បច្ចេកវិទ្យា

ចាំមើលនរណាឈ្នះ? Facebook បង្កើត “Metaverse” ​រី​ឯ​ TikTok ​ទិញ​ក្រុមហ៊ុនផលិត VR

ក្រុមហ៊ុនមេ ByteDance ដែលមានផលិតផលល្បីល្បាញគឺ TikTok ត្រូវបានគេដឹងថា ទិញយកក្រុមហ៊ុនឯកទេសផលិត VR មួយឈ្មោះថា «Pico» ក្នុងតម្លៃប្រភពព័ត៌មានមិនបញ្ជាក់ តែគេប៉ាន់ស្មានថាខ្ទង់ជាង ៦០លានដុល្លារកាលពីខែមុន។

Pico គឺជាក្រុមហ៊ុនឯកទេសផលិតទាំង Software និង Hardware សម្រាប់បំពាក់លើឧបករណ៍ VR ។ADVERTISING

មកទល់ពេលនេះក្រុមហ៊ុនចិនមាន Pico និង Oculus ក៏កំពុងនឹងធ្វើការអភិវឌ្ឍពិភព virtual reality ឲ្យកាន់តែប្រសើរឡើង។

បច្ចុប្បន្នក្រុមហ៊ុន​ធំៗ​ងាកមកចាប់អារម្មណ៍បង្កើតពិភពសិប្បនិម្មិតដូចជា ក្រុមហ៊ុន Facebook និង Microsoft កំពុងតែចាប់ផ្ដើមបង្កើត Metaverse ដែលជាពិភពសិប្បនិម្មិត ហើយអាចឲ្យយើងចូលលេង ទីនោះបាន ដូចជាការលេងហ្គេម VRChat ។

ប្រព័ន្ធ Metaverse របស់ Facebook អាចនឹងជួយឲ្យអ្នកទទួលបានបទពិសោធន៍ធ្វើដំណើរទៅ ពិភពខាងក្រៅ ដោយប្រើប្រាស់ VR និងកម្មវិធី Software។

ដោយឡែក កម្មវិធី TikTok ទទួលបានការគាំទ្រយ៉ាងខ្លាំងសព្វថ្ងៃមានចំនួនអ្នកលេងជាប្រចាំថ្ងៃ ដល់ទៅ ១ លាននាក់ (active users) ទូទាំងពិភពលោក។

TikTok ក៏កំពុងពង្រីកសេវាកម្ម និងមុខងារថ្មីៗ ជាបន្តបន្ទាប់ ដើម្បីបម្រើជូនអ្នកប្រើប្រាស់ឲ្យទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត៕

ប្រភព៖ sabay

Most Popular

To Top