បច្ចេកវិទ្យា

អ្នកអវកាសយានិក ដែលបំពេញបេសកម្មឯកជន របស់អាមេរិក ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ត្រឡប់មកកាន់ភពផែនដីវិញ ប្រកបដោយសុវត្ថិភាព

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ថា បេសកកម្មអវកាសយានិកឯកជនដំបូង របស់សហរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាស អន្តរជាតិ ហៅកាត់ថា (ISS) បានត្រឡប់មកកាន់ភពផែនដីវិញ កាលពីថ្ងៃចន្ទប្រកបដោយសុវត្ថិភាព ។

អ្នកអវកាសយានិក

យានអវកាស SpaceX Dragon បានធ្លាក់ចេញពីឆ្នេរសមុទ្រ Jacksonville នៅភាគអាគ្នេយ៍នៃរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក នៅម៉ោង១និង០៦នាទីរសៀល។ នេះបើតាមការបញ្ជាក់ របស់ក្រុមហ៊ុន SpaceX កាលពីថ្ងៃចន្ទ ។

នាវិកបានចេញពីស្ថានីយ ISS នៅម៉ោង៩និង១០នាទីយប់ ។ កាលពីថ្ងៃអាទិត្យ ម៉ោងនៅលោកខាងកើត បានបញ្ចប់បេសកកម្ម អវកាសយានិកឯកជនដំបូងបង្អស់ ទៅកាន់មន្ទីរពិសោធន៍ ដែលអណ្តែងនៅលើគន្លង ។

នាវិកពហុជាតិមានបួននាក់ រួមមានមេបញ្ជាការ Michael Lopez-Alegria និង Pilot Larry Connor នៃសហរដ្ឋអាមេរិក អ្នកឯកទេសបេសកកម្ម Eytan Stibbe នៃអ៊ីស្រាអ៊ែល និងអ្នកឯកទេសបេសកកម្ម Mark Pathy នៃប្រទេសកាណាដា ។

អ្នកគ្រប់គ្រងអង្គការ NASA លោក Bill Nelson បានលើកឡើងថា “ភាពជោគជ័យ នៃបេសកកម្មអវកាសយានិកឯកជន លើកដំបូងទៅកាន់ស្ថានីយអវកាសអន្តរជាតិ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបើកឱកាសសម្រាប់អ្នកធ្វើដំណើរ ក្នុងលំហ និងសម្រេចបាន នូវគោលដៅរបស់អង្គការ NASA ក្នុងការបើកអាជីវកម្មពាណិជ្ជកម្ម ចេញពីភពផែនដី ក្នុងគន្លងផែនដីទាប” ។

គាត់បានលើកឡើងថា “វឌ្ឍនភាពនេះអាចធ្វើទៅបាន ដោយការងាររបស់អង្គការ NASA ជាមួយឧស្សាហកម្មឯកជន ជាពិសេសកម្មវិធី Commercial Crew Program” ។

គួររំលឹកថា បេសកកម្មនេះ មានឈ្មោះកូដថា Ax-1 ត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត Falcon 9 របស់ SpaceX ពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ក្នុងរដ្ឋ Florida កាលពីថ្ងៃទី៨ ខែមេសា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top