បច្ចេកវិទ្យា

អ្នកសម្របសម្រួល កម្មវិធីវីដេអូខ្លី TikTok ប្តឹងរឿងពីបញ្ហារបួសផ្លូវចិត្ត

ចិន៖ យោងតាមការចេញផ្សាយ ពីគេហទំព័រBBCបានប្រាប់ឲ្យដឹងថា អតីតអ្នកសម្របសម្រួល TikTok កំពុងប្តឹងក្រុមហ៊ុន ដោយអះអាងថា ខ្លួនមិនបានការពារសុខភាពផ្លូវចិត្តរបស់នាង បន្ទាប់ពីការប៉ះពាល់ ទៅនឹងខ្លឹមសារវីដេអូដ៏ឈឺចាប់។

លោកស្រី Candie Frazier និយាយថា នាងបានពិនិត្យវីដេអូ ដែលបង្ហាញពីអំពើហឹង្សាខ្លាំង និងក្រាហ្វិករហូតដល់ ១២ ម៉ោងក្នុងមួយថ្ងៃ។ នាងបន្តថា នាងទទួលរងពីរបួសផ្លូវចិត្ត យ៉ាងសំខាន់រួមទាំងការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺស្ត្រេស ក្រោយការប៉ះទង្គិចផ្លូវចិត្ត។

TikTok និយាយថា វាខិតខំលើកកម្ពស់ បរិយាកាសការងារ ដែលយកចិត្តទុកដាក់។នេះបើយោងតាម Cloudflare ដែលជាក្រុមហ៊ុនសន្តិសុខ ព័ត៌មានវិទ្យាថា កាលខែកញ្ញា TikTok បានប្រកាសថា មនុស្ស ១ពាន់លាននាក់ កំពុងប្រើប្រាស់កម្មវិធីរៀងរាល់ខែ។ ពេលនេះវាទទួលបាន ការគាំទ្រច្រើនជាង Google ។

ដើម្បីការពារអ្នកប្រើប្រាស់របស់ខ្លួន វេទិកាចែករម្លែកវីដេអូប្រើប្រាស់ អ្នកសម្របសម្រួលមាតិកាខាងក្នុង និងកិច្ចសន្យារាប់ពាន់នាក់ ដើម្បីច្រោះវីដេអូ និងគណនី ដែលបំពានច្បាប់របស់វា។ លោកស្រី Frazier កំពុងប្តឹងទាំង TikTok និងក្រុមហ៊ុនមេរបស់ខ្លួន គឺក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិន Bytedance។

នាងអះអាងថា ក្នុងតួនាទីជាអ្នកសម្របសម្រួល នាងបានមើលខ្លឹមសារក្រាហ្វិក រួមទាំងវីដេអូ នៃការរំលោភផ្លូវភេទ ការរើសអើងមនុស្សជាតិ ការប្រល័យពូជសាសន៍ ការបាញ់ប្រហារដ៏ធំ ការរំលោភបំពានផ្លូវភេទលើកុមារ និងការកាប់បំផ្លាញសត្វ។ អ្នកស្រី Frazier ដែលធ្វើការឲ្យអ្នកម៉ៅការភាគីទី៣ Telus International និយាយថា នាងត្រូវបានគេតម្រូវឲ្យពិនិត្យ មើលវីដេអូរាប់រយក្នុងមួយថ្ងៃ។

យោងតាមពាក្យបណ្តឹង ដែលបានប្តឹងទៅតុលាការសហព័ន្ធ ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីសប្តាហ៍មុនថា អ្នកស្រី Frazier បានទទួលរងរបួសផ្លូវចិត្ត យ៉ាងសំខាន់ រួមទាំងការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺស្ត្រេស ក្រោយការប៉ះទង្គិចផ្លូវចិត្ត ដោយសារតែសម្ភារៈ ដែលនាងត្រូវបាន គេតម្រូវឲ្យពិនិត្យ។ ពាក្យបណ្តឹងបានអះអាងថា នាងមិនមែនជាបុគ្គលិក TikTok នោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស បានគ្រប់គ្រងមធ្យោបាយ និងរបៀបដែលការសម្របសម្រួល មាតិកាបានកើតឡើង៕ ដោយ៖លី ភីលីព

Most Popular

To Top