បច្ចេកវិទ្យា

កងទ័ពស្វីសហាមប្រាម WhatsApp, Signal និង Telegram សម្រាប់ទាហាន ប្រើពេលកំពុង បំពេញកាតព្វកិច្ច

ស្វីស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវបាននិយាយថា កងទ័ពស្វីសបានហាមឃាត់ បុគ្គលិកកាតព្វកិច្ច ដោយប្រើប្រាស់ កម្មវិធី WhatsApp, Signal, Telegram និងកម្មវិធីផ្ញើសារស្រដៀងគ្នា ជំនួសឲ្យពួកគេចូលចិត្តប្រើកម្មវិធី Threema ដែលផលិតនៅប្រទេសស្វីស ។
ការផ្លាស់ប្តូរនេះធ្វើឡើង ក្នុងការ ឆ្លើយតបទៅនឹងការ ព្រួយបារម្ភថា កម្មវិធីផ្សេងទៀត អាចលេចធ្លាយ ទិន្ន ន័យមេតា ដោយអចេតនា អំពីការទំនាក់ទំនងរបស់កងទ័ព ។ ច្បាប់នេះនឹងមានន័យថា ទាហានរបស់ប្រទេសស្វីស ដែលកំពុង បំពេញ មុខងារយោធា និងមនុស្សត្រឡប់ មកវគ្គបណ្តុះបណ្តាលថ្មី នឹងមិនបង្ហាញព័ត៌មានយោធា ដោយអចេតនាដល់ភាគីបរទេសឡើយ ។

អ្នកនាំពាក្យ Daniel Reist បានពន្យល់ប្រាប់ Sky News ថា អ្នកជំនាញក្នុងជួរកងទ័ពស្វីស បានប្រើកម្មវិធី Threema Work រួចហើយដែលជា កម្មវិធីសហគ្រាស ។ ទោះបីជាវាមិនអាចមើលឃើញខ្លឹមសារ នៃសារបានអ៊ិនគ្រីបពីចុង ដល់ចប់ក៏ដោយ អ្នកផ្តល់សេវាអាច ប្រមូលទិន្នន័យមេតាបង្ហាញ ពីអ្នកដែលបានផ្ញើសារទៅអ្នកណា និងនៅពេលណា ៕ដោយ៖លី ភីលី

Most Popular

To Top