិនស្គាល់ប្រភព វាយប្រហារ លើទីតាំងរបស់យោធា គាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងកើតស៊ីរី

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា យន្តហោះមិនស្គាល់ប្រភព ជាច្រើនគ្រឿង បានបើកការវាយប្រហារ ទៅលើទីតាំងមួយចំនួន របស់ក្រុមសកម្មប្រយុទ្ធយោធា ដែលគាំទ្រដោយអ៊ីរ៉ង់ ស្ថិតនៅក្នុងភាគខាងជើង នៃខេត្ត Deir al-Zour ប្រទេសស៊ីរី។

ប្រភពដដែលបានឲ្យដឹងទៀតថា សម្លេងផ្ទុះជាច្រើនដង ត្រូវបានលឺទៅដល់តំបន់ក្បែរព្រំដែន ស៊ីរីនិង អ៊ីរ៉ាក់ Bukamal ដែលជាលទ្ធផលឃ្លាំងអាវុធ ជាច្រើនត្រូវបានបំផ្លាញ ប៉ុន្តែមិនមានរបាយការណ៍ នៃអ្នករងបួសនិង ស្លាប់នោះឡើយ។

ក្រុមអ្នកឃ្លាំមើល របស់ចក្រភពអង់គ្លេស បានបញ្ជាក់ថាការវាយប្រហារនេះ ត្រូវបានធ្វើឡើងជាច្រើន ដងសំដៅទីតាំងដដែល របស់ក្រុមសកម្មប្រយុទ្ធ ដែលកាលពីពេលថ្មីៗ នេះបានធ្វើការចល័ត ក្រុមទៅកាន់តំបន់នេះ ដើម្បីអាចគេចចេញពីការ វាយប្រហារតាមអាកាស។

គួរឲ្យដឹងដែរក្រុមសកម្មប្រយុទ្ធយោធានេះ គឺក្រុមដែលមានគោលបំណងសំខាន់ ជួយសហការជាមួយនឹងអ៊ីរ៉ង់ ដើម្បីវាយប្រហារ ក្រុមជ្រុលនិយម IS នៅក្នុងតំបន់ប៉ុន្តែជារឿយៗ វាត្រូវបានរងការវាយប្រហារ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអ៊ែល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top