បច្ចេកវិទ្យា

Elon Musk ថា ផ្កាយរណប “តូច” របស់លោក មិនអាចរារាំងយានអវកាស ដែលជា គូប្រជែងគ្នាបានទេ

បរទេស៖ លោក Elon Musk បានឆ្លើយតបទៅនឹងការអះអាងជាច្រើនដែលថា ផ្កាយរណប Starlink របស់ក្រុមហ៊ុនរបស់លោក កាន់កាប់លំហរអវកាសច្រើនពេកនៅក្នុងគន្លងរបស់ផែនដី ដោយអះអាងថា យានអវកាស “រាប់សិបពាន់លាន” អាចសមស្របនៅក្នុងគន្លងតារាវិថីជិតផែនដី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times សហគ្រិនដែលប្លែកពីគេរូបនេះបានពន្យល់ថា ដោយសារតែលំហអាកាសគឺ “ធំសម្បើមណាស់” ហើយយានអវកាសដែលលោកកំពុងបញ្ជូនចូលទៅក្នុងលំហរ គឺវា “តូចណាស់” ស្ថានភាពមិនធ្ងន់ធ្ងរដូចដែលចិនបានលើកឡើងនោះទេ។

លោកបានបន្ថែមថា “នេះមិនមែនជាស្ថានភាពមួយចំនួន ដែលយើងកំពុងរារាំងអ្នកដ៏ទៃដោយប្រសិទ្ធភាពនោះទេ។ យើងមិនបានរារាំងនរណាម្នាក់ពីការធ្វើអ្វីនោះទេ ហើយក៏មិនរំពឹងថានឹងធ្វើនោះដែរ”។

ការឆ្លើយតបរបស់លោក Elon Muskនេះ គឺ បានកើតឡើងបន្ទាប់ពីប្រធានទីភ្នាក់ងារអវកាសអឺរ៉ុបលោក Josef Aschbacher បានប្រាប់សារព័ត៌មានថា លោក Musk និងក្រុមហ៊ុនរបស់គាត់ឈ្មោះ SpaceX កំពុង “បង្កើតច្បាប់” សម្រាប់សេដ្ឋកិច្ចអវកាសពាណិជ្ជកម្មដែលកំពុងរីកចម្រើន។ គម្រោងរបស់ លោក Musk ក្នុងការបង្កើតផ្កាយរណបទំនាក់ទំនងរាប់ពាន់នឹងបន្សល់ទុកប្រេកង់វិទ្យុតិចជាងមុន និងលំហរសម្រាប់ប្រតិបត្តិការទូរគមនាគមន៍ ដែលមានសម្រាប់មនុស្សគ្រប់គ្នា៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top