កាលពីប៉ុន្មានឆ្នាំមុន មនុស្សយន្តឬរ៉ូបូត ដែលមនុស្សជាតិមានសមត្ថភាពបង្កើតឡើងមកគ្រាន់តែ ចេះត្រឹមបត់បែនបន្តិចបន្តួច បន្តរហូតអាចស្ដាប់ ឬនិយាយភាសាផ្សេងៗបាន។ នៅក្នុងឆ្នាំ ២០២២ គេបានរកឃើញមានរ៉ូបូតមួយឈ្មោះ «Ameca» អាចស្ដាប់ភាសាបាន និងថែមទាំង ចេះលេងទឹកមុខ គួរឲ្យភ្ញាក់ផ្អើលហាក់បីដូចក្នុងខ្សែភាពយន្ត។

ពាក្យថា «ចេះលេងទឹកមុខកំប្លែងៗ សើច មុខស្ងួត ឬ Reaction» មិនងាយមាននរណាអាចបង្កើតឡើង ដោយងាយៗនោះទេ ដោយសារតែវាពាក់ព័ន្ធនឹងចលនាកម្រើកលើផ្ទៃមុខ ឬកាយវិការដៃជើង បើធៀបនឹងមនុស្សជាតិគេហៅថា មានវិញ្ញាណតបវិញ។

មនុស្សយន្តប្រភេទ Humanoid robot នេះបង្កើតឡើងដោយ ក្រុមវិស្វករក្រុមហ៊ុន Engineered Arts មកពីចក្រភពអង់គ្លេស។

រូ៉បូតនេះទើបនឹងមានអាយុ១ឆ្នាំទេដោយមួយជុំតួវាបំពាក់កាមេរ៉ា AI នៅលើកែវភ្នែកទាំងសងខាង មានម៉ូទ័រសរុប ១៧ សម្រាប់បញ្ជាចលនាផ្សេងៗ និងមាន Speakers មួយនៅចំលើដើមទ្រូង ដើរតួជារន្ធបញ្ចេញសំឡេង ឆ្លើយតបមកកាន់អ្នកសួរ។
លើសពីនេះ វាមិនត្រូវបានគេដាក់លក់ទេ ដោយទុកត្រឹមជាគំរូ Prototype គ្រោងនឹងអភិវឌ្ឃទៅជំហានបន្ទាប់ ឲ្យវាចេះដើរទៀត។
ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
«Ameca» វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានមនុស្សចូលទៅជជែកជាមួយ និងថតរូបក្នុងជាអនុស្សាវរីយ៍យ៉ាងកុះករថែមទៀតផង នៅក្នុងព្រឹត្តិការណ៍ បច្ចេកវិទ្យាអន្តរជាតិ CES2022 ដែលទើបនឹងបញ្ចប់ទៅប៉ុន្មានថ្ងៃមុន៕ Source: Sabay
