បច្ចេកវិទ្យា

របបគំហើញសំខាន់ៗ នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ប្រទេសចិន នៅឆ្នាំ ២0២១

ចិន៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា នៅឆ្នាំ ២0២១ ប្រទេសចិនសម្រេចបាន នូវរបកគំហើញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗ ក្នុងវិស័យសំខាន់ៗ រួមមានលំហរទឹកជ្រៅ ការរុករកក្នុងសមុទ្រជ្រៅ ព័ត៌មាន Quantum និងវេជ្ជសាស្ត្រព្យាបាល។

វេទិកាផលិត និងស្តុកប្រេងពាក់កណ្តាលទឹកជ្រៅ ១00,000 តោនដំបូងដំណើរការ៖ នៅថ្ងៃទី ២៥ ខែមិថុនា Shenhai Yihao ជាកន្លែងផលិត និងស្តុកប្រេងពាក់កណ្តាល ក្នុងបាតសមុទ្រទឹកជ្រៅ ១00,000 តោនដំបូងគេ របស់ពិភពលោក បានចាប់ផ្តើមការខួងយករ៉ែនៅ Lingshui 17-2 ជាកន្លែងឧស្ម័ននៅឈូងសមុទ្រ ដែលស្ថិតនៅចម្ងាយ ១៥0 គីឡូម៉ែត្រភាគខាងត្បូង នៃកោះ Hainan ក្នុងសមុទ្រចិនខាងត្បូង។

ជាមួយនឹងជម្រៅទឹកប្រតិបត្តិការ អតិបរមាលើសពី១,៥00 ម៉ែត្រ និងទុនបម្រុងភូគព្ភសាស្រ្ត នៃឧស្ម័នធម្មជាតិ លើសពីរាប់រយពាន់លានម៉ែត្រគូប វាលឧស្ម័ននឹងដើរតួយ៉ាងសំខាន់ នៃការកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសជាតិ ក្នុងការសម្រេចបាននូវអព្យាក្រឹតភាព កាបូននៅឆ្នាំ ២0៦0 ។

ចំណែកនាវាមុជទឹក ដែលមានមនុស្សបើក Fendouzhe បង្កើតកំណត់ត្រាមុជទឹក៖ កាលពីថ្ងៃទី៥ ខែធ្នូ នាវាមុជទឹក Fendouzhe (Striver) របស់ចិនបានវិលត្រឡប់ មកកំពង់ផែក្នុងទីក្រុង Sanya ខេត្ត Hainan វិញពីបេសកកម្ម រយៈពេល ៥៣ ថ្ងៃ។
គិតត្រឹមខែធ្នូ វាបានបញ្ចប់ការជ្រមុជទឹក ចំនួន២១ មានជម្រៅជាង ១0,000 ម៉ែត្រ ដោយដឹកអ្នកវិទ្យាសាស្ត្រ ចំនួន ២៧ នាក់ទៅកាន់ផ្នែកជ្រៅបំផុត នៃមហាសមុទ្រ។ តួរលេខទាំង២គឺខ្ពស់បំផុត នៅលើពិភពលោក។
Fendouzhe គឺជានាវាមុជទឹក ដែលមានមនុស្សជិះក្នុងមុជទឹកជ្រៅបំផុត របស់ពិភពលោក ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ បានដល់ទៅ៣នាក់ ដើម្បីធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ នៅក្នុងសមុទ្រជ្រៅ។ ឧបករណ៍នេះត្រូវបានបំពាក់ ដោយអគ្គិសនី ហើយអាចដំណើរការ បានប្រហែល១0 ម៉ោងក្រោមទឹក៕ ដោយ៖លី ភីលីព

Most Popular

To Top