បច្ចេកវិទ្យា

លោក Elon Musk ណែនាំការផ្លាស់ប្តូរ​ ចំពោះសេវាកម្មជាវរបស់ Twitter រួមទាំងការកាត់តម្លៃ និងការបង់ប្រាក់ Dogecoin

អាមេរិក៖​ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា លោក Elon Musk ដែលជាម្ចាស់ភាគហ៊ុនធំ ជាងគេរបស់ Twitter បានដាក់ចេញនូវការផ្លាស់ប្តូរជាច្រើន ចំពោះសេវាកម្មជាវបុព្វលាភ របស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស រួមទាំងការកាត់តម្លៃ និងធ្វើឲ្យអ្នកប្រើប្រាស់បង់ប្រាក់ ជាមួយនឹងរូបិយប័ណ្ណឌីជីថល Dogecoin ។

Twitter Blue បានបើកដំណើរការកាលខែកក្កដា ឆ្នាំ ២0២១ ហើយជាសេវាកម្មជាវដំបូង របស់គេហទំព័រ ដែលបច្ចុប្បន្នមាននៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់។ សេវាកម្មនេះមានតម្លៃ ២.៩៩ដុល្លារក្នុងមួយខែ ផ្តល់ឲ្យអ្នកប្រើប្រាស់ នូវមុខងារកែសម្រួលរយៈពេល ៣0 វិនាទីដើម្បីកែប្រែ Tweets សមត្ថភាពក្នុងការ Bookmark Folders និង “Reader Mode” សម្រាប់ Condensing Threads ដ៏វែង។

ប៉ុន្តែឥឡូវនេះ ស្ថាបនិកក្រុមហ៊ុន Tesla ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីលោក បានបង្ហាញពីភាគហ៊ុន ៩.២ភាគរយសម្រាប់ Twitter បានស្នើការផ្លាស់ប្តូរជាច្រើន រួមទាំងការកាត់តម្លៃ និងធ្វើឲ្យអ្នកប្រើប្រាស់លេងជាមួយ Dogecoin និងរូបិយប័ណ្ណក្នុងស្រុក។ លោកបាននិយាយថា អ្នកប្រើប្រាស់ក៏គួរតែត្រូវបានផ្តល់សញ្ញាធីក ស្រដៀងនឹងសញ្ញាធីកពណ៌ខៀវផងដែរ។

លោក Musk បានសរសេរលើ Twitterថា តម្លៃប្រហែលតិចជាង២ដុល្លារក្នុងមួយខែ ប៉ុន្តែបានបង់មុន ១២ ខែ ហើយគណនីមិនទទួលបាន សញ្ញាធីក រយៈពេល ៦0 ថ្ងៃ (មើលការដកប្រាក់ពីកាតឥណទាន) និងត្រូវបានផ្អាកដោយមិនមាន ការសងប្រាក់វិញទេ ប្រសិនបើប្រើសម្រាប់ ការបោកប្រាស់និងសារឥតបានការ។ លោក Musk បានស្នើថា ហើយគ្មានការផ្សាយពាណិជ្ជកម្មទេ ហើយអំណាចនៃសាជីវកម្ម ក្នុងការកំណត់គោលនយោបាយ ត្រូវបានពង្រឹងយ៉ាងខ្លាំងប្រសិនបើ Twitter ពឹងផ្អែកលើប្រាក់ផ្សាយពាណិជ្ជកម្មដើម្បីរស់៕ ដោយ៖លី ភីលីព

Most Popular

To Top