បច្ចេកវិទ្យា

បេសកកម្មអវកាសយានិក ឯកជនដំបូង របស់អាមេរិក បានមកដល់ស្ថានីយអវកាសហើយ

ក្រុងឡូសអេនជឺលេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា បេសកកម្មអវកាសយានិកឯកជនដំបូងគេ របស់សហរដ្ឋអាមេរិក ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) បានមកដល់មន្ទីរពិសោធន៍គោចរកាលពីថ្ងៃសៅរ៍។

បេសកកម្មនេះមានឈ្មោះកូដថា Ax-1 ត្រូវបានបាញ់បង្ហោះនៅលើគ្រាប់រ៉ុក្កែត Falcon 9 របស់ SpaceX ពីមជ្ឈមណ្ឌល Kennedy Space of National Aeronautics and Space Administration (NASA) ក្នុងរដ្ឋ Florida កាលពីថ្ងៃសុក្រ។ នាវិកពហុជាតិមានបួននាក់ មានមេបញ្ជាការ Michael Lopez-Alegria និង Pilot Larry Connor នៃសហរដ្ឋអាមេរិក អ្នកឯកទេសបេសកកម្ម Eytan Stibbe នៃប្រទេសអ៊ីស្រាអែល និងអ្នកឯកទេសបេសកកម្ម Mark Pathy នៃប្រទេសកាណាដា។

អង្គការណាសា បាននិយាយថា វាគឺជាបេសកកម្មដំបូង ដែលមាននាវិកឯកជនទាំងស្រុង ដើម្បីទៅដល់ស្ថានីយអវកាសអន្តរជាតិ ។ នេះបើយោងតាមអង្គការណាសាថា យាន Ax-1 បានចូលចតទៅកាន់គន្លងគោចរ នៅម៉ោង ៨:២៩ នាទីព្រឹក ម៉ោងនៅភាគខាងកើត ថ្ងៃសៅរ៍ ខណៈយានអវកាសកំពុងហោះហើរ ក្នុងចម្ងាយប្រហែល ៤១៨គីឡូម៉ែត្រ ពីលើមហាសមុទ្រអាត្លង់ទិកកណ្តាល។

បើយោងតាមអង្គការអវកាសណាសា បាននិយាយថា ក្នុងអំឡុងពេលបេសកកម្មរយៈពេល ១0 ថ្ងៃ ក្រុមនាវិកនឹងធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្សព្វផ្សាយ និងសកម្មភាពផ្សេងៗទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top