បច្ចេកវិទ្យា

កាន់តែកាច! Suzuki ចុះកុងត្រា​រួចស្រេច ត្រៀមផលិតឡានអគ្គិសនីហោះ

ក្រុមហ៊ុន Suzuki បាន​ចុះកិច្ចព្រមព្រៀង​បង្កើត ​សម្ព័ន្ធភាព​ជាមួយ SkyDrive Inc ក្នុងការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ឡាន​អគ្គិសនី​ហោះ នាពេលអនាគត។ ប៉ុន្តែ​យ៉ាង​ណា ក៏ដោយ ខ្លឹម​សារ នៃកិច្ចព្រមព្រៀង​ មិន​ត្រូវបាន​ទម្លាយ​ឱ្យដឹងឡើយ ថាតើគម្រោងនេះ ​នឹងចំណាយអស់ប៉ុន្មាន និងធ្វើឡើង​នៅពេលណានោះទេ ។

បើតាមការ​លើកឡើង​ របស់​ក្រុមហ៊ុនឱ្យដឹងថា ពួកគេនឹង​បើកទីផ្សារ ​សម្រាប់​ឡានអគ្គិសនី​ហោះដំបូង នៅ​ក្នុងប្រទេសឥណ្ឌា​ ដោយសារតែ Suzuki ក្តោបក្តាប់​បានទីផ្សារ​យ៉ាងធំ ​ក្នុងប្រទេសនេះ​ស្រាប់ ។

គួរដឹងថា ថ្មីៗនេះ Suzuki ក៏បាន​ប្រកាស​វិនិយោគ​បង្កើតរោងចក្រ​ ក្នុងប្រទេស​ឥណ្ឌា ដែល​មាន​​តម្លៃ ១ពាន់លានដុល្លារ ដើម្បី​រថយន្ត​អគ្គិសនី និង​អាគុយ។

កិច្ចព្រមព្រៀង​ខាងលើ ក៏ដំណាលគ្នានឹងក្រុមហ៊ុន SkyDrive ដែល​កំពុងអភិវឌ្ឍឡានអគ្គិសនីហោះ ដែល​គ្រោង​នឹង​រួចរាល់​ដាក់ឱ្យប្រើប្រាស់បាន​នៅ​ក្រុងអូសាកា​ ប្រទេសជប៉ុន ក្នុងឆ្នាំ​២០២៥ ពោលគឺ​ឆ្នាំ​ដែលក្រុង​នេះ ត្រូវធ្វើជាម្ចាស់ផ្ទះ ពិព័រណ៌ពិភពលោក World Expo៕

Most Popular

To Top